គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនក្រុងកឹងធើ តែងដាស់តឿន ចង្អុលការដល់គណៈ ផ្នែក គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ គិតគូរដល់អ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិចនៅលើភូមិសាស្រ្ត។
ថ្នាក់ដឹកនាំក្រុងអបអរសាទរ ព្រមទាំងប្រគេននិងជូនទេយ្យវត្ថុដល់ព្រះសង្ឃ និងអ្នកមានប្រជាប្រិយក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិ។
រៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជន ក្រុងតែងចង្អុលការដល់ភូមិភាគដែលមានជនជាតិភាគតិចរស់នៅកុះករ ធ្វើការជ្រើសរើសនិងពិគ្រោះជ្រើសរើសអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច តាមរយៈការប្រជុំប្រជាជន ដើម្បីពិគ្រោះពិនិត្យ ជ្រើសរើសដោយបើកចំហ។ ចាប់ពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០២១ ក្រុងបានផ្តល់សច្ចានុម័តិទទួលស្គាល់អ្នកមានប្រជាប្រិយចំនួន ៨៣៣ នាក់។ ក្នុងនោះ បុរស ៧០៩ នាក់ ស្រ្តី ១២៤ នាក់ ជាប្រធានមណ្ឌល និងប្រហាក់ប្រហែល ១០៣ នាក់ កម្មាភិបាលចូលនិវត្តន៍ ៨០ នាក់ អ្នកមុខអ្នកការសាសនា ១០៧ នាក់ គ្រូបង្រៀន ១៧ នាក់ អ្នកផលិត ធ្វើអាជីវកម្មពូកែ ២៧៩ នាក់ បក្ខជន ១០២ នាក់ និងសមាសភាពដទៃទៀតចំនួន ១៤៥ នាក់។
អ្នកមានប្រជាប្រិយស្តាប់ការផ្សព្វផ្សាយពីគោលការណ៍របស់បក្ស គោលនយោបាយ
ច្បាប់របស់រដ្ឋ។
អនុវត្តរបបគោលនយោបាយចំពោះអ្នកមានប្រជាប្រិយ គណៈកម្មាធិការប្រជាជនក្រុងបានធ្វើសេនាធិការជូនក្រុមប្រឹក្សាប្រជាជនក្រុង ប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តកំណត់ពីកម្រិតឧបត្ថម្ភបង់ថ្លៃធានារ៉ាប់រងសុខាភិបាលដល់អ្នកមានប្រជាប្រិយ ក្នុងជនជាតិភាគតិចនៅភូមិសាស្រ្តក្រុង។ ចាប់ពីឆ្នាំ ២០១៨-២០២១ ទិញប័ណ្ណធានារ៉ាប់រងជូនអ្នកមានប្រជាប្រិយចំនួន ២២០ លើកនាក់ គិតជាទឹកប្រាក់ជាង ១៧៧ លានដុង។ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១ ដាក់ពាក្យទិញកាសែតគ្រប់ប្រភេទចែកជូនដល់អ្នកមានប្រជាប្រិយ ៨៨៣ លើកនាក់ គិតជាទឹកប្រាក់ សរុប ២,២ ពាន់លានដុង; រៀបចំជូនអ្នកមានប្រជាប្រិយ ៣៧៦ នាក់ ទៅទស្សនកិច្ច រៀនសូត្របទសោធន៍នៅហាណូយ និងនៅតាមខេត្តមួយចំនួនក្នុងប្រទេស គិតជាទឹកប្រាក់ ២ ពាន់លានដុង។ល។ លោកលីវសាង អ្នកមានប្រជាប្រិយនៅឃុំតឹងថាញ់ ស្រុកថើយឡាយ ឱ្យដឹង៖ “បក្ស រដ្ឋបានប្រកាសដាក់ចេញនូវគោលនយោបាយជាច្រើនគិតគូរដល់ជនជាតិភាគតិច។ ក្នុងនោះ អ្នកមានប្រជាប្រិយបានធ្វើបច្ចុប្បន្ន ភាពព័ត៌មាន ចំណេះដឹងថ្មីៗ ដើម្បីផ្សព្វផ្សាយ ចលនាដល់ជនជាតិភាគតិចអនុវត្តល្អ និងសាមគ្គីរួមជាមួយនឹងបណ្តាជនជាតិ រួមកម្លាំងកសាងភូមិស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។
ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនក្រុង តែងយកចិត្តទុកដាក់ ចង្អុលការដល់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ អនុវត្តឱ្យបានសព្វគ្រប់ និងទាន់ពេលនូវរបបគោលនយោបាយចំពោះអ្នកមានប្រជាប្រិយក្នុងជនជាតិភាគតិច។ ព្រមជាមួយនោះ ក៏រៀបចំទៅសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិ សួរសុខទុក្ខអ្នកមានប្រជាប្រិយ ឬគ្រួសារអ្នកមានប្រជាប្រិយដែលមានជំងឺតម្កាត់ ស្ថានភាពគ្រួសារជួបលំបាកជាដើម៕
ង៉ុកក្វៀង-វិមាន