សំណង់ស្ដូបរំលឹកប្រវេណីបដិវត្តន៍ជនជាតិខ្មែរភូមិដៃទទឹង (ស្ដូបរំលឹក) ស្ថិតនៅឃុំតឹបង៉ាយ ស្រុកទីវកឹង ខេត្តត្រាវិញ បានសម្ពោធនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦។ សំណង់បានចារឹកពីស្នាដៃរួមចំណែករបស់ជនរួមជាតិខ្មែរចំពោះបដិវត្តន៍ និងជាមោទនភាពរបស់ជនរួមជាតិខ្មែរនៅទីនេះ៘
សាខាបក្ស ៥ ក្រោមឱវាទបក្ខភាគកាសែតកឹងធើរៀបចំអុជធូប ថ្វាយកម្រងផ្កានៅស្ដូបរំលឹកប្រវេណីបដិវត្តន៍ជនជាតិខ្មែរភូមិដៃទទឹង។
សាខាបក្ស ៥ ក្រោមឱវាទបក្ខភាគកាសែតកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយព្រះចៅអធិការនិងគណៈកម្មការវត្តនៅស្ដូបរំលឹកប្រវេណីបដិវត្តន៍ជនជាតិខ្មែរភូមិដៃទទឹង។
ភូមិដៃទទឹង ត្រូវបានចាត់ជាដើមកំណើតបដិវត្តន៍គំរូរបស់ជនរួមជាតិខ្មែរណាមបូ។ ពីព្រោះក្រោមការដឹកនាំរបស់បក្ស នៅទីនេះ បានកកើតជាចលនាបដិវត្តន៍ និងរីកសាយភាយគ្រប់ទិសទី ទន្ទឹមនឹងនោះ ប្រសូត្របានកុលបុត្រឆ្នើមជាច្រើនសម្រាប់បក្ស។ បច្ចុប្បន្ន ទូទាំងភូមិមាន ៤១៤ គ្រួសារ ដោយមានមនុស្សជាង ១.៨១៥ នាក់; ក្នុងនោះ ជនរួមជាតិខ្មែរមានប្រមាណ ៩៨% ។ ភូមិមានវីរមាតាវៀតណាម ១១ រូប វីរកងកម្លាំងប្រដាប់អាវុធប្រជាជន ១ រូប គ្រួសារមានសគុណចំពោះបដិវត្តន៍ ៦ គ្រួសារ និងគ្រួសារមានយុទ្ធជនពលី ៧០ គ្រួសារ ។ ពិសេស ភូមិមានសមមិត្ត ៣ រូបដែលជាកម្មាភិបាលជនជាតិខ្មែរ ជាអតីតសមាជិកមជ្ឈិមបក្ស។ “ស្ដូបរំលឹកត្រូវបានកសាងនៅភូមិដៃទទឹង។ នេះគឺជាឆន្ទៈ និងបំណងប្រាថ្នារបស់កម្មាភិបាល បញ្ញវន្ត ព្រះសង្ឃនិងជនរួមជាតិខ្មែរនៅភូមិដៃទទឹង។ ស្ដូបរំលឹកមិនត្រឹមតែជាក្តីមោទនៈប៉ុណ្ណោះទេ ថែមទាំងជាសំណង់អប់រំ ប្រវេណីសាមគ្គី ប្រវេណីបដិវត្តន៍ដ៏អង់អាច សម្រាប់ប្រជាជនខ្មែរភូមិដៃទទឹងនិយាយដោយឡែក ជនរួមជាតិខ្មែរណាមបូនិយាយរួម។ ពីជំនាន់មួយទៅជំនាន់មួយ ជនរួមជាតិខ្មែរភូមិដៃទទឹង តែងពង្រីកប្រវេណីបដិវត្តន៍ដ៏ត្រចះត្រចង់របស់បុព្វបុរសជានិច្ច”-លោកថាច់រុង លេខាសាខាបក្សភូមិដៃទទឹងបានចែករំលែកដូច្នេះ។
តាមប្រសាសន៍ លោកថាច់រុង ដោយការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងការខិតខំដោយខ្លួនឯង ឃើញថាជីវភាពរបស់ជនរួមជាតិខ្មែរក្នុងភូមិ មានការឈានឡើងឥតឈប់ឈរ និងការរួមវិភាគទានយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។ ដូចកាលពីឆ្នាំ ២០១៦ កាលសម្ពោធស្ដូបរំលឹក ទូទាំងភូមិមានប្រជាជនខ្មែរក្រីក្រ ២៨ គ្រួសារ មកទល់ពេលនេះ នៅតែ ៦ គ្រួសារប៉ុណ្ណោះ។
ស្ដូបរំលឹកត្រូវបានកសាងស្ថិតក្នុងបរិវេណវត្តដៃទទឹង។ ក្នុងឱកាសឬពិធីបុណ្យផ្សេងៗ មានបុណ្យចូលឆ្នាំ ជាពិសេសគឺទិវាយុទ្ធជនពលីថ្ងៃទី ២៧ ខែកក្កដា ៘ តែងមានគណៈប្រតិភូជាច្រើនក្នុងនិងក្រៅខេត្ត បានមកអុជធូប ដាក់កម្រងផ្កានៅស្ដូបរំលឹកនេះ។ ព្រះតេជព្រះគុណ ថាច់ស៊ុង ព្រះចៅអធិការវត្តដៃទទឹង មានថេរដីកា៖ “តាំងពីសម្ពាធសំណង់ស្ដូបរំលឹកមកទល់ពេលនេះ វត្តមានព្រះចៅអធិការ ២ ជំនាន់មកហើយ។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ វត្តតែងយកចិត្តទុកដាក់ដល់ការទាញយកផលប្រើប្រាស់ និងថែរក្សាការពារសំណង់ជានិច្ច៘ វត្តដៃទទឹងមានមោទនភាពណាស់ ខណៈដែលស្តូបរំលឹកត្រូវបានកសាងក្នុងបរិវេណវត្ត។ ដ្បិតអីវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរនិយាយរួម វត្តដៃទទឹងនិយាយដោយឡែក គឺជាកន្លែងសកម្មភាពសាសនា សកម្មភាពវប្បធម៌របស់ជនរួមជាតិខ្មែរ។ ស្ដូបរំលឹកត្រូវបានកសាងនៅកន្លែងស្ងប់ស្ងាត់ក្នុងបរិវេណវត្ត សម្តែងនូវការដឹងគុណ “ផឹកទឹកនឹកប្រភព” ផង ដើម្បីអប់រំប្រវេណីបដិវត្តន៍ដល់យុវវ័យសព្វថ្ងៃ និងជំនាន់ក្រោយផង។ ម្យ៉ាងទៀត វត្តអារាមជាកន្លែងគោរពបូជា- ស្ដូបរំលឹកជាកន្លែងសម្ដែងនូវការដឹងគុណចំពោះបុព្វបុរសដែលជាកម្មាភិបាលបដិវត្តន៍ ក្រោមការដឹកនាំរបស់បក្ស។ នេះត្រូវបានចាត់ជា “ឆន្ទៈបក្ស ទឹកចិត្តប្រជាជន”៕
ថាញឡុង-លីសៀ