មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/11/2022 - 14:41

រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​

ពង្រីក​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​ លោក​ថាច់​សង​ នៅ​ភូមិ​សុក​ដូង​ ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ខេត្ត​បាក​លីវ​ បាន​កៀរ​គរ​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ក្នុង​ភូមិ​ស្រុក​។​

លោក​ថាច់​សង​ រំភើប​ចិត្ត​ពេល​សម្លឹង​មើល​ប័ណ្ណ​សរ​សើរ​ដែល​មជ្ឈិម​សមាគម​កាក​
បាទ​ក្រហម​ផ្ដល់​ជូន​។

តាម​ប្រ​សាសន៍​លោក​ថាច់​សង​ មុន​នេះ​ ដោយ​ឃើញ​ស្ថាន​ភាព​នៅ​លើ​ភូមិ​សាស្ត្រ​មាន​ភាព​ស្មុគ​ស្មាញ​ បំ​ផុត​គឺ​បទ​ល្មើស​គ្រឿង​ញៀន​ លួច​ប្លន់​ បងើ្កតពួក​ក្រុម​វាយ​ប្រ​តប់​គ្នា​។ល។​ ដូច្នេះ​ ទើប​គាត់​ចលនា​មាមីង​បង្កើត​ក្លិប​ ៣ ខ្នះ​ខ្នែង​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ មាន​សមាជិក​ ៣៥ នាក់​នៅ​ភូមិ​នានា​ ដោយ​មាន​រូប​គាត់​ជាប្រ​ធាន​។​ រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ គណៈ​ចង្អុល​ការ​ក្លិប​បាន​សហ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ដល់​សមាជិក​និង​មាមីង​ជន​រួម​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ ចង្អុល​ការ​ដល់​សមា​ជិក​បង្កើត​ក្រុម​ស្វ័យ​គ្រប់​គ្រង​ វង្ស​ត្រ​កូល​ស្វ័យ​គ្រប់​គ្រង​ ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​ និង​ចុះ​ឈ្មោះ​គ្រួ​សារ​មិន​មាន​បទ​ល្មើស​ ម៉្លោះ​ហើយ​ទម្រង់​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​។​ លោក​ថាច់​សង​ ឱ្យ​ដឹង​៖ “ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ខែ ពេល​ដឹង​ថា​នៅ​កន្លែង​ណា​ដែល​មាន​យុវ​ជន​បង្កើត​ពួក​ក្រុម​វាយ​ប្រ​តប​គ្នា​ ឬ​ក៏​មាន​វិវាទ​ទំ​នាស់​ក្នុង​គ្រួ​សារ​ ខ្ញុំ​សហ​ការ​ជា​មួយ​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​ភូមិ​ទៅ​ដល់​ផ្ទះ​ ណែនាំ​អប់​រំនិង​ពន្យល់​ពី​ផល​អា​ក្រក់​ពេល​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ ដើម្បី​ពួក​គាត់​យល់​ច្បាស់​និង​អនុវត្ត​តាម​”។​ អា​ស្រ័យ​ដោយ​កិត្យា​នុភាព​និង​ការ​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​ចលនា​ ម៉្លោះ​ហើយ​ លោក​ថាច់​សង​ កាន់​តែ​បាន​មាមីង​ខ្មែរ​មាន​ទំ​នុក​ចិត្ត​ ស្រ​ឡាញ់​រាប់​អាន។​ ផ្តើម​ពីនោះ​ មាន​មាមីង​ខ្មែរ​ចូល​រួម​ក្លិប​កាន់​តែច្រើន​ និង​ខ្នះ​ខ្នែង​ចូល​រួម​បរិហារ​ជន​ល្មើស​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក​។​

កថាច់​សង​ (ខាង​ស្តាំ​) មើល​ព័ត៌​មាន​របស់​ក្លិប​លើ​ប្រ​ព័ន្ធ​ Zalo។​

ក្រៅ​ពីនោះ​ គ្រួ​សារ​លោក​ថាច់​សង​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារនៅ​ក្នុង​ភូមិ​ និង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​ចលនា​របស់​ភូមិ​ភាគ​។​ ពិសេស​ គ្រួ​សារ​គាត់​នៅ​ទាំង​មាន​សទ្ធា​ជ្រះ​ថ្លា​ប្រ​គេន​ដី​ស្រែ​ ៥ កុង​ដល់​វត្ត​បុប្ផា​រាម (ខ្វែង​បបែល​ចាស់​)។​ ជា​រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​គាត់​ក៏​បាន​រៀប​ចំ​អំ​ណោយ​ ក្នុង​នោះ​មាន​ អង្ករ​ជាង​ ៥ តោន​ គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​ចំ​ណែក​ជូន​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​ភាគ​។​ លោក​ថាច់​សង​ ឱ្យ​ដឹង​៖ “ក្រៅ​ពីខ្នះ​ខ្នែង​ចូល​រួម​ការ​ចលនា​ ខ្លួន​យើង​និង​គ្រួ​សារ​ត្រូវ​ធ្វើ​ជាគំ​រូ ​នាំ​មុខ​ និយាយ​ត្រូវ​ដើរ​ទន្ទឹម​ធ្វើ​ ដើម្បី​ឱ្យ​មាមីង​ឃើញ​ពីទង្វើ​ជាក់​ស្តែង​ ទើប​មាមីង​អនុវត្ត​តាម​”។​

លោក​ ង្វៀង​ហ្វាង​អែម​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហឹង​ហោយ​ បញ្ជាក់​៖ “លោក​ថាច់​សង​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​ឆ្នើម​របស់​ភូមិ​ភាគ​។​ ចាប់​តាំង​ពីគាត់​ធ្វើ​ជាប្រ​ធាន​ក្លិប​ ឃើញ​ថា​ ស្ថាន​ភាព​កូន​ចៅ​មាមីង​ខ្មែរ​មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ ដូច្នេះ​ ករណី​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ បង្កើត​ពួក​ក្រុម​វាយ​ប្រ​តប​គ្នា​ លួច​ប្លន់​ ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ស្រុក​ត្រូវ​បាន​ធានា​។​ ក្រៅ​ពីនោះ​ គាត់​នៅ​ទាំង​ចលនា​មាមីង​ខ្មែរ​ដាំ​ផ្កា​សង​ខាង​ផ្លូវ​ បោះ​ចោល​សំ​រាម​ត្រង់​កន្លែង​ដែល​បាន​កំ​ណត់​ រួម​ចំ​ណែក​រក្សា​អនា​ម័យ​បរិស្ថាន​តំ​បន់​ជន​បទ​បៃតង​ ជ្រះ​ ស្អាត​”៕​

                                    លីធាន​-មុនី​

ចែករំលែកអត្ថបទ