បងស្រី យឿងធីម៉ាញ់ លេខាសាខាបក្សនិងជាប្រធានភូមិដុងថាំង ឃុំដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ តែងខ្នះខ្នែងប្រឹងប្រែងនិងអស់ពីចិត្តចំពោះការងារ ម្ល៉ោះហើយបងស្រីបានរដ្ឋអំណាចទំនុកចិត្ត និងប្រជាជនទំនុកចិត្ត ស្រឡាញ់រាប់អាន ។
បងស្រី យឿងធីម៉ាញ់ (ខាងឆ្វេង)។
បងហ្វិញតៀងយុង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង ឱ្យដឹង៖ “បងស្រីម៉ាញ់ ពូកែការងាររដ្ឋ ប៉ិនប៉ៅការងារផ្ទះ ធ្វើការអស់ពីសមត្ថភាព មានទំនួលខុសត្រូវខ្ពស់ មកដល់ផ្ទះជួយប្ដីធ្វើការងារស្រែចម្ការ។ ការងារធ្ងន់ស្រាលមិនដែលត្អូញត្អែរ ខិតខំធ្វើលុះត្រាសម្រេចរួចរាល់ ជានិច្ចកាលបងស្រីតែងសម្រេចល្អការងារ ម៉្លោះហើយថ្នាក់ដឹកនាំតែងស្ងប់ចិត្តពេលប្រគល់ការងារ”។
បងស្រីម៉ាញ់ កំពុងដោះដូរអំពីការលូតលាស់របស់ដើមខ្នុរសាច់ល្មួត ដែលគ្រួសារបងស្រីសិញ ដាំតាមការចុះកិច្ចសន្យាធានាទិញ។
បងស្រីម៉ាញ់ កើតឆ្នាំ ១៩៦៧ គាត់ចូលបម្រើការងារនៅភូមិភាគយឺតបន្តិច ព្រោះកាលនៅក្មេង ពីរនាក់ប្តីប្រពន្ធខិតខំពង្រីកសេដ្ឋកិច្ចគ្រួសារចិញ្ចឹមកូនស្រី ៣ នាក់។ ពេលកូនៗធំដឹងក្តី អាចមើលថែខ្លួនឯងបាន គាត់បានប្តីលើកទឹកចិត្តឱ្យចូលរួមធ្វើការងារនៅភូមិភាគ។ បងស្រីម៉ាញ់ រៀបរាប់៖ “កាលនោះ ដុងថាំងគឺជាភូមិលំបាកខ្លាំង មានជនរួមជាតិខ្មែររស់នៅច្រើនបំផុតក្នុងឃុំ។ ក្នុងភូមិមានគ្រួសារខ្មែរក្រីក្រជាច្រើន ខ្វះដើមទុន ខ្វះបទពិសោធន៍ក្នុងការផលិត មិនទាន់សកម្មក្នុងការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន បង្កបង្កើនផល តាមទម្លាប់ចាស់។ បងប្អូនក្នុងភូមិ ឃើញខ្ញុំនិយាយស្តីរួសរាយរាក់ទាក់ ម៉្លោះហើយក៏ចលនានាងខ្ញុំចូលរួមសកម្មភាពនៅភូមិភាគ ដើម្បីជួយចលនាមាមីងខ្មែរ។ ពេលខ្លះទៅចលនា អនុវត្តផែនការគ្រួសារ ជួនកាលទៅផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ។ល។ គួបផ្សំចលនាប្រជាជនបង្វែររចនាសម្ព័ន្ធពូជឈើដំណាំ សត្វចិញ្ចឹម អនុវត្តមានប្រសិទ្ធភាពទម្រង់ប្រកបការងាររកស៊ី ដែលបានរដ្ឋវិនិយោគ ពិសេសសម្រាប់ជនរួមជាតិខ្មែរ។ ការងារទាំងនេះធ្វើយូរៗទៅក៏ថ្នឹក ដូច្នេះ នាងខ្ញុំបានសមាជិកសមាគមនារីភូមិបោះឆ្នោតតែងតាំងជាប្រធានសាខាសមាគមនារីភូមិដុងថាំង ជាពិសេស មានកិត្តិយសបានឧទ្ទេសនាមចូលកងជួរបក្ស...”។
អាស្រ័យយល់ច្បាស់ពីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ ដូច្នេះ បងស្រីរំពឹងគិត យើងត្រូវតែនាំមុខ ធ្វើគំរូ ទើបចលនាអ្នករាល់គ្នាធ្វើតាម។ គិតគឺធ្វើ បងស្រីមកផ្ទះពិភាក្សាជាមួយនឹងប្តីអំពីការផ្លាស់ប្តូរទម្រង់ធ្វើស្រែ នាំយកដំណាំចុះដាំក្នុងដីស្រែតាមផែនការកសាងជនបទថ្មីរបស់ឃុំ។ ផ្តើមពីរបីគ្រួសារដំបូង ក្នុងនោះ គ្រួសារបងស្រីគឺជាអ្នកផ្តើមគំនិតបង្កើតក្រុមសហការដាំដំណាំនៅភូមិដុងថាំង។ បន្ទាប់ពីនោះ មាមីងអនុវត្តទម្រង់ចិញ្ចឹមត្រីត្រចៀកដំរី ត្រីពោ។ល។ អាស្រ័យការដាំដំណាំ ទើបកសិករជាច្រើននៅក្នុងភូមិរកបានប្រាក់ចំណូលបន្ថែម កែលម្អជីវភាព។ បងយ័ញយឿក ជាសមាជិកក្រុមសហការដាំដំណាំ ឱ្យដឹង៖ “អ្នកមីងម៉ាញ់ឧទ្ទេសនាមខ្ញុំចុះកិច្ចសន្យាដាំខ្នុរសាច់ល្មួតចំនួន ១៥០ ដើម ដោយមានក្រុមហ៊ុនធានាទិញ ប្រហែលជាឆ្នាំក្រោយផ្តល់ផ្លែ។ ខ្ញុំចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន ដូច្នេះ ពូជ ជី ថ្នាំ សុទ្ធសឹងបានក្រុមហ៊ុនចាត់បុគ្គលិកមកណែនាំអនុវត្ត ដូច្នេះពុំសូវនឿយហត់ទេ”៕
ហាថាញ-មុនី