មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/09/2023 - 14:06

ដង​ផ្លូវ​សប្បាយ​រីក​រាយ

លោក ង្វៀង​វ៉ាន់​ហុង លេខា​សាខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​ទ្រឿង​ថាំង ឃុំទ្រឿង​ឡុង A ស្រុក​ចូវ​ថាញ់ A ខេត្ត​ហូវ​យ៉ាង ហៅ​ដង​ផ្លូវ​កាត់​ទទឹង​ភូមិ​ជាផ្លូវ​សប្បាយ​រីក​រាយ។ ព្រោះ​ផ្លូវ​នេះ នាំ​មក​ភាព​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។

លោក​ហុង និង​មាមីង​នៅ​ទី​នេះ​ហៅ​ដង​ផ្លូវ​នេះ​ថា “ផ្លូវ​សប្បាយ​រីក​រាយ” ពី​ព្រោះ​ពេល​នាំ​គ្នា​ចេញ​ដក​ស្មៅ​បោស​សម្អាត​និង​ពេល​ធ្វើ​ដំ​ណើរលើ​ដង​ផ្លូវ​ស្អាត​បាត អ្នក​ណា​ក៏​មាន​ភាព​សប្បាយ​រីក​រាយ។

ដូច​ភូមិសា​ស្ត្រ​នានា​នៅ​ខេត្ត​ហូវ​យ៉ាង ឃុំ​ទ្រឿង​ឡុង A មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លាយ​ឡំ​ជា​មួយ​ជន​ជាតិ​ដទៃៗ​នៅ​ភូមិ​ទ្រឿង​ថាំង។ រយៈ​ពេល​កន្លង ភូមិ​ទ្រឿង​ថាំង​បាន​ទទួល​ផល​ពីគោល​នយោ​បាយ​អាទិ​ភាព​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច។ លោក​ង្វៀង​វ៉ាន់​ហុង រៀប​រាប់៖ “ភូមិ​ទ្រឿង​ថាំង គឺ​ជា​ភូមិ​ដំ​បូង​ដែល​មាន​ស្ថានីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត។ ផ្លូវ​បេតុង សា​លា​រៀន​រឹង​មាំ ក៏​បាន​កសាង​រួច​រាល់​លឿន​ជាង​ភូមិ​ដទៃ។ មូល​ហេតុ អា​ស្រ័យ​ភូមិ​បាន​ទទួល​ផល​ពីកម្មវិធី ១៣៥ របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច”។

សាខា​សមាគម​នារី​ភូមិ​ទ្រឿង​ថាំង រៀប​ចំ​ដាំ​ផ្កា​ដក​ឃឹម​តាម​ដង​ផ្លូវ។

អា​ស្រ័យ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ទទួល​ផល​ពី​កម្ម​វិធី គម្រោង​ដាច់​ដោយ​ឡែក ម៉្លោះ​ហើយ ពេល​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី ជន​បទ​កម្រិត​ខ្ពស់ ភូមិ​ទ្រឿង​ថាំង​មាន​ភាព​ងាយ​ស្រួល​ច្រើន។ តាម​ប្រសាសន៍​លោក ង្វៀង​វ៉ាន់​ហុង ជា​មួយ​នឹង​មូលដ្ឋាន​គ្រឹះ​ដែល​មាន​ស្រាប់ ភូមិ​ភាគ​វិនិយោគ​លើក​កម្ពស់​គុណ​ភាព​ផ្នែក​សំ​ណង់ គឺ​អាច​នឹង​សម្រេច​លក្ខ​ឋាន។ តួយ៉ាង​ដូច ផ្លូវ​ដាន​កាត់​ទទឹង​ភូមិ​ក្បែរ​ប្រ​ឡាយ​កិញ​តេ ត្រូវ​បាន​ពង្រីក​បន្ថែម​តាម​លក្ខឋាន​ជន​បទ​ថ្មី។ ពេល​សេដ្ឋ​កិច្ច​មាន​ភាព​លំនឹង ប្រ​ជា​ជន​ជា​ច្រើន​គ្រួសារ​ជួស​ជុល​ផ្ទះ​សម្បែង​ស្អាត​បាត ធ្វើ​របង ​រួមវិភាគ​ទាន​ជា​មួយ​ភូមិ​ភាគ​ធ្វើ​បង្គោល​ទង់ ដាក់​អំពូល​ភ្លើង ដាំ​ផ្កា​លម្អ​សង​ខាង​ផ្លូវ ។ល។ យូរៗ ក្លាយ​ជា​ទម្លាប់​ឱ្យ​តែ​ឃើញ​ស្មៅ​ដុះ​គ្រប​ផ្កា ប្រ​ជា​ជន​នាំ​គ្នា​ដក​ស្មៅ​សម្អាត​ផ្លូវ​ឱ្យ​ភ្លឺ-បៃតង-ជ្រះ- ស្អាត។ ពេល​ធ្វើ​ពលកម្ម​រួម មាមីង​ចេញ​កុះ​ករ ពួក​គាត់​ធ្វើ​បណ្តើរ​ជជែក​គ្នា​បណ្តើរ ផ្ទុះ​សំ​ណើច​ក្អាក​ក្អាយ ញុាំង​ឱ្យ​ស្មារតី​សាមគ្គី​កាន់​តែ​ស្អិត​ល្មួត។

បង​ឌាំង​វ៉ូវ ជា​ជន​ជាតិ​ខ្មែរ កើត​និង​ធំដឹង​ក្តី​នៅ​ភូមិ​ទ្រឿង​ថាំង។ ហេតុ​ដូច្នេះ ការ​ផ្លាស់​ប្តូរ​របស់​ភូមិ​នេះ គាត់​ជា​អ្នក​យល់​ច្បាស់​ហើយ ដឹង​គុណ​ចំ​ពោះ​ការ​វិនិយោគ​របស់​រដ្ឋ។ បង​វ៉ូវ រៀប​រាប់៖ “គ្មាន​អ្នក​ណា​នឹក​ស្មាន​ថា តំបន់​សេដ្ឋ​កិច្ច​ថ្មី​ពី​មុន អាច​រីក​ចម្រើន​បាន​ដូច​សព្វ​ថ្ងៃ។ ចំ​ពោះ​គ្រួសារ​ខ្ញុំ អា​ស្រ័យ​ប្រ​ភព​ទុន​ឧបត្ថម្ភ​បង្កើត​មុខ​របរ​រក​ស៊ី​របស់​រដ្ឋ ខ្ញុំ​យក​ទៅ​វិនិយោគ ទិញ​ម៉ា​ស៊ីន​បូម​ទឹក​ធ្វើ​សេវា​កម្ម។ ផ្តើម​ពី​ម៉ា​ស៊ីន បូម​ទឹក​នេះ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ដើម្បី​កែ​លម្អ​សេដ្ឋ​កិច្ច​គ្រួសារ​ ជម្នះ​លំ​បាក ឈាន​ឡើង​ជីវ​ភាព​ធូរ​ធារ”។

លោក​ហុង ឱ្យ​ដឹង​បន្ថែម៖ “ប្រ​ជា​ជន​ភូមិ​ទ្រឿង​ថាំង​ប្តេជ្ញា​ចិត្ត​កសាង​ជន​បទ​ថ្មី​គំរូ។ មូល​ដ្ឋាន​គ្រឹះ​លើក​នេះ គឺ​លុប​បំ​បាត់​គ្រួសារ​ក្រីក្រ ដូច្នេះ ជឿ​ជាក់​ថា​ទិស​ដៅ​សម្រេច​បទដ្ឋាន​ភូមិ​ជន​បទ​ថ្មី​គំរូ នឹង​មិន​យូរ​ប៉ុន្មាន​ទេ”៕

                                ហា​ថាញ់-មុនី

ចែករំលែកអត្ថបទ