18/07/2023 - 08:54

ខិត​ខំ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ថាញ់ហ្វា​សើុង ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ គឺជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដោយ​មាន​ប្រ​ជា​ជន​ ២.១១៧ គ្រួ​សារ​ ក្នុង​នោះ​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជា​ង​៧០%។​ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​លំ​នឹង​ជីវ​ភាព​ ភូមិ​ភាគ​បាន​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​។​

​ បង​ស្រី​ថាច់​ធីហ្វៀង​ នៅ​ភូមិ​វាល​លាក់​ខាង​កើត​ (ខាង​ឆ្វេង​) កំ​ពុង​ប្រ​មូល​ផល​ប៉េង​ប៉ោះ ​អា​ស្រ័យ​គម្រោង​ EMWE ឧបត្ថម្ភ​ដើម​ទុន​។​

លោក​ឡេ​វ៉ាន់​ភឿក ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ហ្វាសើុង ឱ្យ​ដឹង​៖ “អនុវត្ត​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​និង​កម្ម​វិធី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ឃុំ​ថាញ់​ហ្វា​សើុង ​តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧបត្ថម្ភ​វិនិ​យោគ​ទៅ​លើ​ការ​ផលិត ជំ​នួយ​ដី​សង់​លំ​នៅ​ឋាន​ សាង​សង់​ផ្ទះ​ ទឹក​ស្អាត​...។ល។​ ក្នុង​៦ខែ​ ដើម​ឆ្នាំ​២០២៣ ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​បាន​ឱ្យ​ប្រ​ជា​ជន​៦២គ្រួ​សារ​បុល​ទុន​ សរុប​ទឹក​ប្រាក់​ជាង​៦ពាន់​លាន​ដុង​ (សំ​ណល់​ប្រាក់​បំ​ណុល​មក​ដល់​បច្ចុប្បន្ន​គឺ​៥១​ពាន់​លាន​ដុង) ដើម្បី​គ្រួ​សារ​ជួប​ការ​លំ​បាក​ខាង​ដើម​ទុន​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​ខ្មែរ​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ។​ ក្រៅ​ពី​នេះ​ ឃុំ​ក៏​ឆ្លៀត​យក​នូវ​កម្ម​វិធី​ គម្រោង​អភិវឌ្ឍ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​ផ្សព្វ​ផ្សាយ​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ និង​ទាន់​ពេល”។​

គម្រោង​ “លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ជន​ជាតិ​ភាគ​តិច​ (EMWE)” ឧបត្ថម្ភ​សមា​ជិក​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ថាញ់​ហ្វា​សើុង ចំ​នួន​២០​នាក់  ក្នុង​នោះ​ មាន​សមា​ជិក​១៦​នាក់​ជា​ជន​ជាតិ​ខ្មែរ​ បាន​ចូល​រួម​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​នៅ​ភូមិ​វាល​លាក់​ខាង​កើត។​ បង​ស្រី​ថាច់​ធីហ្វៀង​ នៅ​ភូមិ​វាល​លាក់​ខាង​កើត​ ឱ្យ​ដឹង​៖ “ឆ្នាំ​នេះ​ ដំ​ណាំ​ប៉េង​ប៉ោះ​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ ដោយ​សារ​គ្រួ​សារ​ខ្ញុំ​ត្រូវ​បាន​គម្រោង​ EMWE ឧបត្ថម្ភ​ម៉ា​ស៊ីន​បូម​ទឹក​ និង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ ផ្ទាំង​គម្រប​ប្លា​ស្ទិក​ និង​ម៉ា​ស៊ីន​បាញ់​ថ្នាំ។​ គ្រួ​សារ​ខ្ញុំ​ដាំ​២កុង​ ក្នុង​មួយ​កុង​ប៉េង​ប៉ោះ​ផ្តល់​ទិន្ន​ផល​ប្រ​ហែល​៣,៥​តោន។​ ក្រោយ​ពី​ទូ​ទាត់​ប្រាក់​ចំ​ណាយ​ គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​២៥​លាន​ដុង​ក្នុង​មួយ​កុង​”។​ ក្រុម​សហការ​ដាំ​ដំ​ណាំ​នៅ​ភូមិ​វាល​លាក់​ខាង​កើត​ដំ​ណើរ​ការ​បាន​ជិត​មួយ​ឆ្នាំ​ ហើយ​កំ​ពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ដល់​បង​ប្អូន​នារី។​ ចូល​រួម​ក្រុម​សហ​ការ​សមា​ជិក​ត្រូវ​បាន​បំ​ពាក់​បំ​ប៉ន​នូវ​ចំ​ណេះ​ដឹង​ បច្ចេក​ទេស​ដាំ​ដំ​ណាំ​ និង​ឧបត្ថម្ភ​ក្នុង​ការ​ទិញ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ ផ្ទាំង​គម្រប​កសិកម្ម​...។ល។​

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ផលិត​កម្ម​ ដោយ​រូប​ភាព​នៃ​ការ​ចលនា​ផ្សេង​ៗ​និង​ផ្តើម​ពី​កម្ម​វិធី​ គម្រោង​ឧបត្ថម្ភ​នា​នា​ គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់ហ្វា​សើុង បាន​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ព្រួត​ដៃ​ជួយ​ឧបត្ថម្ភ​ សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រជួប​លំ​បាក​ខាង​លំ​នៅ​ឋាន។​ តាំង​ពី​ដើម​ឆ្នាំ​២០២៣​មក​ដល់​បច្ចុប្បន្ន​ ឃុំ​ប្រ​គល់​ជូន​ផ្ទះ​២៥​ខ្នង​ដល់​គ្រួ​សារ​ក្រី​ក្រ​និង​សាង​សង់​ផ្ទះ​១៥​ខ្នង​ អា​ស្រ័យ​មូល​និធិ​សុខុមាល​ភាព​សង្គម​ខេត្ត​ឧបត្ថម្ភ។​ អ្នក​មីង​សើុង​ធីកាង​ នៅ​ភូមិ​វាល​លាក់​ខាង​លិច ចែក​រំលែក៖ “គ្រួ​សារ​ខ្ញុំ​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំ​នួន​៤០​លាន​ដុង​សាង​សង់​ផ្ទះ​ថ្មី​ ឥឡូវ​មាន​“ផ្ទះ​សម្បែង​រស់​នៅ​សុខ​ដុម គិត​តែ​ប្រ​កប​ការ​ងារ​រក​ស៊ី”៕​

សើុង​មា៉​ល័យ​-លេង​មី

ចែករំលែកអត្ថបទ