មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/05/2022 - 14:25

ម្តាយ​កូន​បង​ស្រី​កីមកឿង​

បង​ស្រី​ត្រឹង​ធីកីម​កឿង​ ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំ​ទ្រឿង​ស្វឹង​ A ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ ជូន​ដំណើរ​សិស្ស​ទៅ​ទទួល​អា​ហា​រូប​ករណ៍​ដែល​កាសែត​កឹង​ធើ​ផ្ដល់​ជូន​។​ ក្នុង​ចំ​ណោម​សិស្ស​ទាំង​អស់​នោះ​ មាន​កូន​ប្រុស​របស់​បង​ស្រី​សើុង​ហ៊ុង​យ៉ុង រៀន​ថ្នាក់​ទី ៤A១ សាលា​បឋម​សិក្សា​ទ្រឿង​ស្វឹង​ A។​

  ម្តាយ​និង​កូន​បង​ស្រី​ត្រឹង​ធីកីម​កឿង​។​

ក្រោយ​ពីពិធី​ជូន​អា​ហា​រូប​ករណ៍​ បង​ស្រី​កីម​កឿង​ឆ្លៀត​នៅ​ថែម​បន្តិច​ ពឹង​ខ្ញុំ​ថត​រូប​ពីរ​បី​សន្លឹក​ជា​មួយ​សិស្ស​សំ​ណព្វ​ចិត្ត​និង​សុភាព​រាប​សារ​ ហ៊ុង​យ៉ុង។​ បង​ស្រី​កីម​កឿង​ រ៉ាយ​រ៉ាប់​៖ “ម្ដាយ​ខ្ញុំ​គាត់​ផ្ដាំ​ឱ្យ​ថត​រូប​យក​ទៅ​ឱ្យ​គាត់​មើល​ ដើម្បី​គាត់​ជួយ​អរ​ចំ​ពោះ​ចៅ​។​ ដ្បិត​អី​ ចៅ​គាត់​រៀន​ពូកែ​ទើប​បាន​ទទួល​អា​ហា​រូប​ករណ៍​ គួរ​មោទនៈ​ណាស់​”។​ ហ៊ុងយ៉ុង រៀន​ពូកែ​ពិត​មែន​ ថែម​ទាំង​បាន​លោក​គ្រូ​អ្នក​គ្រូ​ស្រឡាញ់​រាប់​អាន​ដោយ​សារ​សង្វាត​រៀន​សូត្រ​។​ ថ្ងៃ​ទទួល​បាន​បញ្ជី​ឈ្មោះ​សិស្ស​ដែល​សាលា​បឋម​សិក្សា​ទ្រឿង​ស្វឹង​ A ផ្ញើ​ជូន​បង​ស្រី​ ត្រឹង​កីម​កឿង​ រីក​រាយ​ដូច​បាន​ទៅ​លេង​បុណ្យ​ ដ្បិត​អី​ក្នុង​បញ្ជី​មាន​ឈ្មោះ​កូន​គាត់​។​ បង​ស្រី​កីម​កឿង​ ឱ្យ​ដឹង​៖ “ខ្ញុំ​រីក​រាយ​ដោយ​សារ​កូន​ខ្ញុំ​សង្វាត​រៀន​សូត្រ​ មាន​ស្នាដៃ​ល្អ​ ទើប​បាន​សាលា​ជម្រើស​។​ នាំ​យកក្ដី​រីក​រាយ​នេះ​ មក​អួត​ប្រាប់​ម្តាយ​ខ្ញុំ​ ម្តាយ​ខ្ញុំ​ប្រាប់​ថា​ “វាដូច​ខ្ញុំ​កាល​នៅ​តូច រៀន​ពូកែ​ ប៉ុន្តែ​គ្រួ​សារ​គ្មាន​លក្ខណ​សម្បត្តិ​ដើម្បី​ទំ​នុក​បម្រុង​ឱ្យ​ខ្ញុំ​រៀន​សូត្រ​បាន​ខ្ពង់​ខ្ពស់​”។​ ហេតុ​នោះ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ត្រូវ​ គិត​គូរ​ឱ្យ​ចៅ​គាត់​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​”។​

ផ្ទះ​បង​ស្រី​កីម​កឿង​ នៅ​ភូមិ​ទ្រឿង​និញ ២ ឃុំ​ទ្រឿង​ស្វឹង​ A ចំ​ណុះ​ក្រុង​កឹង​ធើ ប៉ុន្តែ​នៅ​ជាប់​ជា​មួយ​នឹង​ឃុំ​តឹង​ហ្វា ស្រុក​ចូវ​ថាញ A ខេត្ត​ហូវ​យ៉ាង​។​ កាល​នោះ​ នៅ​ម្ដុំ​ឃុំ​នេះ​មិន​ទាន់​មាន​សាលា​វិទ្យា​ល័យ​និង​អនុ​វិទ្យា​ល័យ​ ម្ល៉ោះ​ហើយ​ចង់​រៀន​វិទ្យា​ល័យ​ បង​ស្រី​កឿង​ ទៅ​រៀន​និង​វិល​មក​ផ្ទះ​រាល់​ថ្ងៃ​សរុប​ចម្ងាយ​ផ្លូវ​ជិត​ ៥០ គីឡូ​ម៉ែ​ត្រ។​ បង​ស្រី​ក៏​ឈប់​រៀន​ពាក់​កណ្ដាល​ការ​ ដើម្បី​ចូល​រៀន​មត្តេយ្យ​សិក្សា​កម្រិត​បឋម​ ប៉ុន្តែ​គ្មាន​ការ​ងារ​ធ្វើ​នៅ​ជិត​ផ្ទះ​។​ ណា​មួយ​បង​ស្រី​មិន​អាច​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​ចោល​ម្ដាយ​ចាស់​ជរា។​ ការ​លំ​បាក​ក្នុង​គ្រានោះ​ គឺ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​ទ្រឿង​ស្វឹង​ A សំ​ខាន់​ដោយ​ផ្លូវ​ទឹក​ ប៉ុន្តែ​រៀង​រាល់​ថ្ងៃ​មាន​ទូក​-ដ​ចុះ​ឡើង​ត្រឹម​តែ​ពីរ​បី​លើក​ប៉ុណ្ណោះ​។​

ឆ្នាំ​ ២០០៩ ឃុំ​បាន​ចលនា​បង​ស្រី​កីម​កឿង​ ចូល​រួម​បម្រើ​ការ​ងារ​នៅ​ភូមិ​ភាគ​។​ ដោយ​បង​ស្រី​អនុ​វត្ត​ល្អ​រាល់​ការ​ងារ​ដែល​បាន​ប្រ​គល់​ជូន​ ទើប​ឆ្នាំ​ ២០១៦ បង​ស្រី​បាន​ទទួល​ភារកិច្ច​ជាប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំ​ត្រឿង​ស្វឹង​ A រហូត​មក​ទល់​សព្វ​ថ្ងៃ​។​ ក្នុង​ដំណើរ​ការ​បំ​ពេញ​ការ​ងារ​ បង​ស្រី​ជម្នះ​ការ​លំ​បាក​ដើម្បី​សម្រេច​កម្ម​វិធី​សិក្សា​និង​បញ្ចប់​សញ្ញា​បត្រ​មហា​វិទ្យា​ល័យ​។​ បង​ស្រី​កីម​កឿង​ ចែក​រំលែក​៖ “យើង​មាន​ការ​សិក្សា​រៀន​សូត្រ​ត្រឹម​ត្រូវ​ គិត​គូរ​ជីវ​ភាព​គ្រួ​សារ​រីក​ចម្រើន​ ទើប​ចលនា​បង​ប្អូន​នារី​ អនុវត្ត​តាម​។​ មក​ទល់​សព្វ​ថ្ងៃ​ រាល់​លក្ខឋាន​ស្ដី​ពីសមាជិក​ចាក​ផុត​ពីភាព​ក្រី​ក្រ គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​របស់​សមាជិក​នារី​ឃុំ​ សុទ្ធ​តែ​សម្រេច​ទាំង​អស់​ ។​ នេះ​ជា​កម្លាំង​ចលករ​សម្រាប់​យើង​ខ្ញុំ​ជំរុញ​ការ​ចលនា​សមាគម​នៅ​ភូមិ​ភាគ​”៕​

                                  ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ