មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/09/2023 - 09:39

ដើម្បី​ភាព​សុខ​សាន្ត​ជូន​ភូមិ​ស្រុក​

ព្រះ​តេជ​ព្រះ​គុណ​ សើុង​មិញ​ហៀង ព្រះ​ចៅ​អធិ​ការ​វត្ត​ដើម​ពោធិ៍​ បាន​បួស​រៀន​ជាង​២៤​វស្សា​នៅ​ឃុំ​ដាយ​អឹង​២ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​គិត​គូរ​ការ​ងារ​សាសនា​និង​សង្គម។​ ក្រៅ​ពី​នោះ​ ព្រះ​អង្គ​នៅ​ទាំង​សកម្ម​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ ព្រួត​ដៃ​គ្នា​រក្សា​ភាព​សុខ​សាន្ត​ជូន​ភូមិ​ស្រុក​ទៀត​ផង។​

ព្រះ​តេជ​ព្រះ​គុណ​ សើុង​មិញ​ហៀង បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ស្តី​ពី​អ្នក​មាន​ប្រ​ជា​ប្រិយ​មាន​ស្នា​ដៃ​ឆ្នើម​លើ​វិស័យ​ជា​ច្រើន។​

ឆ្នាំ​១៩៩៩ សើុង​មិញ​ហៀង បាន​ចូល​បួស​និង​រៀន​អក្សរ​សាស្រ្ត​នៅ​វត្ត​សិរី​ពោធិ​ដើម​ពោធិ៍។​ ក្នុង​អំ​ឡុង​ពេល​នេះ​ដែរ​ ព្រះ​អង្គ​បាន​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​ ចលនា​ពុទ្ធ​បរិស័ទ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​និង​កសាង​វត្ត​អា​រាម។​ ឆ្នាំ​២០០៨ ព្រះ​អង្គ​បាន​គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិស័ទ​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​រហូត​ដល់​សព្វ​ថ្ងៃ។​ ផ្តើម​ពី​នោះ​ ព្រះ​អង្គ​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​ក​សាង​វត្ត​អា​រាម​ គិត​គូរ​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ និង​ចលនា​ពុទ្ធ​បរិស័ទ​សាម​គ្គី​ ព្រួត​ដៃ​គ្នា​កសាង​តំ​បន់​ជន​បទ​សុខ​សាន្ត។​ ព្រះ​តេជ​ព្រះ​គុណ​ សើុង​មិញ​ហៀង មាន​ថេរដី​កា​៖ “ក្នុង​នា​មជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ ត្រូវ​មាន​បន្ទុក​ក្នុង​ការ​កសាង​វត្ត​អា​រាម​ គិត​គូរ​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ និង​ចលនា​ពុទ្ធ​បរិស័ទ​សកម្ម​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដើម្បី​មាន​ជីវ​ភាព​ធូរ​ធារ។​ បំ​ផុត​គឺ​ចលនា​ពុទ្ធ​បរិស័ទ​រស់​នៅ​ចេះ​សាមគ្គី​គ្នា​ រួម​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច”។​ ចំ​ពោះ​ការ​ជឿ​ទុក​ចិត្ត​របស់​ពុទ្ធ​បរិស័ទ​និង​ការ​យក​ព្រះ​ទ័យ​គិត​គូរ​របស់​ព្រះ​អង្គ​ បាន​ចលនា​ពុទ្ធ​បរិស័ទ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ រួម​វិភាគ​ទាន​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុង​ ដើម្បី​កសាង​ព្រះ​វិហារ​ កុដិ​ សាលា​ ខ្លោង​ទ្វារ​ ទីធ្លាវត្ត។ល។​ ម្ល៉ោះ​ហើយ​ ទើប​វត្ត​សិរី​ពោធិ​ដើម​ពោធិ៍​មាន​ភាព​សមរម្យ​ ស្អាត​បាត។​

ព្រះ​តេជ​ព្រះ​គុណ​ សើុង​មិញ​ហៀង។​

ទន្ទឹម​នឹង​នោះ​ ព្រះ​តេជ​ព្រះ​គុណ​ មិញ​ហៀង បាន​ចលនា​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​អនុវត្ត​បាន​ល្អ​នូវ​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។​ ព្រះ​អង្គ​ តែង​ចលនា​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ចូល​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច ​រក្សា​លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ អភិរក្ស​នូវ​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។​ រៀង​រាល់​ថ្ងៃ​សីល​ ពេល​មាមីង​ខ្មែរ​អញ្ជើញ​មក​វត្ត​ ព្រះ​អង្គ​តែង​ផ្គួប​បញ្ចូល​ការ​ឃោសនា​ ចលនា​ពុទ្ធ​បរិស័ទ​ចូល​រួម​ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ និង​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​អូស​ទាញ​ មួល​បង្កាច់​ ញុះ​ញង់​របស់​ជន​ទុច្ចរិត​ ឆ្លៀត​យក​ឱកាស​បញ្ហា​ជន​ជាតិ​និង​សាសនា​ ដើម្បី​ប្រ​ឆាំង​បំ​ផ្លិច​បំ​ផ្លាញ​រដ្ឋ​អំ​ណាច​យើង។​ ក្រៅ​ពី​នោះ​ ព្រះ​អង្គ​នៅ​ទាំង​ចូល​រួម​សម្រុះ​សម្រួល​បាន​ជាច្រើន​ករណី​វិវាទ​ទំ​នាស់​ក្នុង​ប្រ​ជា​ជន​ រួម​ចំ​ណែក​រក្សា​ចំ​ណង​មិត្ត​ភាព​រវាង​អ្នក​ភូមិ​ផង​របង​ជា​មួយ​ និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ។​

តាម​ប្រ​សាសន៍​លោក​ថាច់​វ៉ាន់​ម៉េន ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ត្រឹង​ដេ ព្រះ​តេជព្រះ​គុណ​ សើុង​មិញ​ហៀង មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ណាស់​ និង​សកម្ម​ចូល​រួម​សកម្ម​ភាព​ ចលនា​របស់​ភូមិ​ភាគ​ទៀត​ផង។​ ក្រៅ​ពី​គិត​គូរ​ កសាង​វត្ត​អា​រាម​ គិត​គូរ​ឱ្យ​ព្រះ​សង្ឃ​បួស​រៀន​បាន​ល្អ​ ព្រះ​អង្គ​នៅ​ទាំង​សកម្ម​ចូល​រួម​ការ​ងារ​សប្បុរស​ធម៌​សង្គម​ទៀត​ផង។​ ពិសេស​ ព្រះ​អង្គ​បាន​ចលនា​សប្បុរស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ រួម​វិភាគ​ទាន​ជា​អង្ករ​ គ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​ ឧបត្ថម្ភ​ដល់​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទីពឹង​ជាង​៥០​រូប​។​ ចំ​ពោះ​ការ​រួម​ចំ​ណែក​លើ​វិស័យ​ជា​ច្រើន​របស់​ព្រះ​អង្គ​ ហើយ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ៕​

                                   លីធាន​-វិមាន​

ចែករំលែកអត្ថបទ