មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/07/2023 - 16:10

តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​ហូវ​យ៉ាង​មាន​ភាព​រីក​ចម្រើន​

ឆ្លង​តាម​រយៈ​ទម្រង់​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត​ កម្ម​វិធី​ និង​គម្រោង​នានា​ តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​ហូវ​យ៉ាង មាន​ការ​រីក​ចម្រើន​ឈាន​ឡើង​ជា​លំ​ដាប់​។ ផ្ដើម​ពី​ភាព​ផ្លាស់​ថ្មី​ទាំង​នេះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក៏​មាន​ភាព​ល្អ​ប្រ​សើរ​ លំ​នឹង​ថែម​ទៀត​។

ព្រ​លាន​បាល់​ទះ​នៅ​ទីប្រ​ជុំ​ជន​បៃ​ង៉ាង តែង​មាន​យុវ​ជន​មក​លេង​យ៉ាង​កុះ​ករ។

តាម​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ឃើញ​ថា ផ្ដើម​ពី​ប្រ​ភព​ទុន​មជ្ឈិម​និង​ភូមិ​ភាគ​ រយៈ​ពេល​កន្លង​ ខេត្ត​ហូវ​យ៉ាង​បាន​វិនិ​យោគ​ជាង​ ៦៥ ពាន់​លាន​ដុង​សម្រាប់​អភិវឌ្ឍន៍​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ តាម​រយៈ​ប្រ​ភព​ទុន​ពិសេស​ដោយ​ឡែក​នេះ​ និង​កម្ម​វិធី​ គម្រោង​នានា​ តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ក៏​មាន​ភាព​រីក​ចម្រើន។ លោក​ គីហ៊ីវ​ថាញ អនុ​ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង៖ “សំ​ណង់​សំ​ខាន់​ៗនៅ​តំ​បន់​ជន​ជាតិ​ត្រូវ​បាន​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ភាព​រីក​ចម្រើន​ ម្ល៉ោះ​ហើយ​លក្ខណ​សម្បត្តិ​ពង្រីក​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​ជន​រួម​ជាតិ​ភាគ​តិច​បាន​បង្កើន​ឡើង។ មាន​គ្រួសារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ឈាន​ឡើង​ធូរ​ធារ។ ចាប់​ពី​អត្រា​គ្រួសារ​ក្រីក្រ​ ៣២,១៥% កាល​ពី​ឆ្នាំ​ ២០១៦ រហូត​ដល់​ចុង​ឆ្នាំ​ ២០២១ ថយ​ចុះ​នៅ​ត្រឹម​ ១៦,១% ។ ក្រៅ​ពី​នោះ​ គណៈ​ជន​ជាតិ​បាន​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ពាក់​ព័ន្ធ​លើ​ភូមិ​សាស្រ្ត​ រៀប​ចំ​សិក្ខា​សា​លា​ផ្ទេរ​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​ និង​ទៅ​ទស្សនា​ទម្រង់​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត​ជា​ច្រើន​កន្លែង។ល។ ដើម្បី​គ្រួសារ​ជន​ជាតិ​ភាគ​តិច​អនុវត្ត​បន្ទាប់​ពី​បាន​ជំ​នួយ​ទុន”។

រយៈ​ពេល​ជាង​ ៥ ឆ្នាំ​មុន​ មាន​អ្នក​ជា​ច្រើន​មិន​ស្មាន​សោះ​ថា ឃុំ​តំ​បន់​ជ្រៅរបស់​ស្រុក​ចូវ​ថាញ់​ A គឺ​ទ្រឿង​ឡុង​ A មាន​ភាព​រីក​ចម្រើន​ដូច្នេះ​ទេ។

លោក​ ង្វៀង​ទ្រុង​ហូវ​ ប្រ​ធាន​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​បៃ​ង៉ាង ស្រុក​ចូវ​ថាញ់​ A ឱ្យ​ដឹង​៖ “កម្ម​វិធី​ជំនួយ​គម្រោង​ពិសេស​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ ត្រូវ​បាន​ភូមិ​ភាគ​អនុវត្ត​យ៉ាង​ល្អ​ប្រ​សើរ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​មាន​ការ​រីក​ចម្រើន​យ៉ាង​ច្បាស់។ ការ​វិវឌ្ឍ​ក្នុង​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​គ្រួសារ​ជន​ជាតិ​ភាគ​តិច បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​កសាង​ទី​ប្រ​ជុំ​ជន​ង៉ា​បៃ​ប្រកប​ដោយ​ជោគ​ជ័យ​ ក្លាយ​ជា​ក្រុង​ស៊ី​វិល័យ​”។ តាំង​ពី​ដង​ផ្លូវ​ប្រ​ឡាយ​បៃ​ង៉ាង​រឺយ បាន​ជីក​ស្ដារ មាន​ទំ​នប់​ស្ដុក​ទឹក​ បង​លី​ថាញ​យ៉ាវ​ នៅ​ភូមិ​ ៤ ទីប្រ​ជុំ​ជន​បៃ​ង៉ាង ស្ងប់អា​រម្មណ៍​ក្នុង​ការ​បង្ក​បង្កើន​ផល។ ក្រៅ​ពី​ផ្ទៃដី​ផលិត​ស្រូវ​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ គាត់​ថែម​ទាំង​មាន​លើក​ចម្ការ​ដាំ​ឈើ​ហូប​ផ្លែ បច្ចុប្បន្ន​ គាត់​កំ​ពុង​កាត់​រំ​លោះ​មែក​ដើម​ទឹក​ដោះ​ ដើម្បី​ដាំ​ដើម​ទុរេន​ឆ្លាស់​ចូល​ជា​មួយ​។ បង​យ៉ាវ​ ឱ្យ​ដឹង៖ “ពេល​ប្រ​ភព​ទឹក​បាន​ធា​នា​ ទើប​កសិករ​យើង​ខ្ញុំ​ហ៊ាន​កែ​ប្រែ​ចម្ការ​ដើម្បី​ដាំ​ឈើ​ប្រ​ណីត​ផ្សេង​ៗ និង​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ផលិត​កម្ម។ ឥឡូវ​ការ​ធ្វើ​ស្រែ ចម្ការ មិន​សូវ​លំ​បាក​ដូច​មុន​ទៀត​ ដ្បិត​អី​ តាំង​ពី​ដំ​ណាក់​ការ​ស្រោច​ស្រព​រហូត​ដល់​ប្រ​មូល​ផល​សុទ្ធ​តែ​ប្រើ​ប្រាស់​គ្រឿង​ចក្រ”។

ពេល​លក្ខណ​សម្បត្តិ​សេដ្ឋ​កិច្ច​រីក​ចម្រើន​ ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ហូវ​យ៉ាង​ ក៏​មាន​ពេល​វេលា​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ស្មារតី។ នៅ​តាម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ក៏​បាន​រដ្ឋ​ជំនួយ​ឧបត្ថម្ភ​ពុទ្ធ​បរិ​ស័ទ​រួម​វិភាគ​ទាន​ជួស​ជុល បង្កើន​កម្រិត​សាង​សង់​ថ្មី​កាន់​តែ​សម​រម្យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​គី​ហ៊ីវ​ថាញ ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ “វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ចំ​នួន​ ១៥ និង​វត្ត​ចិន​ចំ​នួន​ ៤ ត្រូវ​បាន​កសាង​យ៉ាង​សម​រម្យ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​មាមីង​មក​ធ្វើ​បុណ្យ​ទាន​ជា​ដើម”៕

                            ហា​ថាញ-ថាច់​ធី

ចែករំលែកអត្ថបទ