មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/04/2023 - 16:43

សុក​ត្រាំង បង្កើន​ការ​ងារ​ត្រួត​ពិនិត្យ​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី A/H5N1

ផ្នែក​បសុ​សត្វ​និង​បសុព្យា​បាល​ខេត្ត​សុក​ត្រាំង កំ​ពុង​បង្កើន​ការ​ងារ​ត្រួត​ពិនិត្យ​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី A/H5N1 ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​និង​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​។

បុគ្គ​លិក​ផ្នែក​បសុព្យា​បាល​ ចុះ​បាញ់​ថ្នាំ​បន្សាប​ជាតិ​ពុល​និង​កម្ចាត់​មេរោគ​ជា​
ប្រ​ចាំ​ដល់​គ្រួសារ​ដែល​ចិញ្ចឹម​សត្វ​។

មហា​បរិ​ញ្ញា ឡឹម​មុិញ​ហ្វាង ប្រធាន​សាខា​នា​យក​ដ្ឋាន​បសុសត្វ​និង​បសុព្យា​បាល​ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង​៖ ទូទាំង​ខេត្ត​មាន​បសុបក្សី​ជាង​ ៧ លាន​ក្បាល អាច​បំ​ពេញ​តាម​តម្រូវ​ការ​ម្ហូប​អា​ហារ​របស់​សង្គម​ ព្រម​ទាំង​បង្ក​បាន​ការ​ងារ​ធ្វើ​និង​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​។ អនុវត្ត​សារ​ទូរ​លេខ​បន្ទាន់​លេខ​ ១០៣០ ចុះ​ថ្ងៃ​ ២៦/០២/២០២៣ របស់​ក្រ​សួង​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ ស្តី​ពី​ការ​បង្ការ​បង្រ្កាប​ស្ថាន​ភាព​ដឹក​ជញ្ជូន​សត្វ​ស្លាប ផលិត​ផល​បសុសត្វ​នាំ​ចូល​ខុស​ច្បាប់​ពី​បរ​ទេស​មក​កាន់​ប្រ​ទេស​វៀត​ណាម​ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​វិធាន​ការ​ដោះ​ស្រាយ​៖ ផ្សព្វ​ផ្សាយ​គម្រោង​ចាក់​វ៉ាក់​សាំង​បង្ការ​គ្រុន​ផ្តា​សាយ​បក្សី A/H5N1 លើក​ទី ១ លើ​សត្វ​ទាជាង​ ២៨៣.១៥០ ក្បាល និង​មាន់​ ៧៩៨.៩៦០ ក្បាល; រៀប​ចំ​អនុវត្ត​ល្អ​ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​លើ​ការ​ព្យា​បាល​នៅ​តាម​ទីតាំង​ចិញ្ចឹម​សត្វ​ និង​ម្ចាស់​ការ​បង្កើត​ផែន​ការ​ត្រួត​ពិ​និត្យ​ ក្រោយ​ពី​ចាក់​វ៉ាក់​សាំង​បង្ការ; ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​ចល័ត​នៃ​វីរុស​ ដើម្បី​បង្កើត​ការ​ព្យា​ករណ៍​ឱ្យ​បាន​ឆាប់​រហ័ស​ពី​ហា​និភ័យ​ជំងឺ​ឆ្លង​រាល​ដាល​និង​ម្ចាស់​ការ​កសាង​វិធាន​ការ​ក្នុង​ការ​បង្ការ ទប់​ស្កាត់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ បង្កើន​ការ​ត្រួត​ពិនិត្យ​ គ្រប់​គ្រង​ និង​ដំណើរ​ការ​ទប់​ស្កាត់​ ប្រ​ទះ​ឃើញ​បាន​ទាន់​ពេល​ ហើយ​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង ចំ​ពោះ​ករណី​ជួញ​ដូរនិង​ដឹក​ជញ្ជូន​សត្វ​ស្លាបនិង​ផលិត​ផល​បសុស​ត្វ​ខុស​ច្បាប់​លើភូមិ​សាស្រ្ត​ខេត្ត​។ សហ​ការ​ជា​មួយ​ផ្នែក​ពាក់​ពន្ធ​ បង្កើន​ការ​ងារ​គ្រប់​គ្រង​ការ​ដឹក​ជញ្ជូន​នៅ​តាម​ស្ថានីយ​ចត្តា​ឡី​ស័ក កន្លែង​ប្រមូល​ទិញ​ភូមិ​សាស្រ្ត​ជាប់​ព្រំ​ប្រ​ទល់​ជា​មួយ​នឹង​ខេត្ត​មិត្ត​ និង​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រ៉ឹង​ចំ​ពោះ​ស្ថាន​ភាព​ហ្វូង​បសុបក្សី​ក្នុង​ខេត្ត​ ពិសេស​ តំ​បន់​ដែល​ធ្លាប់​មាន​សម្បុក​ឆ្លង​រោគ​។ បង្កើន​ការ​ផ្ដល់​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ផ្សេង​ៗក្នុង​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ដល់​គ្រួសារ​ដែល​ចិញ្ចឹម​សត្វ​។

ពេទ្យ​សត្វ​ ចាក់​វ៉ាក់​សាំង​បង្ការ​សត្វ​ចិញ្ចឹម​។

តាម​ប្រសាសន៍​ មហា​បរិ​ញ្ញា ឡឹម​មុិញ​ហ្វាង ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២២ មក​ដល់​សព្វ​ថ្ងៃ​ ផ្នែក​បសុ​ព្យា​បាល​ខេត្ត​ ម្ចាស់​ការ​និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​រាល​ដាល​ ម្ល៉ោះ​ហើយ​ ទើប​មិន​កើត​មាន​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី។ នៅ​ឆ្នាំ​ ២០២២ លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​ការ​ចល័ត​នៃ​វីរុស​គ្រុន​ផ្តា​សាយ​បក្សី មិន​ទាន់​ប្រទះ​ឃើញ​ វីរុស​ផ្តា​សាយ​បក្សី H5N1 និង​ H5N6 លើ​សំ​ណាក​តាម​ដាន​នោះ​ទេ។ លោក​មហា​បរិ​ញ្ញា ឡឹម​មុិញ​ហ្វាង សង្កត់​ធ្ងន់​៖ វីរុស​គ្រុន​ផ្តា​សាយ​បក្សី H5N1 រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​និង​មាន​ភាព​ស្មុគ​ស្មាញ ដូច្នេះ​ទើប​ខេត្ត​ចង្អុល​ការ​ដល់​មូល​ដ្ឋាន​នា​នា​ ធ្វើ​ការ​ណែ​នាំ​ដល់​ប្រ​ជា​ជន​ម្ចាស់​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់​សត្វ​ចិញ្ចឹម​ បន្សាប​ជាតិ​ពុល និង​បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​ជា​ប្រ​ចាំ រក្សា​អនា​ម័យ​ទ្រុង​ឱ្យ​បាន​ស្អាត​បាត​ ស្រ​ឡះ​ស្រ​ឡំ។ ក្រៅ​ពី​នោះ​ ជំងឺ​គ្រុនផ្តា​សាយ​បក្សី A/H5N1 ក៏​អាច​មាន​លទ្ធ​ភាព​ខ្ពស់​ឆ្លង​ទៅ​លើមនុស្ស​ ដូច្នេះ​ គួរ​ផ្តល់​អនុសាសន៍​ដល់​ប្រ​ជា​ជន​៖ កុំ​បរិ​ភោគ​សាច់​សត្វ​ស្លាប ផលិត​ផល​ បសុ​សត្វ​ដែល​ឈឺ ងាប់ និង​សត្វ​ស្លាប​ដែល​មិន​ដឹង​ប្រ​ភព​ច្បាស់​លាស់​; ត្រូវ​ធានា​ហូប​ឆ្អិន ផឹក​ឆ្អិន; មិន​ត្រូវ​សម្លាប់​សត្វ​ ប្រើ​ប្រាស់​សត្វ​ ស្លាប​ដែល​ឈឺ​ឬ​ងាប់ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​។ ប្រ​សិន​បើ​ប្រ​ទះ​ឃើញ​រោគ​សញ្ញា​គ្រុន​ផ្តា​សាយ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​សត្វ​ស្លាប ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ កុំ​ទៅ​ប៉ះ​ពាល់​ជា​មួយ​សាច់​ញាតិ​ក្នុង​គ្រួសារ​ គប្បី​ពាក់​ម៉ាស់​ការ​ពារ​និង​ទៅ​មណ្ឌល​សុខ​ភាព​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​៕

                             យុី​អាញ -ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ