25/07/2023 - 10:04

លើក​កម្ពស់​គុណ​ភាព​អប់រំ

វិទ្យា​ល័យ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ កំ​ពុង​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​អប់រំ ដើម្បី​បន្ត​រក្សា​ខ្ជាប់​កិត្តិ​នាម​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ។​

តំណា​ងវិទ្យា​ល័យ​ហ្វា​ឡើយ​ ជូន​អំ​ណោយ​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក។

លោក​គ្រូ​ ខា​ថា​ញឡីម នា​យក​វិទ្យា​ល័យ​ហ្វា​ឡើយ​ ឱ្យ​ដឹង៖ “សា​លា​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បណ្តុះ​បណ្តាល​ បំ​ប៉ន​ប្រ​ភព​ធន​ធាន​មនុស្ស​ ពិសេស​ គឺ​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន។​ ផ្តើម​ពី​នោះ​ ធ្វើ​ជា​ឈ្នាន់​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​ដល់​សិស្ស។​ សាលា​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អប់រំ​ពី​បំ​ណិន​ជីវិត​ដល់​សិស្ស​ ជា​មួយ​នឹង​ទិស​ស្លោក បង្រៀន​អក្សរ​អម​នឹង​ការ​អប់រំ​សីល​ធម៌​ ដើម្បី​ឈាន​ដល់​ការ​កសាង​បរិស្ថាន​អប់រំ​វិជ្ជ​មាន​ សុវត្ថិ​ភាព”។​

វិទ្យា​ល័យ​ហ្វា​ឡើយ​ បច្ចុប្បន្ន​ មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​បុគ្គ​លិក​ចំ​នួន​៧២​នាក់ ដោយ​មាន​ក្រុម​មុខ​ជំ​នាញ​ចំ​នួន​៧។​ កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​បុគ្គ​លិក​១០០% មាន​កម្រិត​វិជ្ជា​ជីវៈ​សម្រេច​បទ​ដ្ឋាន​និង​សម្រេច​លើស​បទ​ដ្ឋាន។​ ការ​ប្រ​ឡង​ប្រ​ណាំង​ស្ងើច​សរ​សើរ​ជូន​រង្វាន់​ ពិន័យ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ពេញ​លេញ​ ស្រប​តាម​សេចក្តី​កំ​ណត់​ សមភាព​ និង​សត្យា​នុម័ត។​ មួយ​ឆ្នាំ​ៗ​សាលា​មាន​សិស្ស​សរុប​១.០០០​នាក់ ភាគ​ច្រើន​គឺសិស្ស​ជន​ជាតិ​ខ្មែរ។​ ប្អូន​ៗ​តែង​យក​ចិត្ត​ទុក​ដាក់​សិក្សា​និង​គោ​រព​លក្ខន្តិកៈ​សា​លា​បាន​ល្អ។​ លទ្ធ​ផល​ គុណ​ភាព​អប់រំ​រៀង​រាល់​ឆ្នាំ​ ជា​ជំ​ហាន​ៗ​ត្រូវ​បាន​លើក​កម្ពស់​ និង​មាន​ចីរ​ភាព។​

អ្នក​គ្រូ​ កៀង​គ្រី ជា​គ្រូ​បង្រៀន​វិញ្ញា​សា​ជីវ​វិទ្យា​ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ប្រ​ព័ន្ធ​បន្ទប់​រៀន​របស់​សាលា​ ត្រូវ​បាន​បំ​ពាក់​ឧបករណ៍​បង្រៀន​គ្រប់​សព្វ។​ មាន​មូល​ដ្ឋាន​សម្ភារៈ​សម​រម្យ​ សម្រេច​បទ​ដ្ឋាន។​ ខ្ញុំ​ជាសមា​ជិក​នៃ​ក្រុម​មុខ​ជំ​នាញ​ វិញ្ញា​សា​គីមី​-ជីវ​វិទ្យា​ ក្រុម​តែង​រៀប​ចំ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ខែ​ ដើម្បី​សមា​ជិក​ក្រុម​ផ្តោត​ទៅ​លើ​ការ​ពិភាក្សា​ លើក​ឡើង​នូវ​ដំ​ណោះ​ស្រាយ​ សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​អប់រំ។ល។​ ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​បង្រៀន​វិញ្ញា​សា​ជីវ​វិទ្យា​ យើង​ខ្ញុំ​តែង​បង្កើន​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ​ជា​រឿយ​ៗ​ ដើម្បី​សម្រេច​ឆ្នើម​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ”។​

បច្ចុប្បន្ន​ វិទ្យា​ល័យ​ហ្វា​ឡើយ​ សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​១។​ លោក​គ្រូ​ខា​ថាញ​ឡីម ឱ្យ​ដឹង​បន្ថែម៖ “ដើម្បី​បន្ត​ការ​លើក​កម្ពស់​និង​រក្សា​ខ្ជាប់​លក្ខ​ឋាន​សាលា​សម្រេច​បទ​ដ្ឋាន​ សាលា​ក៏​បាន​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ ក្នុង​នោះ​ ផ្តោត​ទៅ​លើ​ការ​ងារ​លើក​កម្ពស់​គុណ​ភាព​អប់រំ ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​ការ​ងារ​ពិនិត្យ​គុណ​ភាព​នៅ​ដើម​ឆ្នាំ​សិក្សា។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​គល់​ភាគ​កម្រិត​ពី​បរិ​មាណ​ភាព​ គុណ​ភាព​ដល់​គ្រូ​បង្រៀន​គ្រប់​រូប​ ព្រម​ទាំង​ធ្វើ​ការ​ចុះ​ឈ្មោះ​ធានា​បរិមាណ​ភាព​និង​គុណ​ភាព​ តាំង​ពី​ដើម​ឆ្នាំ​សិក្សា។​ ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​គឺជា​ទិស​ស្លោក​ដ៏​សំ​ខាន់​នៃ​ដំ​ណើរ​ការ​សកម្ម​ភាព​អប់រំ​របស់​សាលា”៕​  

   សឺន​ម៉ាល័យ​-មុនី​

 

ចែករំលែកអត្ថបទ