រយៈពេលជាង៣០ឆ្នាំបម្រើការងារផ្នែកសុខាភិបាល វេជ្ជបណ្ឌិតដាវឃឿងណាម ប្រធានដំណាក់សុខាភិបាលថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងអស់ពីចិត្តក្នុងការថែទាំសុខភាពអ្នកជំងឺ និងយកចិត្តទុកដាក់ជួយដល់មិត្តរួមអាជីព ម្ល៉ោះហើយអ្នកណាក៏ស្រឡាញ់រាប់អាន។
វេជ្ជបណ្ឌិតដាវឃឿងណាម។
ឆ្នាំ១៩៩៣ ក្រោយពីបញ្ចប់ការសិក្សាផ្នែកវេជ្ជបណ្ឌិតពហុព្យាបាល វេជ្ជបណ្ឌិត ដាវឃឿងណាម សុំបម្រើការងារនៅដំណាក់សុខាភិបាលឃុំហ្វាទូ២។ រហូតមកដល់ពេលនេះ ក្រៅពីការពិនិត្យព្យាបាលជំងឺ វេជ្ជបណ្ឌិតណាម រួមជាមួយនឹងរដ្ឋអំណាចមូលដ្ឋានចុះទៅតាមផ្ទះប្រជាជន ដើម្បីធ្វើការផ្សព្វផ្សាយនូវចំណេះដឹងមូលដ្ឋានអំពីការថែទាំសុខភាព និងរបៀបបង្ការទប់ស្កាត់ជំងឺឆ្លងរាលដាល។ បំផុតគឺការផ្សព្វផ្សាយ ចលនាស្រ្តីជាមាតាដែលមានកូនតូច នាំកូនទៅចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។ វេជ្ជបណ្ឌិតណាម ឱ្យដឹងៈ “ភារកិច្ចរបស់គ្រូពេទ្យគឺការជួយសង្គ្រោះជីវិតមនុស្ស ម្ល៉ោះហើយ ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ខ្ញុំក៏ខិតខំប្រឹងប្រែងឆ្លងកាត់ការលំបាក។ សុខភាពនិងជីវិតរបស់អ្នកជំងឺគឺជាកត្តាចម្បង ពេលមកបំពេញការងារនៅដំណាក់សុខាភិបាល ខ្ញុំតែងពិនប្រអប់ថ្នាំពេទ្យចុះទៅតាមផ្ទះដែលមានក្មេងតូចៗ ដើម្បីចាក់វ៉ាក់សាំងបង្ការ។ ទន្ទឹមនឹងនោះ ក៏ធ្វើការផ្សព្វផ្សាយចំណេះដឹងមូលដ្ឋានអំពីការថែទាំសុខភាព និងការបង្ការទប់ស្កាត់ជំងឺ ដើម្បីប្រជាជនមានការយល់ដឹងហើយអនុវត្តតាម។ អាស្រ័យប្រជាជន មានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត ដូច្នេះ បានជួយឱ្យខ្ញុំសម្រេចល្អភារកិច្ច។ បានជួយព្យាបាលជំងឺដល់មាមីងនៅតំបន់ជនបទ បំផុតគឺមាមីងខ្មែរ គឺខ្ញុំសប្បាយចិត្តនិងមានសេចក្ដីសុខខ្លាំងណាស់ព្រោះនេះ គឺជាគោលបំណងដែលជំរុញឱ្យខ្ញុំចាប់យក អាជីពជាគ្រូពេទ្យ”។
វេជ្ជបណ្ឌិតដាវឃឿងណាម បញ្ចូលសេរ៉ូមឱ្យអ្នកជំងឺ។
អនុវត្តល្អតួនាទីរបស់គ្រូពេទ្យ ក្នុងការការថែទាំសុខភាពប្រជាជន ឆ្នាំ២០១៣ វេជ្ជបណ្ឌិតណាម បានបញ្ជូនមកទទួលបន្ទុកជាប្រធានដំណាក់សុខាភិបាលថាញ់ក្វើយ រហូតមកទល់សព្វថ្ងៃ។ ស្រឡាញ់អាជីពនិងយកអស់ពីកម្លាំងកាយចិត្តដើម្បីអ្នកជំងឺ ម្ល៉ោះហើយ ទោះបីបម្រើការងារនៅទីណា វេជ្ជបណ្ឌិតណាម តែងបានអ្នកជំងឺផ្ដល់ទំនុកចិត្ត។ លោកវ៉ថាញ់វឹង រៀបរាប់ៈ “ខ្ញុំមានជំងឺប្រព័ន្ធរំលាយអាហារ ថ្ងៃនេះ មកពិនិត្យជំងឺជួបគ្រូពេទ្យណាម ខ្ញុំសប្បាយចិត្តណាស់ ហើយបានគាត់ផ្ដល់ពិគ្រោះឱ្យបញ្ចូលសេរ៉ូមដើម្បីបំពេញជាតិទឹកមិនឱ្យចុះកម្លាំង និងណែនាំលំអិតពីរបៀបហូបចុក ការសម្រាកជាដើមដើម្បីរក្សាសុខភាព”។ ចំពោះសហការីវិញ វេជ្ជបណ្ឌិតណាម តែងឱ្យតម្លៃខ្ពស់ ជំរុញលើកទឹកចិត្តរួមគ្នាជម្នះលំបាកដើម្បីថែទាំសុខភាពប្រជាជននៅតំបន់ជនបទបានល្អប្រសើរ។ គ្រូពេទ្យ វ៉ភុកយី ឱ្យដឹង៖ “វេជ្ជបណ្ឌិតណាម គាត់តែងជំរុញលើកទឹកចិត្តខ្ញុំ ត្រូវមានអាកប្បកិរិយាបម្រើប្រជាជនឱ្យត្រឹមត្រូវ យកចិត្តទុកដាក់ថែទាំអ្នកជំងឺ ពិសេសគឺត្រូវច្បាស់ក្នុងការធ្វើរោគវិនិច្ឆ័យ ណែនាំពីរបៀបផឹកថ្នាំ ការសម្រាក និងវិធីបង្ការទប់ស្កាត់ជំងឺជាដើម ដើម្បីមាមីងខ្មែរគាត់យល់បានច្បាស់លាស់។ ចំណែកខាងមុខជំនាញវិជ្ជាជីវៈ មិនច្បាស់លាស់ត្រង់ណា យើងសាកសួរ គឺគាត់ជួយណែនាំដោយអស់ពីចិត្តពីថ្លើម ម្ល៉ោះហើយខ្ញុំសប្បាយចិត្តនឹងបំពេញការងារ ”។
ដើម្បីមានជំនាញច្បាស់លាស់ វេជ្ជបណ្ឌិតណាម តែងទៅចូលរួមក្នុងវគ្គបំប៉នវិជ្ជាជីវៈដែលផ្នែកសុខាភិបាលរៀបចំឡើង។ ទន្ទឹមនឹងនោះ មោះមុតស្នើមជ្ឈមណ្ឌលសុខាភិបាលស្រុក បំពេញបន្ថែមឱ្យបានគ្រប់សព្វ ឧបករណ៍សម្ភារៈ វេជ្ជសាស្រ្ត ដើម្បីបម្រើដល់ការពិនិត្យព្យាបាលជំងឺកាន់តែល្អប្រសើរ។ អាស្រ័យហេតុនេះ អ្នកជំងឺក៏កាន់តែមានទំនុកចិត្ត ទើបចំនួនអ្នកជំងឺមកពិនិត្យនៅដំណាក់សុខាភិបាលកាន់តែកើនឡើង៕
យីអាញ-ពេជ្រសឿន