ការទាក់ទាញពីអេកូទេសចរណ៍និងទេសចរណ៍សហគមន៍ កំពុងតែជំរុញទីក្រុងមណ្ឈមណ្ឌលតំបន់វាលរាបទន្លេគឺវឡុង គឺកឹងធើបានធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បី “ឃាត់ដំណើរ” ភ្ញៀវទេសចរនៅយូរជាង។
បន្ទប់លម្ហែកាយប្រកបដោយផាសុកភាពនៅបាវយ៉ាត្រាងវៀង។
ប្រសិនបើលោកអ្នកជាអ្នកភូមិភាគ ប្រហែលជាមិនឃើញទម្រង់ទេសចរណ៍នៅបាវយ៉ាត្រាងវៀង មានភាពទាក់ទាញអារម្មណ៍នោះទេ។ ប៉ុន្តែចំពោះភ្ញៀវទេសចរមកពីតំបន់ឆ្ងាយ នោះគឺដងផ្លូវក្រវិចក្រវៀន អូរប្រឡាយពោរពេញដោយភក់ល្បាប់ និងមានខ្ទមសង់ពីឫស្សីត្រជាក់ស្រួលពិតជាអស្ចារ្យណាស់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ នៅទីនេះថែមទាំងមានបន្ទប់ជួលស្នាក់នៅប្រកបដោយផាសុកភាព ក្រោមម្លប់ឈើត្រឈឹងត្រឈៃត្រជាក់ផង ប្រកបដោយភាពស្ងប់ស្ងាត់ផង។ បងស្រីដងធីលី នៅសង្កាត់ថឿងថាញ់ ខណ្ឌកៃរុាំង ឱ្យដឹង៖ “សាច់ញាតិរបស់ខ្ញុំនៅបរទេសពេលមកលេងស្រុក ឬក៏មកពីភូមិភាគខាងជើង តែងចូលចិត្តមកសម្រាក លម្ហែនៅបាវយ៉ាត្រាងវៀង ពីព្រោះបន្ទប់ស្អាតបាត ផាសុកភាព តម្លៃសមរម្យ ពិសេសមានភាពស្ងប់ស្ងាត់”។ ក្រៅពីនេះ ត្រាងវៀងថែមទាំងមានជញ្ជាំងខ្ពស់ ដើម្បីភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ឡើងភ្នំ និងមានព្រលានស្មៅធំទូលាយអាចនឹងរៀបចំអុជគប់ភ្លើងបោះជំរំ និងលេងល្បែងកម្សាន្តផ្សេងៗសម្រាប់ក្រុមភ្ញៀវទេសចរ ឬក្រុមហ៊ុន៘ បើតាមគណៈកម្មការគ្រប់គ្រងត្រាងវៀង ភាគច្រើននៅថ្ងៃចុងសប្តាហ៍ ត្រាងវៀងមានភ្ញៀវកុះករណាស់ ពីព្រោះក្រុមភ្ញៀវមកទេសចរកម្សាន្តជាលក្ខណៈសមូហភាពដើម្បីលម្ហែកាយ។
អេកូទេសចរណ៍ លម្ហែកាយ កំពុងមាននិន្នាការអភិវឌ្ឍឆ្លើយតបចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរនៅពេលបានមកកាន់កឹងធើ។ ម្យ៉ាងទៀត ឈានមុខក្នុងចំណោមទម្រង់ទាំងនេះគួរតែរំលឹកដល់ស្រុកផុងដៀង។ បច្ចុប្បន្ន ស្រុកតំបន់ឆ្នេរមួយនេះ មានចម្ងាយពីមជ្ឈមណ្ឌលក្រុងកឹងធើធ្វើដំណើរដោយទោចក្រយានយន្តប្រមាណ ២០ នាទី និងមានមណ្ឌលទេសចរណ៍រាប់សិបកន្លែងដ៏ទាក់ទាញ ដូច៖ លុងកោកកូវ អុងដេ និងមីខាញ់៘ ប្រសិនបើមណ្ឌលទេសចរណ៍មីខាញ់ លេចធ្លោដោយមានល្បែងកម្សាន្តស្តែងពីសម័យសក្តិភូមិ ឯមណ្ឌលទេសចរណ៍អុងដេ ក៏មានភាពទាក់ទាញដោយល្បែងប្រជាប្រិយ ចំណែកកឹងធើ Eco Resort មានភាពចម្រុះស្ទើរតែគ្រប់សកម្មភាពដែលមណ្ឌលអេកូទេសចរណ៍នានាមាន ហើយថែមទាំងជាកន្លែងសម្រាកលម្ហែកាយកម្រិតខ្ពស់ទៀតផង។
ទេសចរណ៍លម្ហែកាយ គួបផ្សំនឹងទទួលទានមុខម្ហូបអាហារឆ្ងាញ់ៗ បានធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមកកាន់កឹងធើកាន់តែជក់ចិត្តថែមទៀត។ នៅចម្ការទេសចរណ៍ជិញហុង ស្រុកផុងដៀង ភ្ញៀវទេសចរអាចនឹងទទួលទានម្ហូបអាហារដែលមានលក្ខណៈប្រពៃណី ដូច៖ នំចាក់អំបែង នំគ្រក់ និងនំគមស្រាត។ល។ រសជាតិដូចសម័យដើម។ ប្រសិនបើក្នុងឱកាសថ្ងៃបុណ្យនៅមណ្ឌលទេសចរណ៍អុងដេវិញ ភ្ញៀវទេសចរអាចនឹងបានភ្លក់រសជាតិម្ហូបអាហារបែបសម័យដើម និងសម័យបច្ចុប្បន្ន ដល់ទៅ ១.០០០ មុខឯណោះ៕
ហាថាញ-លីសៀ