គណៈកម្មការរៀបចំនៃកម្មវិធីស្ងើចសរសើរ លើកតម្កើងគំរូឆ្នើម ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចទូទាំងប្រទេសឆ្នាំ ២០២៣ (កម្មវិធី) បានរៀបចំកិច្ចប្រជុំ ស្តីពីផែនការរៀបចំកម្មវិធី។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
តាមរយៈយោបល់ដែលចូលរួម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន គូសបញ្ជាក់៖ ការស្ងើចសរសើរ លើកតម្កើងគំរូឆ្នើម ជាអ្នកមានប្រជាប្រិយ គឺជាសកម្មភាពបន្តការអះអាង និងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ចំពោះតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំនិយាយរួម កងជួរអ្នកមានប្រជាប្រិយនិយាយដោយឡែក; គឺជាឱកាសស្ងើចសរសើរលើកតម្កើងនិងកត់សម្គាល់ការរួមចំណែករបស់អ្នកមានប្រជាប្រិយក្នុងបុព្វហេតុកសាង សមាហរណកម្ម និងអភិវឌ្ឍប្រទេសជាតិ។ នេះគឺជាឱកាស ដើម្បីអ្នកមានប្រជាប្រិយគំរូឆ្នើមក្នុងជនរួមជាតិភាគតិច បានទំនាក់ទំនង ចែករំលែក ដោះដូរ រៀនសូត្របទពិសោធន៍ បើកទូលាយគំរូជឿនលឿន បង្កឱ្យមានភាពសុសសាយនៃស្មារតីស្នេហាជាតិ និងពង្រីកធ្លុងមហាសាមគ្គីទូទាំងជនជាតិ។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ សំណូមពរ៖ ផ្អែកលើមូលដ្ឋាននៃផែនការនេះ គណៈកម្មការរៀបចំ គប្បីកសាងគម្រោងសង្គមូបនីយកម្មជាក់ស្តែង ធានាលក្ខណៈម្ចាស់ការ។ ក្នុងការចាត់ចែងភារកិច្ចសមាជិកគណៈកម្មការរៀបចំ គប្បីចែកជាអនុគណៈកម្មការដើម្បីមានភាពច្បាស់លាស់ ហ្មត់ចត់ ក្នុងដំណាក់កាល ទទួលនិងផ្សព្វផ្សាយអនុវត្តភារកិច្ច។
តាមការគ្រោងទុក កម្មវិធីនឹងត្រូវបានរៀបចំនៅចុងខែមេសា ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ដូច្នេះកម្មវិធីនឹងមានការស្ងើចសរសើរ លើកតម្កើងតំណាងអ្នកមានប្រជាប្រិយគំរូឆ្នើមក្នុងទូទាំងប្រទេសចំនួន ៥០០ នាក់ ហើយត្រូវបានស្ថានីយ ទូរទស្សន៍វៀតណាម (VTV) ធ្វើការផ្សាយបន្តផ្ទាល់៕
យោង៖ គណៈកម្មាធិការជនជាតិប្រែសម្រួល៖ លីសៀ