កីឡា - ទេសចរណ៍ ទេសចរណ៍

25/09/2023 - 15:39

ស្រូប​ខ្យល់​អា​កាស​នៅ​ "ង៉ិន​ផុង"

មិន​ត្រឹម​តែ​មាន​ “ផ្កា​ពណ៌​លឿង​បង្អួត​សម្រស់​លើ​វាល​ស្មៅ​ប៉ុណ្ណោះ​ទេ​” ភូអៀង​ ថែម​ទាំង​មាន​កន្លែង​ជា​ច្រើន​ “រស់​នៅ​បែប​និម្មិត​” ដ៏​អស្ចារ្យ​ ក្នុង​នោះ​ មាន​ប្រាង្គ​ង៉ិន​ផុង​ជា​ដើម​។​

 ​ប្រាង្គ​ង៉ិន​ផុង។​

 ហាង​លក់​គ្រឿង​សមុទ្រ​តូចៗ​នៅ​ក្បែ​ឆ្នេរ​សមុទ្រ​ ភាគ​ច្រើន​លក់​សុទ្ធ​តែ​
គ្រឿង​សមុទ្រ​ដែល​នេ​សាទ​បាន​មក​ពី​ធម្ម​ជាតិ។​

 បើ​តាម​ប្រ​ជា​ជន​អ្នក​ស្រុក​ គឺ​បង្កង​ប៉ាកមិន​ទាន់​មាន​ការ​ចិញ្ចឹម​នៅ​ឡើយ​ទេ។​

ប្រាង្គ​ង៉ិន​ផុង គឺ​ជា​កន្លែង​ទេស​ចរណ៍​ថ្មី​នៃ​ខេត្ត​ភូ​អៀង​។​ នេះ​ជាកន្លែង​មួយ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ​ ខណៈ​ពេល​មក​កាន់​ទីក្រុង​សមុទ្រ​ទ្វី​ហ្វា។​ ង៉ិន​ផុង ជា​សំ​ណង់​សាធា​រណៈ​មួយ​ជាប់​ឆ្នេរ​សមុទ្រ​ទ្វីហ្វា ម្ខាង​បែរ​ទៅ​សមុទ្រ​ ហើយ​ម្ខាង​ទៀត​គឺ​ជា​ចំ​ណុច​ប្រ​សព្វ​គ្នា​រវាង​ផ្លូវ​ង្វៀង​ហ៊ឺវ-ថ និង​ដុក​ឡឹប។​ ពិសេស​ ប្រាង្គ​ង៉ិន​ផុង ត្រូវ​បាន​កសាង​លើ​ទីលាន​ង៉ិន​ផុង​នៃ​ខេត្ត​ភូអៀង​។​ ឈ្មោះ​ប្រាង្គ​ចំ​នឹង​ឈ្មោះ​ទីលាន​ បើ​ពិនិត្យ​ជាក់​ស្តែង​ នេះ​ជា​កន្លែង​សម្រាប់​ស្រូប​ខ្យល់​អា​កាស​យ៉ាង​ពិត​ប្រាកដ​។​ ប្រ​សិន​បើ​មិន​ចង់​ងូត​ទឹក​សមុទ្រ​ ភ្ញៀវ​ទេស​ចរ​គ្រាន់​តែ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ប្រាង្គ​ង៉ិន​ផុង ឈរ​មួយ​កន្លែង​អាច​នឹង​ស្រូប​ជំ​នោរ​វាយោ​បក់​ផាត់​មក​ពី​សមុទ្រ​ដែល​មាន​រស​ជាតិ​ប្រៃ​បក់​មក​រំភើយៗ​ត្រ​ជាក់​ស្រួល។​

ជា​សំ​ណង់​ថ្មី​ដែល​ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ប៉ុន្តែ​ហេតុ​អ្វី​ “ង៉ិនផុង” ក្លាយ​ជា​គោល​ដៅ​មិន​អាច​រំលង​សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​ទេស​ចរណ៍?  ដំ​បូង​នេះ​គឺជា​សំ​ណង់​ស្ថាបត្យ​កម្ម​មួយ​ដែល​មាន​អត្ថ​ន័យ​ ត្រូវ​បាន​ស្ថាបនា​ផ្អែក​លើ​ឧត្តមគតិ​ នោះ​គឺ៖ ឡាក​ឡុង​ក្វឹង បញ្ជូន​កូន​ទាំង​៥០​នាក់​ចុះ​ទៅ​សមុទ្រ។​ សំ​ណង់​មាន​ផ្ទាំង​ថ្ម​រៀប​ផ្គង​លើ​គ្នា​ទៅ​ជា​ប្រាង្គ​ដែល​មាន​សណ្ឋាន​ដូច​ល្បាក់​ថ្ម​ចាន​ទាប​ - ជា​រមណីយ​ដ្ឋាន​ប្រ​វត្តិ​សាស្ត្រ​មួយ​របស់​ខេត្ត​ភូអៀង។​ គឺ​ជា​សំ​ណង់​ថ្មី​ ម្ល៉ោះ​ហើយ​ង៉ិន​ផុង ថែម​ទាំង​មាន​ជំ​នោរ​ខ្យល់​ថ្មី​ ដោយ​រូប​ភាព​ ៣D យ៉ាង​គាប់​ភ្នែក​នៅ​ពេល​យប់។​ ពិសេស​គឺង៉ិន​ផុង មាន​កន្លែង​អង្គុយ​ កន្លែង​ឈរ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ឬ​ប្រ​ជា​ជន​អ្នក​ស្រុក៘ ដើម្បី​គយ​គន់​សមុទ្រ​ និង​ស្រូប​យក​ខ្យល់​ដ៏​បរិសុទ្ធ​ពី​សមុទ្រ​ទាំង​ថ្ងៃ​ទាំង​យប់។​

ជា​ទឹក​ដី​ប្រប​សមុទ្រ​ ហេតុ​នោះ​ ភូអៀង​ ថែម​ទាំង​ជាកន្លែង​ដ៏​អស្ចារ្យ​ ដើម្បី​ភ្ញៀវ​ទេស​ចរ​ស្រស់​ស្រូប​អា​ហារ​សមុទ្រ​ទៀត​ផង។​ ក្រោយ​ពី​ថត​រូប​អស់​ពី​ចិត្ត​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ស្វែង​រក​ហាង​លក់​គ្រឿង​សមុទ្រ​តូចៗ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​តាម​សេចក្តី​ត្រូវ​ការ​។​ នៅ​ទី​នេះ​ ភ្ញៀវ​ទេស​ចរ​គប្បី​ទទួល​ទាន​មុខ​ម្ហូប​បន្ទះ​ត្រី​តុក​កែ​សមុទ្រ​ចំ​ហុយ​ទឹក​ដូង​ វេច​អន្លក់​ជ្រ​លក់​ម៉ូ​តាត ហឹរ​ឆួល​ផ្អែម​ឆ្ងាញ់។​ ចំ​ណែក​ល្បាល​ត្រី​តុក​កែ​សមុទ្រ​ត្រូវ​បាន​យក​ទៅ​បបរ ហាន់​ខ្ញី​ល្អិត​ៗ​បង់​ចូល​ពិត​ជា​ឆ្ងាញ់​អត់​ទាស់។​ អ្នក​ជំ​នាញ​ហូប​នៅ​ភូអៀង​ ច្រើន​តែ​ហូប​បង្កង​ប៉ាក​ជំ​នួស​ឱ្យ​បង្កង​សាវ​ទាវ ពី​ព្រោះ​បង្កង​ប៉ាក​នេសាទ​បាន​មក​ពី​ធម្ម​ជាតិ។​ ចំ​ពោះ​បង្កង​នេះ​ ភ្ញៀវ​ទេសចរ​ដែល​ពូកែ​ដៃ​ទើប​កាត់​សំ​បក​ដ៏​រឹង​របស់​វា​បាន។​ លំ​បាក​ដូច្នេះ​ ប៉ុន្តែ​ពេល​ខាំ​ចូល​ក្នុង​មាត់​សាច់ផ្អែម​ឆ្ងាញ់​ គឺ​ភ្ញៀវ​ទេស​ចរ​លែង​ស្តាយ​កម្លាំង​ទៀត។​ ប៉ុន្តែ​ពិសេស​បំ​ផុត​នោះ​គឺមុខ​ម្ហូប​ត្រី​ធូណា​សមុទ្រ។​ ចំ​ពោះ​ត្រី​នេះ​ភ្ញៀវ​ទេស​ចរ​  អាច​នឹង​ហូប​ជា​មួយ​នំ​បញ្ចុក​ ឬ​ក៏​ចំ​ហុយបង់​ខ្ញី​ចូល​ គឺឆ្ងាញ់​អត់​ទាស់៕​     

                                     ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ