កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រសួងព័ត៌មាននិងសារគមនាគមន៍ បានចេញសារាចរលេខ ១៤/២០២២/TT-BTTTT អំពីបញ្ជីឈ្មោះ គុណភាពសេវាកម្មទូរគមនាគមន៍សាធារណៈប្រយោជន៍ និងណែនាំអនុវត្តកម្មវិធីផ្តល់សេវាទូរគមនាគមន៍សាធារណៈប្រយោជន៍ដល់ឆ្នាំ ២០២៥។
ឧបត្ថម្ភស្មាតហ្វូនដល់គ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ ចាប់ពីថ្ងៃទី ១២ ខែឆ្នូ ឆ្នាំ ២០២២ (រូបថតជាឧទាហរណ៍)។
យោងតាមរយៈនោះ សារាចរនេះបានកំណត់មុខសញ្ញាដែលទទួលបានការឧបត្ថម្ភស្មាតហ្វូន គឺគ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ។ លក្ខខណ្ឌទទួលបានការឧបត្ថម្ភមានដូចខាងក្រោម៖
-គ្រួសារដែលមិនទាន់ទទួលបានការឧបត្ថម្ភម៉ាស៊ីនថេប្លេត ឬក៏ឧបករណ៍សិក្សាតាមប្រព័ន្ធអនឡាញពីកម្មវិធី ”សេវាអីុនធឺណេតនិងម៉ាស៊ីនកំព្យូទ័រសម្រាប់ប្អូនៗ”;
-គ្រួសារមានតម្រូវការឧបត្ថម្ភនិងបានស្ថាប័នមានសមត្ថកិច្ចផ្តល់សច្ចានុមតិលើបញ្ជីឈ្មោះដែលទទួលបានការឧបត្ថម្ភ។
កម្មវិធីឧបត្ថម្ភស្មាតហ្វូន អាស្រ័យអាជីវកម្មផ្តល់សេវាទូរគមនាគមន៍សាធារណៈប្រយោជន៍ ឧបត្ថម្ភដល់គ្រួសារប្រជាជន តាមរូបភាពមួយក្នុងចំណោមពីរខាងក្រោម៖
- ឧបត្ថម្ភស្មាតហ្វូន គួបផ្សំនឹងឧបត្ថម្ភប្រើប្រាស់សេវាទូរគមនាគមន៍ចល័តដល់គ្រួសារប្រជាជន (កញ្ចប់សេវាជំនួយរួមបញ្ចូលគ្នា)។
- ឧបត្ថម្ភជាទឹកប្រាក់ (ប្រសិនបើគ្រួសារមានបញ្ជីឈ្មោះឧបត្ថម្ភបានទិញដោយខ្លួនឯង រួចចាប់តាំងពីថ្ងៃដែលសារាចរនេះមានសុពលភាព)។
ចំពោះខ្លឹមសារនិងកម្រិតឧបត្ថម្ភ៖
- ចំពោះករណីឧបត្ថម្ភតាមរូបភាពកញ្ចប់សេវាជំនួយរួមបញ្ចូលគ្នា ខ្លឹមសារនៃការឧបត្ថម្ភរួមមានថវិកាជំនួយទិញស្មាតហ្វូន និងថវិកាជំនួយប្រើប្រាស់សេវាទូរគមនាគមន៍ ចល័តនៃកម្មវិធី៖
តម្លៃទូរស័ព្ទដែលអាជីវកម្មផ្តល់ជូន មិនត្រូវទាបជាងកម្រិតប្រាក់ឧបត្ថម្ភ។
កម្រិតឧបត្ថម្ភប្រើប្រាស់សេវាទូរគមនាគមន៍ សាធារណៈប្រយោជន៍ដល់គ្រួសារប្រជាជនអនុវត្តតាមសេចក្តីកំណត់របស់ក្រសួងព័ត៌មាន និងសារគមនាគមន៍។
- ករណីឧបត្ថម្ភជាទឹកប្រាក់ កម្រិតឧបត្ថម្ភ គឺ ៥០០.០០០ ដុង/គ្រួសារ។
- ប្រសិនបើគ្រួសារប្រជាជនទិញស្មាតហ្វូនលើទីផ្សារ ឬទិញតាមរយៈកញ្ចប់សេវារួមបញ្ចូលគ្នារបស់អាជីវកម្មក្នុងតម្លៃខ្ពស់ជាងកម្រិតប្រាក់ឧបត្ថម្ភពីកម្មវិធី គ្រួសារប្រជាជន ត្រូវបង់ប្រាក់ខ្លួនឯងបន្ថែម។
សារាចរនេះមានសុពលាភាពចាប់ពីថ្ងៃទី ១២ ខែឆ្នូ ឆ្នាំ ២០២២ ៕
យោង៖ Luatvietnam.vn -ប្រែសម្រួល៖ មុនី