“ឱ្យតែជួយបានអ្នកក្រលំបាក ទោះជាកិច្ចការតូចតាចក៏ដោយ ខ្ញុំក៏សប្បាយចិត្តដែរ” នោះជាសម្ដីរបស់បងយ័ញហាយដាំង នៅអនុសង្កាត់ ៣ សង្កាត់ ៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង។ អស់រយៈពេល ២០ ឆ្នាំបំពេញការងារសប្បុរសធម៌ ម៉្លោះហើយមាមីងខ្មែរនៅសង្កាត់ ៥ ស្គាល់បងសឹងតែគ្រប់គ្នាទាំងអស់។
បងយ័ញហាយដាំង។
រៀងរាល់ឆ្នាំ បងដាំង តែងចលនាសប្បុរសជនរួមវិភាគទាន មានដូចជាសៀវភៅសរសេរ សម្លៀកបំពាក់ អង្ករ ប្រាក់កាសជាដើម ដើម្បីឧបត្ថម្ភដល់សិស្សខ្មែរក្រីក្រ និងមនុស្សចាស់គ្មានទីពឹងនៅសង្កាត់ ៥។ បច្ចុប្បន្ន បងទទួលចិញ្ចឹមមនុស្សចាស់គ្មានទីពឹងនៅភូមិភាគចំនួន ៣០ រូប និងទំនុកបម្រុងសិស្សដែលមានស្ថានភាពលំបាករាប់រយនាក់។ រៀងរាល់ខែ បងឧបត្ថម្ភគ្រួសារនីមួយៗចំនួនអង្ករ ១០ គីឡូក្រាម មី ១ កេស និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំ បងបានចលនាអំណោយរាប់ពាន់ចំណែក ដើម្បីឧបត្ថម្ភដល់អ្នកទីទ័លក្រ សិស្សដែលមានស្ថានភាពលំបាក ដើម្បីទទួលអំណរបុណ្យចូលឆ្នាំ។ អ្នកមីងលីធីតឹម នៅអនុសង្កាត់ ២ ឱ្យដឹង៖ “ដោយឃើញខ្ញុំមានវ័យចាស់ ហើយចិញ្ចឹមចៅ ២ នាក់ទៀត ម្ល៉ោះហើយក្មួយដាំង បានជួយឧបត្ថម្ភជាសម្លៀកបំពាក់ សៀវភៅសរសេរ សំពៀត អង្ករ មី។ល។ ហេតុនោះគ្រួសារខ្ញុំមានសេចក្តីត្រេកអរ និងគោរពរាប់អានក្មួយដាំងណាស់។ មាមីងនៅទីនេះ ចាត់ទុកក្មួយដាំ ដូចជាទេវតាតែងជួយដល់អ្នកជួបលំបាក”។ ចំណែកបងស្រីលីធីអៀង នៅអនុសង្កាត់ ៤ ឱ្យដឹង៖ “កាលពីជំងឺរាតត្បាតកន្លងហើយ គ្រួសារខ្ញុំ រងការបិទខ្ទប់ធ្វើចត្តាឡីស័ក កន្លងពីរបីថ្ងៃគឺប្អូនដាំងមកដល់ផ្ទះឱ្យអង្ករ មីកញ្ចប់ គ្រឿងឧបភោគ បរិភោគ និងត្រីសាច់ បន្លែបង្ការ។ល។ ទើបគ្រួសារខ្ញុំជម្នះបាននូវការលំបាក ហេតុនោះខ្ញុំដឹង គុណគាត់យ៉ាងក្រៃលែង និងសូមសរសើរចំពោះទឹកចិត្តស្រឡាញ់មនុស្សរបស់ប្អូនដាំង”។
កាលពីជំងឺ COVID-១៩ កន្លងហើយ បងដាំង ចលនាអង្ករបានជាង ៦៥ តោន មីចំនួន ៥៥០ កេស និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ដើម្បីឧបត្ថម្ភប្រជាជននៅសង្កាត់ ៥។ ក្រៅពីនោះ ចម្ការចេករបស់បងចំនួន ៣២ កុងដល់ថ្ងៃប្រមូលផល បងក៏បានកាប់ឧបត្ថម្ភមាមីងក្រីក្រ និងមណ្ឌលធ្វើចត្តាឡីស័កប្រមូលផ្តុំនៅភូមិភាគទៀតផង។ តាមប្រសាសន៍បងដាំង “សូម” ដើម្បីឧបត្ថម្ភដល់អ្នកមានស្ថានភាពលំបាក ម្ល៉ោះហើយចំពោះបង នេះជាទង្វើមានអត្ថន័យជាក់ស្តែង។ បងដាំង ឱ្យដឹង៖ “ខ្ញុំបានអានរឿងរ៉ាវជាច្រើនរបស់អ៊ំ និងប្រការដែលខ្ញុំពេញចិត្តបំផុត មានពាក្យមួយឃ្លាថា “គ្មានកិច្ចការអ្វីលំបាក ខ្លាចតែចិត្តមិនរឹងប៉ឹង។ល។” បញ្ជ្រាបពាក្យនេះ ម្ល៉ោះហើយផ្តើមពីបាទដៃទទេ ប្តីប្រពន្ធខ្ញុំបានខិតខំដើរធ្វើការឈ្នួល សន្សំសំចៃទិញដីនិងសង់បានផ្ទះសមរម្យ។ ពេលជីវភាពបានធូរធារ ខ្ញុំដើរធ្វើសប្បុរសធម៌ និងចលនាសប្បុរសជនព្រួតដៃជួយដល់អ្នកក្រនៅតំបន់ជនបទ”។
លោកលីគឹមសឿន អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ៥ ឱ្យដឹង៖ “បងយ័ញហាយដាំង បំពេញការងារសប្បុរធម៌ដោយស្មោះអស់ពីចិត្ត ម្ល៉ោះហើយមានកិត្យានុភាព បានសប្បុរសជនជឿទុកចិត្ត។ ច្រើនឆ្នាំមកនេះ គាត់បានជួយសិស្សក្រលំបាក មនុស្សចាស់ គ្មានទីពឹង អ្នកក្រីក្រនៅភូមិភាគរាប់ពាន់នាក់ ម្ល៉ោះហើយបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ស្ងើចសរសើរ។ បងដាំងគឺបុគ្គលគំរូមួយរូបក្នុងចំណោមបុគ្គលគំរូរបស់ខេត្ត អំពីការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”៕
យ្វីអាញ់-វិមាន