យោងតាមមន្ទីរសុខាភិបាលខេត្តបាកលីវ ចំនួនករណីកើតជំងឺគ្រុនឈាមលើភូមិសាស្រ្តខេត្តកើនឡើងខ្ពស់បើប្រៀបនឹងឆ្នាំទៅមិញ។ ដូច្នេះផ្នែកសុខាភិបាលខេត្ត កំពុងផ្សព្វផ្សាយវិធានការជាច្រើនដើម្បីទប់ស្កាត់ជំងឺឱ្យបានឆាប់ មិនទុកឱ្យជំងឺឆ្លងរាលដាលក្នុងសហគមន៍។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យពហុព្យាបាលបាកលីវ ពិនិត្យជំងឺដល់កុមារកើតជំងឺគ្រុនឈាម។
បើតាមមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្តបាកលីវ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ទូទាំងខេត្តមានអ្នកកើតជំងឺគ្រុនឈាម ១៨៥ ករណី កើន ១៣ ករណីបើប្រៀបនឹងឆ្នាំទៅមិញ។ នាយកមន្ទីរសុខាភិបាលខេត្តបាកលីវ ប៊ូយក្វឹកណាម ឱ្យដឹង៖ “ផ្នែកសុខាភិបាល កំពុងបង្កើនវិធានការកម្ចាត់សំបុករោគគ្រុនឈាម។ ម្យ៉ាងទៀត ខ្នះខ្នែងចាត់វិធានការកម្ចាត់សំបុករោគតូចៗដើម្បីទប់ស្កាត់កុំឱ្យជំងឺ ឆ្លងរាលដាល។ ទន្ទឹមនឹងនោះ ចង្អុលការមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត និងមជ្ឈមណ្ឌលសុខាភិបាលស្រុក ទីរួមខេត្ត ក្រុង រៀបចំបាញ់ថ្នាំគីមីកម្ចាត់មូស ដង្កូវទឹកនៅតំបន់ដែលមានសំបុករោគ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅតំបន់ផ្សេងៗដែលមានប្រជាជនរស់នៅកុះករ”។ ចំពោះតំបន់ណាដែលមិនទាន់រកឃើញជំងឺ គឺបង្កើនយុទ្ធនាការកម្ចាត់ដង្កូវទឹក និងយុទ្ធនាការការពារបរិស្ថាន ប្រមូលសំរាម រៀបចំពាងក្រឡតម្កល់ទឹក ឬកន្លែងដែលដក់ទឹក ។ល។ នៅក្នុងនិងជុំវិញផ្ទះ។ កងជួរគ្រូពេទ្យបានណែនាំប្រជាជនលើកកម្ពស់ស្មារតីភ្ញាក់ រលឹករក្សាអនាម័យបរិស្ថាន បើកបង្ហូរលូទឹកស្រះត្រពាំងលប់ថ្លុកទឹកដែលដក់នៅកន្លែងផ្សេងៗ និងសកម្មកម្ចាត់ដង្កូវទឹក។ល។
ចំពោះមុខការប្រែប្រួលយ៉ាងស្មុគស្មាញនៃជំងឺគ្រុនឈាម ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ផាមវ៉ាន់ថេវ បានចង្អុលការដល់មន្ទីរសុខាភិបាលដឹកនាំសហការនឹងគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុង ចង្អុលការប្រព័ន្ធសុខាភិបាលបម្រុង ធ្វើការត្រួតពិនិត្យយ៉ាងដិតដល់ពីស្ថានភាពជំងឺរាលដាលលើភូមិសាស្រ្ត ដើម្បីឆាប់រកឃើញនិងចាត់វិធានការឱ្យបានទាន់ពេល កម្ចាត់សំបុករោគ គ្រុនឈាមនៅលើភូមិភាគ; ចង្អុលការមូលដ្ឋាន ពិនិត្យ ព្យាបាលជំងឺ ធានាមានថ្នាំគ្រប់គ្រាន់ និងបំពាក់បរិក្ខារ ម៉ាស៊ីនព្យាបាល; រៀបចំឱ្យបានល្អការប្រមូលព្យាបាលអ្នកជំងឺ ចៀសវាងស្ថានភាពអ្នកជំងឺមិនបានពិគ្រោះ សង្គ្រោះបន្ទាន់ ព្យាបាលឬបញ្ជូនទៅមន្ទីពេទ្យថ្នាក់លើ ឱ្យបានទាន់ពេល។ ព្រមជាមួយនោះ មានផែនការបែងកម្រិតព្យាបាល ជំនួយដល់មន្ទីរពេទ្យថ្នាក់ក្រោម; រៀបចំក្រុមការងារត្រួតពិនិត្យ ចង្អុលការបង្ការទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមចំណុចក្តៅ ឬតំបន់ផ្សេងៗដែលមានហានិភ័យជំងឺផ្ទុះរាលដាល ជំនួយដល់មន្ទីរពេទ្យថ្នាក់ក្រោមក្នុងការបង្ការទប់ស្កាត់ជំងឺរាលដាល។
វេជ្ជបណ្ឌិតង្វៀងធីអៀង ប្រធានផ្នែកជំងឺកុមារនៃមន្ទីរពហុព្យាបាលខេត្តបាកលីវ ផ្តល់អនុសាសន៍៖ ប្រជាជនត្រូវប្រយ័ត្ននឹងជំងឺគ្រុនឈាម គប្បីយកចិត្តទុកដាក់ដល់ការបង្ការជំងឺ។ ចំពោះកុមារឬមនុស្សចាស់ដែលមានអាការៈគ្រុនក្តៅ ២ ថ្ងៃបន្តបន្ទាប់ លេបថ្នាំបញ្ចុះកម្ដៅ តែមិនបាត់ គប្បីទៅកាន់ដំណាក់សុខាភិបាល ឬមូលដ្ឋានសុខាភិបាលនៅជិតបំផុត ដើម្បីពិនិត្យព្យាបាល ចៀសវាងស្ថានភាពជំងឺប្រែធ្ងន់។ ពីព្រោះ ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ប្រសិនបើមិនបានអន្តរាគមន៍ទាន់ពេលនឹងបណ្ដាលឱ្យការព្យាបាល ប្រពោធកម្មដល់អ្នកជំងឺ ពិសេសគឺក្មេងៗជួបការលំបាកច្រើន; អត្រាបាត់បង់ជីវិតខ្ពស់ អាចនឹងមានសំណល់រោគដល់កុមារទៀតផង៕
លីធាន-លីសៀ