សិក្ខាកាម យ័ញសុខភីល រៀនថ្នាក់ទី ១១ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ គឺជាសមណសិស្សគំរូក្នុងការអនុវត្តទម្រង់ “គ្មាន ៤ មាន ៣” ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនបណ្ណសរសើរ។
សិក្ខាកាមសុខភីល ធ្វើបទបង្ហាញពីទម្រង់ “គ្មាន ៤ មាន ៣ ” ក្នុងទិវាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិឆ្នាំ ២០២២ របស់ខេត្ត។
ចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១១ សិក្ខាកាម យ័ញសុខភីល ជាប្រធានសាលានិងជាលេខាសាខាសម្ព័ន្ធយុវជននៃគណៈចង្អុលការ ទម្រង់ “គ្មាន ៤ មាន ៣” (គ្មាន ៤ នោះគឺ៖ គ្មានបាត់ទ្រព្យសម្បត្តិ គ្មានបាបគ្រោះសង្គម គ្មានអគ្គិភ័យ; គ្មានជនទុច្ចរិតអូសទាញ; មាន ៣ នោះ គឺ៖ មានស្មារតីភ្ញាក់រលឹកចូលរួមចរាចរណ៍ មានស្មារតីភ្ញាក់រលឹកអនុវត្តបង្ការ ប្រឆាំងជំងឺ COVID -១៩ និងមានស្មារតីភ្ញាក់រលឹកចំពោះវប្បធម៌តាមបណ្តាញសង្គម) ។ អាស្រ័យហេតុនោះ សិក្ខាកាមយ័ញសុខភីល បានស្វែងយល់ពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ពោលគឺព្រះតេជព្រះគុណ សុខភីល តែងសកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិជានិច្ច។ ព្រះតេជព្រះគុណ សុខភីល ពិតឱ្យដឹង៖ “សាលារៀនស្ថិតក្នុងបរិវេណវត្តឃ្លាំងមានច្រកផ្លូវជាច្រើន និងចំនួនសមណសិស្សស្នាក់នៅអន្តេវាសិកដ្ឋានកុះករ មានសម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្តិឯកជនជាច្រើន ម្ល៉ោះហើយ ចោរកម្មចាប់អារម្មណ៍ណាស់។ ទន្ទឹមនឹងនោះ បាបគ្រោះសង្គម គ្រឿងញៀនចូលទៅតាមសាលារៀនផងដែរ ដូច្នេះគណៈចង្អុលការ និងអាត្មាភាពបានផ្សព្វផ្សាយ ឃោសនាសិក្ខាកាមឱ្យខ្នះខ្នែងចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ; ស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការបង្ការ ប្រឆាំងបទល្មើស”។
សិក្ខាកាម យ័ញសុខភីល ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។
ឆ្លងតាមរយៈនោះ សិក្ខាកាម សុខភីល តែងក្រើនរំលឹកដល់សិក្ខាកាមក្នុងអន្តេវាសិកដ្ឋានពិនិត្យពិច័យនិងបិទឧបករណ៍ភ្លើងខណៈនិមន្តចេញទៅក្រៅ; ការពារទ្រព្យសម្បត្តិឯកជន; មានវប្បធម៌ចំពោះការចូលរួមបណ្តាញសង្គម ពិសេស ខណៈចូលរួមវិភាគមិនត្រូវប្រើពាក្យពេចន៍ដែលបណ្តាលឱ្យមានប្រតិកម្ម ញុះញង់អំពើហិង្សា រើសអើងតំបន់ភេទ ជនជាតិ សាសនា និងមិនបង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះអ្នកដទៃ។ល។ ជាពិសេស គោរពវិន័យសង្ឃ ច្បាប់រដ្ឋ មិនត្រូវឱ្យអង្គការប្រតិកិរិយាអូសទាញសំដៅ បំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ សិក្ខាកាម សុខភីល ពិតឱ្យដឹងបន្ថែម៖ “អាត្មាភាព ព្រមទាំងសិក្ខាកាមក្នុងសាលា បានទទួលរបបគោលនយោបាយរបស់រដ្ឋគ្រប់សព្វ ម្ល៉ោះហើយ តែងជឿទុកចិត្តទៅលើការដឹកនាំរបស់បក្សជានិច្ច។ ម្យ៉ាងទៀត អាត្មាភាពខិតខំព្យាយាមរៀនសូត្រ ដើម្បីមានចំណេះដឹង ដើម្បីរួមចំណែកជួយបម្រើការងារសាសនា ជនជាតិ”។
លោកគ្រូ ឡឹមញឹុម នាយកសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ឱ្យដឹង៖ “សិក្ខាកាម យ័ញសុខភីល ជាគំរូឆ្នើមក្នុងការរៀនសូត្រ ការងារសម្ព័ន្ធយុវជននិងទម្រង់ “គ្មាន ៤ មាន ៣” ជាដើម។ ជាលេខាសាខាសម្ព័ន្ធយុវជនសកម្មចូលរួមចលនា; ជាប្រធានសាលាអស់ពីចិត្តជួយមិត្តភ័ក្តិ គោរពគ្រូបង្រៀន និងបន្តរក្សាប្រកបដោយប្រសិទ្ធភាពទម្រង់រៀនសូត្រ “មិត្តភ័ក្តិរួមគ្នាជឿនលឿន”, “ក្រុមរៀនសូត្រល្អ” របស់ថ្នាក់ ម្ល៉ោះហើយបានជួយមិត្តភ័ក្តិដែលរៀនខ្សោយ មានភាពជឿនលឿនក្នុងការរៀនសូត្រ”៕
យ្វីអាញ-លីសៀ