មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/07/2023 - 16:46

"នា​រីមាស​" នៃ​កីឡា​របស់​ប្រ​ទេស​

អត្ត​ពលិក​នារី​វៀត​ណាម កំ​ពុង​ប្រ​កួត​លើ​ឆាក​អន្តរ​ជាតិ​ បង្កើត​បាន​គោល​ជំ​ហរ​សម្រាប់​កីឡា​របស់​ប្រ​ទេស​។​ ក្នុង​ចំ​ណោម​សមូហ​ភាព​អត្ត​ពលិក​ឆ្នើម​ៗ​នៃ​កីឡា​បាល់​ទះ​ បាល់​ទាត់​និង​កីឡា​វាយ​សី។ល។​ ក្នុង​នោះ​ មាន​អត្ត​ពលិក​ដ៏​ល្បី​ៗ​ជា​ច្រើន​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍។​

ង្វៀង​ធ្វីលិញ។​

ដំ​បូង​ និយាយ​ពី​អត្ត​ពលិក​លេខ​១ ឯកត្ត​ជន​នារី​នៃ​ភូមិ​កីឡា​វាយ​សីវៀត​ណាម ង្វៀង​ធ្វី​លិញ។​ នៅ​ចុង​ឆ្នាំ​ ២០២២ ធ្វី​លិញ ទទួល​បាន​ពាន​ជើង​ឯក​ Vietnam open ២០២៣ នៅ​ព្រ​លាន​ក្នុង​ប្រ​ទេស។​ ក្នុង​ប្រ​វត្តិ​សាស្ត្រ​នៃ​ការ​ប្រ​កួត​របស់​សហ​ព័ន្ធ​កីឡា​វាយ​សី​ពិភព​លោក​ រៀប​ចំ​នៅ​ប្រ​ទេស​វៀត​ណាម នេះ​ជា​លើក​ដំ​បូង​មាន​អត្ត​ពលិក​នារី​នៃ​ប្រ​ទេស​ម្ចាស់​ផ្ទះ​ទទួល​បាន​ពាន​ជើង​ឯក​លើ​ខ្លឹម​សារ​ឯក​ត្តជន​នារី។​ កីឡា​ការិនី​វាយ​សី​លំ​ដាប់​លេខ​១​វៀត​ណាម បន្ត​បង្ហាញ​ពី​របៀប​វាយ​បាន​យ៉ាង​ល្អ​ធ្វី​លិញ ជាប់​ចំ​ណាត់​ថ្នាក់​លេខ​ ៣០ និង​បាន​ទៅ​ប្រ​កួត​នៅ​ពាន​រង្វាន់​ Super កម្រិត​ ៥០០។​ ឈាន​ចូល​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ Super ៥០០ លើក​ដំ​បូង​ក្នុង​អា​ជីព​នៅ​ប្រ​ទេស​កាណា​ដា​ នា​ពេល​ថ្មី​ៗ​នេះ​ ធ្វី​លិញ បង្កើត​បាន​ស្នា​ដៃ​អស្ចារ្យ​ ពេល​យក​ឈ្នះ​លើ​ដៃ​គូ​ប្រ​កួត​ជា​បន្ត​បន្ទាប់​ដែល​ឈរ​ចំ​ណាត់​ថ្នាក់​ខ្ពស់​ជាង​នាង​រាប់​សិប​ថ្នាក់​។​ ធ្វី​លិញ​ចាញ់​តែ “ឆ្មាយន្ត​ Yamaguchi” កីឡា​ការិនី​លំ​ដាប់​លេខ​១​ពិភព​លោក​ជន​ជាតិ​ជប៉ុន​ នៅ​វគ្គ​ប្រ​កួត​៤​ប៉ុណ្ណោះ។​

ត្រឹង​ម៉ាយ​ង៉ុក។​

អត្ត​ពលិក​ “លេច​ធ្លោ​” ទទួល​បាន​គាំ​ទ្រ​តាម​ដាន​ទស្សនា​នៅ​រាល់​វគ្គ​ប្រ​កួត​ មាន​រហស្ស​នាម ៤T គឺ​ជា​ប្រ​ធាន​ក្រុម​ជម្រើស​បាល់​ទះ​វៀត​ណាម ត្រឹង​ធី​ថាញ​ធ្វី។​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ទល់​នឹង​ បច្ចុប្បន្ន​ ក្រុម​បាល់​ទះ​នារី​ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​ កើន​ឡើង​ជាង​១៧០​ចំ​ណាត់​ថ្នាក់​ ដើម្បី​ឈាន​ឡើង​ឈរ​លំ​ដាប់​លេខ​៤៧​ពិភព​លោក​និង​លំ​ដាប់​លេខ​៦​នៅ​អា​ស៊ី​។​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ឱ្យ​ក្រុម​ជម្រើស​ប៉ុណ្ណោះ​ទេ​ ប្រ​ធាន​ក្រុម​ថាញ​ធ្វី ក៏​ទទួល​បាន​កិត្តិ​នាម​ជា​លក្ខណៈ​បុគ្គល​ជា​ច្រើន​ដូច​ជា​ កិត្តិ​នាម​អត្ត​ពលិក​ឆ្នើម​លេខ​១​ចំ​នួន​២ កិត្តិ​នាម​អត្ត​ពលិក​ វាយ​លុក​ល្អ​បំ​ផុត​លេខ​១​ចំ​នួន​៣។​ ៤T រួម​នឹង​មិត្ត​រួម​ក្រុម​បាន​បន្សល់​នូវ​ស្នាម​អនុស្សាវ​រីយ៍​ឱ្យ​ក្រុម​បាល់​ទះ​វៀត​ណាម​ពេល​លើក​ដំ​បូង​បាន​ចូល​រួម​ក្នុង​ទីលាន​ប្រ​កួត​ពិភព​លោក​លំ​ដាប់​ក្លិប​ និង​ក្រុម​ជម្រើស​ជាតិ។​ ថាញ​ធ្វី គឺជា​អត្ត​ពលិក​វៀត​ណាម​ប្រ​កួត​នៅ​ប្រ​ទេស​ក្រៅ​ទទួល​ បាន​ប្រាក់​ខែ​ខ្ពស់​បំ​ផុត។​ កីឡា​ករ​វាយ​លុក​របស់​ក្រុម​បាល់​ទះ​នារី​វៀត​ណាម មិន​ត្រឹម​តែ​ជា​ប្រ​ធាន​ក្រុម​គំរូ​និង​មាន​ភាព​ស្វា​ហាប់​នៅ​លើ​ទីលាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជាអ្នក​បក​ប្រែ​ឱ្យ​ក្រុម​ ព្រោះ​នាង​និយាយ​ភាសា​អង់​គ្លេស​បាន​ល្អ។​

ត្រឹងធីអាញ់ធ្វី (អាវលេខ៣) ។

មិន​ត្រឹម​តែ​ការ​ពារ​ជោគ​ជ័យ​តំ​ណែង​ជើង​ឯក​ និង​បង្កើត​ឯតទគ្គ​កម្ម​ជា​ក្រុម​ជើង​ឯក​ស៊ី​ហ្គេម​ច្រើន​បំ​ផុត​ប៉ុណ្ណោះ​ទេ​ ក្រុម​ជម្រើស​កីឡា​បាល់​ទាត់​នារី​វៀត​ណាម នៅ​ទាំង​ទទួល​បាន​សំ​បុត្រ​ ទៅ​ប្រ​កួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់​ពិភព​លោក​ Worldcup ២០២៣។​ នេះ​ក៏​ជា​លើក​ដំ​បូង​ដែល​ក្រុម​ “នា​រីមាស​” បាន​ប្រ​កួត​នៅ​ទីលាន​បាល់​ទាត់​ ដ៏​ធំ​បំ​ផុត​ពិភព​លោក។ល។​ ឆ្នាំ​ ២០២៣ ក៏​ជា​ឆ្នាំ​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍​សម្រាប់​កីឡា​បាល់​បោះ​នារី​ផង​ដែរ​ ជា​លើក​ដំ​បូង​ដែល​អត្ត​ពលិក​វៀត​ណាម ទទួល​បាន​មេដាយ​មាស​នៅ​ស៊ី​ហ្គេម​សម្រាប់​វិញ្ញា​សា​កីឡា​ថ្មី​ កំ​ពុង​ទទួល​បាន​ការ​ “គាំ​ទ្រ” នៅ​ប្រ​ទេស​យើង។​ ស្នា​ដៃ​របស់​អត្ត​ពលិក​នារី ក្នុង​នោះ​ មាន​ការ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​របស់​អត្ត​ពលិក​កីឡា​ប៉េង​ប៉ុង​ ត្រឹង​ម៉ាយ​ង៉ុក​ រួម​នឹង​មិត្ត​រួម​ក្រុម​នាំ​មក​មេ​ដាយ​មាស​ខ្លឹម​សារ​គូ​បុរស​ នា​រីនៅ​ស៊ី​ហ្គេម​ ២០២៣ ជូន​វៀត​ណាម ក្រោយ​ពី​រង​ចាំ​អស់​រយៈ​កាល​២៤​ឆ្នាំ៕​

  ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ