មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/05/2023 - 11:02

ជីវ​ភាព​សុខ​សាន្ត​នៅ​ឃុំ​ជន​បទ​ថ្មី​គំ​រូ

ដំ​ណាក់​កាល​ ២០២៣-២០៣០ ខេត្ត​កា​ម៉ាវ​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ ធានា​ការ​ប្រើប្រាស់​ ពូជ​ស្រូវ​កម្រិត​បញ្ជាក់​ ៩០%។

រដូវ​ស្រូវ​គុណ​ភាព​ខ្ពស់​របស់​កសិករ​ស្រុក​ថើយ​ប៊ិញ​ សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​
មធ្យមភាគពី៦-៧តោន/ហិកតា។

ដើម្បី​សម្រេច​បាន​ទិស​ដៅ​ខាង​លើ មជ្ឈ​មណ្ឌល​ពូជ​កសិកម្ម​ខេត្ត​ បាន​ធ្វើ​ការ​ចុះ​ពិនិត្យ​ កំ​ណត់​ច្បាស់​ពី​តម្រូវ​ការ​ស្រូវ​ពូជ ទៅ​តាម​ប្រ​ភេទ​ពូជ​ស្រូវ និង​រដូវ​កាល​នីមួយ​ៗ ហើយ​ម្ចាស់​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​សហ​ករណ៍​ ក្រុម​សហ​ការ​គ្រប់​លក្ខណ​សម្បត្តិ​ខាង​ដី​ធ្លី ប្រ​ភព​ធន​ធាន​មនុស្ស​ ដើម្បី​ធ្វើ​ការ​ផលិត​ពូជ​ស្រូវ​ផ្គត់​ផ្គង់​ឱ្យ​តំ​បន់​ផលិត​កម្ម​នានា។ ព្រម​ជា​មួយ​នោះ​ កាម៉ាវ​ ជំរុញ​ការ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ ជ្រើស​ពូជ​ស្រូវ​ថ្មី​គុណ​ភាព​ខ្ពស់​បម្រើ​ការ​ផលិត​កម្ម​ក្នុង​ខេត្ត​ ជា​ជំ​ហាន​ៗ ម្ចាស់​ការ​បាន​ប្រ​ភព​ពូជ​ស្រូវ; បង្កើន​ការ​ផលិត​សាក​ល្បង​ពូជ ស្រូវ​ថ្មី​ដែល​មាន​សក្ដា​នុពល​អំ​ពី​ទិន្ន​ផល​ គុណ​ភាព​ខ្ពស់់ សម​ប្រ​កប​នឹង​ស្ថាន​ភាព​ដី​សម្រាប់​បំ​ពេញ​បន្ថែម​ប្រ​ភព​ពូជ​ស្រូវ​របស់​ភូមិ​ភាគ។ ក្រៅ​ពី​នោះ​ លើក​ទឹក​ចិត្ត​និង​បង្ក​លក្ខ​ណសម្បត្តិ​ងាយ​ស្រួល គួប​ផ្សំ​នឹង​គោល​នយោ​បាយ​វិនិ​យោគ​ អំ​ពាវ​នាវ​អង្គ​ការ​ បុគ្គល​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ចូល​រួម​សិក្សា​ស្រាវ​ជ្រាវ​ ជ្រើស​បង្កាត់ ស្ដារ​ភាព​រឹង​មាំ​ ផលិត​និង​អា​ជីវ​កម្ម​ស្រូវ​ពូជ។

ផលិត​ផល​អង្ករ​ជ្រះ​ស្អាត​តឺ​តឹម របស់​សហ​ករណ៍​ដង​ផាក ភូមិ​៨ ឃុំ​ភូលឹក ស្រុក​ថើយ​ប៊ិញ​។

រយៈ​ពេល​កន្លង​ រចនា​សម្ព័ន្ធ​ពូជ​ស្រូវ​សម្រាប់​តំ​បន់​ជំនាញ​ផលិត​ស្រូវ ២ រដូវ​/ឆ្នាំ​ លើ​ភូមិ​សាស្រ្ត​ខេត្ត​ រួម​មាន​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ ដូច​ជា៖ OM១៨, OM៥៤៥១, OM៦១៦២។ល។ ស្រូប​អត្រា​ពី​ ៦០-៦៥%; ពូជ​ស្រូវ​ក្រ​អូប​អតិផល​មាន​ ដូច​៖  ST២៤ ST២៥ RVT ដាយ​ថើម​៨។ល។ ស្រូប​អត្រា​ពី​២០-២៥% ពូជ​ស្រូវ​គុណ​ភាព​ជា​មធ្យម មាន​ដូច​ OM៥៧៦ OM២៥១៧។ល។ ស្រូប​អត្រា​ ពី​៥-១០%។ រចនា​សម្ព័ន្ធ​ពូជ​ស្រូវ​នៅ​តំ​បន់​ផលិត​ស្រូវ​១​រដូវ​/ឆ្នាំ​ (ស្រូវ​បង្កង ស្រូវ​ធ្ងន់​) ភាគ​ច្រើន​គឺ​ពូជ​ស្រូវ​ធ្ងន់​នៅ​ក្នុង​ភូមិ​ភាគ។ តួយ៉ាង​ដូច​ពូជ​ស្រូវ​ម៉ោក​ប៊ុយ​ក្រ​ហម ម៉ោក​ប៊ុយ​លុង ត្រាំង​ភីវ ស្រូប​អត្រា​ពី​ ៤០-៥០%នៃ​ផ្ទៃ​ដី​; ពូជ​ស្រូវ​ក្រអូប​ប្រ​ណីត និង​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ ស្រូប​អត្រា​ប្រ​មាណ​ពី​ ៤០-៤៥% នៃ​ផ្ទៃដី​; ពូជ​ស្រូវ​គុណ​ ភាព​ជា​មធ្យម​ស្រូប​អត្រា​ពី​ ៥-១០%នៃ​ផ្ទៃ​ដី​។ បរិ​មាណ​ស្រូវពូជ​ប្រើ​ប្រាស់​រៀង​រាល់​ឆ្នាំ​សម្រេច​ប្រ​មាណ​ ១៣.០០០ តោន​; ក្នុង​នោះ​ ពូជ​ស្រូវ​រដូវ​ដើម​ឆ្នាំ​និង​រដូវ​ប្រាំង​សម្រេច​ប្រ​មាណ ​៩.០០០ តោន។

តាម​ប្រ​សាសន៍​លោក​ឡេ​វ៉ាន់​សឺ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ដំ​ណាំ​ស្រូវ​ខេត្ត​កា​ម៉ាវ​អភិវឌ្ឍ​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ សរីរាង្គ ទទួល​បាន​វិញ្ញា​បន​បត្រ​។ ទូទាំង​ខេត្ត​មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​ត្រូវ​បាន​ប្រ​ជា​ជន​ប្រើ​ប្រាស់​ពូជ​ស្រូវ​កម្រិត​បញ្ជាក់​ ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​ជាង​ ៨០%។ ផ្ដើម​ពី​នោះ​ បង្កើត​បាន​តំ​បន់​ផលិត​កម្ម​ផលិត​ផល​ ស្រូវ​ប្រ​មូល​ផ្ដុំ​ទ្រង់​ទ្រាយ​ធំ​ ផ្តល់​ទិន្ន​ផល​ គុណ​ភាព​ខ្ពស់​ និង​រចនា​សម្ព័ន្ធ​ពូជ​ស្រូវ​របស់​ខេត្ត​ បាន​ផ្លាស់​ប្ដូរ​ជា​បណ្ដើរៗ​ទៅ​កាន់​ប្រ​ភេទ​ពូជ ស្រូវ​ក្រ​អូប ផលិត​កម្ម​តាម​បែប​សរីរាង្គ​មាន​ការ​រីក​ចម្រើន៕          

                        ប្រភព៖ TTXVN - ថាច់ធី

ចែករំលែកអត្ថបទ