មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/09/2022 - 14:21

អស់​ពីចិត្ត​នឹង​ការ​ងារ​សមាគម

បង​ស្រី​ត្រឿង​សុទាន​ ប្រ​ធាន​សាខា​សមាគម​នារី​ភូមិ​ដាវវៀង​ ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ តែង​ជា​គំ​រូ​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​។​

បង​ស្រី​ ត្រឿង​សុទាន​ (ខាង​ស្ដាំ​) កំ​ពុង​និយាយ​អំ​ពី​សកម្ម​ភាព​របស់​សមាគម​។​

ធ្វើ​ជា​ប្រ​ធាន​សាខា​សមាគម​ភូមិ​ដាវ​វៀង​ ចាប់​ពីឆ្នាំ​ ១៩៩៦ មក​ទល់​បច្ចុប្បន្ន​ បង​ស្រី​សុទាន​ តែង​យល់​ច្បាស់​ពីស្ថាន​ភាព​គ្រួ​សារ​របស់​សមាជិក​ម្នាក់​ៗ​ ពិសេស​ចំ​ពោះ​សមា​ជិក​ក្រី​ក្រ ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ទាន់​ពេល​។​ បង​ស្រី​សុទាន​ ឱ្យ​ដឹង​៖ “ចាប់​ពីថ្ងៃ​ធ្វើ​ការ​ក្នុង​សាខា​សមាគម​នារី​ភូមិ​ ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន​យ៉ាង​ណាស់​ ដូច​ជា​៖ កសាង​គ្រួ​សារ​សុភមង្គល​; របៀប​ធ្វើ​សេដ្ឋ​កិច្ច​ ការ​សន្សំ​សំ​ចៃ​; យល់​ដឹង​ច្រើន​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ។ល។​ ផ្ដើម​ពីនោះ​ ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ចលនា​បង​ប្អូន​នារី​ក្នុង​ភូមិ​ចូល​រួម​ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍”។​ ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​នោះ​ បង​ស្រី​សុទាន​ តែង​ចុះ​ទៅ​តាម​ផ្ទះ​ដើម្បី​ចលនា​បង​ប្អូន​នារី​ចូល​រួម​ក្នុង​ក្រុម​ក្លិប​របស់​សមាគម​។​ ពេល​ឮ​បង​ស្រី​ វែក​ញែក​ពី​ផល​ប្រ​យោជន៍​នៃ​ការ​ចូល​រួម​សមា​គម​ បង​ប្អូន​នារី​ខ្មែរ​ជា​ច្រើន​ក្នុង​ភូមិ​ក៏​ចូល​រួម​។​ មក​ទល់​បច្ចុប្បន្ន​ បង​ស្រី​ បាន​ឧទ្ទេស​នាម​សមា​ជិក​ជា​ច្រើន​នៅ​ក្នុង​សមា​គម​បុល​ទុន​អា​ទិភាព​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​; រៀន​សូត្រ​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​; រៀន​មុខ​របរ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ ។​ល។​ បង​ស្រី​សុទាន​ ឱ្យ​ដឹង​៖ “ប្រ​ការ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំ​ពេញ​ការ​ងារ​នារី​ គឺ​មាន​ឱកាស​បាន​ជួយ​ឧបត្ថម្ភ​ ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​បង​ប្អូន​នារី​ខ្មែរ​ក្នុង​ភូមិ​។​ រៀង​រាល់​ខែ បង​ប្អូន​តែង​ជួប​ជុំ​ ចែក​រំលែក​នូវ​សុខ​ទុក្ខ​ របៀប​ធ្វើ​សេដ្ឋ​កិច្ច​ សន្សំ​សំ​ចៃ​ដើម្បី​ជីវ​ភាព​បាន​ធូរ​ធារ; បច្ចេក​ទេស​ល្អ​ៗ​ក្នុង​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​ជាដើម​ ម្ល៉ោះ​ហើយ​មនោ​សញ្ចេត​នា​កាន់​តែ​បាន​ផ្សារ​ភ្ជាប់​និង​ជិត​ស្និទ្ធ​”។​

បង​ស្រី​ ត្រឿង​សុទាន​ (អ្នក​អង្គុយ​ខាង​មុខ​រាប់​ពីឆ្វេង​) ទៅ​សួរ​សុខ​ទុក្ខ​ស្វែង​យល់​ពីស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​បង​ប្អូន​សមាជិក​។​

តាម​ប្រ​សាសន៍​បង​ស្រី​ សុទាន​ ឆ្នាំ​ ២០១០ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​សមា​ជិក​សមា​គម​របស់​ភូមិ​ស្រូប​អត្រា​ ៤០% មក​ទល់​បច្ចុប្បន្ន​គ្មាន​នៅ​គ្រួ​សារ​ក្រី​ក្រ។​ បង​ស្រី​ ត្រា​ធី​ស៊ី​ម៉ូន ឱ្យ​ដឹង​៖ “ដោយ​បាន​ការ​ឧទ្ទេនាម​របស់​បង​សុទាន​ ទើប​នាង​ខ្ញុំ​បុល​ទុន​អា​ទិភាព​បាន​ ៣ លើក សរុប​ទឹក​ប្រាក់​ជាង​ ១៣០ លាន​ដុង​ យក​មក​ចិញ្ចឹម​ជ្រូក​មេ។​ បង​សុទាន​ នៅ​ទាំង​បង្ក​លក្ខណៈ​ឱ្យ​ខ្ញុំ​រៀន​ថ្នាក់​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​ជ្រូក​មេ ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​រៀន​មុខ​របរ​កាត់​ដេរ ម្ល៉ោះ​ហើយ​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​ មាន​ឱកាស​ពង្រីក​សេដ្ឋ​កិច្ច​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​ធូរ​ធារ។​ បង​សុទាន​ គឺ​ជា​អ្នក​មាន​គុណ​លើ​គ្រួ​សារ​ខ្ញុំ​ គាត់​ជា​ស្រ្តី​គំរូ​ តែង​អស់​ពីចិត្ត​ពីថ្លើម​ជួយ​សមា ជិក”។​

ក្រៅ​ពីបំ​ពេញ​ល្អ​ការ​ងារ​សមាគម​នារី​ បង​ស្រី​ នៅ​ទាំង​អនុវត្ត​ល្អ​ការ​ងារ​សហ​ការី​ចំ​នួន​ប្រ​ជា​ជន​ ប្រ​ធាន​ក្រុម​ប្រ​មូល​កម្រៃ​លក់​ដូរ​ក្នុង​ផ្សារ។​ ទោះ​បី​រ៉ាប់​រង​ការ​ងារ​ច្រើន​ក្ដី​ ប៉ុន្តែ​បង​ស្រី​តែង​លៃ​លក​ពេល​វេលា​ដើម្បី​អនុវត្ត​ល្អ​ភារ​កិច្ច​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ បង​ស្រី​ យឿង​ធី​ហុង​ញុង ប្រ​ធាន​សហ​ព័ន្ធ​សមាគម​នារី​ឃុំ​វៀង​ប៊ិញ ឱ្យ​ដឹង​៖ “បង​ស្រី​ ត្រឿង​សុទាន​ គឺ​កម្មា​ភិបាល​នារី​ ភូមិ​គំរូ​ អស់​ពីចិត្ត​ជួយ​សមាជិក​ ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​គោ​រព​រាប់​អាន​គាត់​ដែរ​។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ រាល់​ការ​ងារ​ដែល​ប្រ​គល់​ជូន​បង​ស្រី​តែង​អនុវត្ត​ល្អ​និង​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ”៕​  

    លីធាន​-ថាច់​ធី

ចែករំលែកអត្ថបទ