ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបសហការជាមួយនឹងគណៈកម្មការវត្តសិរីប្រជុំវង្ស ព្រះកណ្តាលទឹកសាប ឃុំឡាយហ្វា និងវត្តមុនីវង្សាសិរីវង្សធម្មជោតិ៍ ទីរួមខេត្តវិញចូវ រៀបចំផ្សព្វផ្សាយប្រធានបទឯកទេស រក្សាលំនឹងព្រំដែនជាតិនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ដល់ប្អូនៗសិស្សានុសិស្សជិត ១០០ នាក់ដែលកំពុងរៀនអក្សរខ្មែរក្នុងវត្ត។
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន ផ្សព្វផ្សាយអំពីអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិ
ដល់ប្អូនៗសិស្សានុសិស្ស។
ក្នុងឱកាសផ្សព្វផ្សាយនេះ កម្មាភិបាលការពារព្រំដែនបានឧទ្ទេសនាមអំពីបញ្ហាជាប់ពាក់ព័ន្ធដល់អធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិ; ការទទួលខុសត្រូវរបស់ស្រទាប់យុវវ័យក្នុងការកសាងនិងការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន; កិច្ចការកសាង គ្រប់គ្រង និងការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិ លិខិតបទដ្ឋាន គតិយុត្តិជាប់ពាក់ព័ន្ធដល់ខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន។ល។ សកម្មភាពនេះ ដើម្បីជួយឱ្យប្អូនៗលើកកម្ពស់ចំណេះដឹងអំពីប្រវេណីបដិវត្តន៍ស្នេហាស្រុកកំណើត ប្រទេសជាតិ និងយល់កាន់តែច្បាស់អំពីគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដែលជាប់ពាក់ព័ន្ធដល់អធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិ៕
យ្វីអាញ -បកប្រែ៖ វិមាន