ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ កំពុងជំរុញការលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មី ដើម្បីឈានឡើងឃុំជនបទថ្មីកម្រិតខ្ពស់ដោយឆាប់រហ័ស។
ដងផ្លូវជនបទថ្មីនៅតំបន់ជនរួមជាតិខ្មែរនៅឃុំង៉ូវឡាក បានកសាងស្អាតសមរម្យ។
យោងតាមគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាក បច្ចុប្បន្ន ឃុំបានសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់ចំនួន ១៣/១៩។ ដើម្បីសម្រេចបានលក្ខឋានដែលនៅសេសសល់ ភូមិភាគបានរៀបចំផែនការទៅជាតំបន់ផលិតកម្មជាច្រើន ក្នុងនោះ មានតំបន់ជំនាញផលិតស្រូវ ដាំដំណាំរួមផ្សំ ប្រមូលផ្តុំនៅតាមភូមិ៖ ខ្នាចទទឹង ពលអាស្រ័យ សំពោងសក់ធំ និងតំបន់ជំនាញខាងជលផល ប្រមូលផ្តុំនៅភូមិមាត់ខ្វែង និងជ្រៃតាសូរត្បូង។ នោះជាតំបន់សំខាន់ៗ សមស្របជាមួយនឹងលក្ខណៈដីធ្លីរបស់ភូមិភាគ។ ក្រៅពីនោះ ឃុំក៏អភិវឌ្ឍសហករណ៍កសិកម្ម និងទម្រង់ចងសម្ព័ន្ធផលិតកម្ម ផ្សារភ្ជាប់នឹងការប្រើប្រាស់ផលិតផលសំខាន់ៗ ជាដើម។
អំពីលំនៅឋាន មានគ្រួសារក្រីក្រមួយចំនួន ដែលគ្មានលទ្ធភាពពលកម្មពីមុន ត្រូវបានទទួលផលពីគោលនយោបាយរបស់រដ្ឋ គ្មានលទ្ធភាពជួសជុល បង្កើនកម្រិតលំនៅឋានឡើងវិញ។ ភូមិភាគក៏កំពុងស្វែងរកវិធានការ ក្នុងនោះ ក្រៅពីការឧបត្ថម្ភតាមគោលនយោបាយគាំពារសង្គម ភូមិភាគនៅទាំងអំពាវនាវសប្បុរសជន ព្រួតដៃរួមកម្លាំងគ្នាដើម្បីឧបត្ថម្ភគ្រួសារដែលមានស្ថានភាពលំបាក ដើម្បីភូមិភាគសម្រេចនូវលក្ខឋានខាងលំនៅឋានយ៉ាងឆាប់រហ័សក្នុងពេលខាងមុខ។
លោកង្វៀងថាញហុង ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាក ឱ្យដឹង៖ “ដើម្បីសម្រេចទិសដៅកសាងជនបទថ្មីកម្រិតខ្ពស់ នៅឆ្នាំ ២០២៣ បក្ខភាគ រដ្ឋអំណាចឃុំ បន្តផ្តុំកម្លាំងនិងប្តេជ្ញាចិត្តកាន់តែខ្ពស់ជាងទៀត ខិតខំប្រឹងប្រែងទូទាំងប្រព័ន្ធនយោបាយ ដើម្បីខិតខំសម្រេចលក្ខឋានទាំងនេះ។ ក្នុងនោះ ផ្តុំកម្លាំងជំរុញការផ្សព្វផ្សាយដើម្បីប្រជាជនគ្រប់រូបមានស្មារតីយល់ដឹងត្រឹមត្រូវពីតួនាទី ភារកិច្ច រួមចំណែកកម្លាំងពលកម្ម ដើម្បីសម្រេចគោលដៅជនបទថ្មីកម្រិតខ្ពស់ក្នុងនោះឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ”៕
សើុងម៉ាល័យ - វិមាន