សង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ ទើបបើកដំណើរការសហករណ៍នំប្រពៃណីទ្រឿងឡាក ដោយមានសមាជិកចំនួន ២០ នាក់ ដែលជាសមាជិកសហព័ន្ធសមាគមនារីខណ្ឌ។

ពិធីសម្ពោធសហករណ៍នំប្រពៃណីទ្រឿងឡាក។ រូបថត៖ ធ្វីដង
សហករណ៍នំប្រពៃណីទ្រឿងឡាក ត្រូវបានបង្កើតឡើងដោយផ្អែកលើក្រុមចងសម្ព័ន្ធធ្វើនំប្រពៃណីខណ្ឌទ្រឿងឡាក អាស្រ័យសហព័ន្ធសមាគមនារីទ្រឿងឡាកផ្តួចផ្តើមឡើង។ បងស្រី លីធីទូត្រិញ កម្មាភិបាលទទួលបន្ទុកវប្បធម៌ខណ្ឌទ្រឿងឡាក រៀបរាប់៖ “ដោយបានឃើញបងប្អូននារីមួយចំនួននៅលើភូមិសាស្រ្តខណ្ឌ ធ្វើនំប្រពៃណីឆ្ងាញ់ ប៉ុន្តែគ្មានឱកាសដើម្បីនាំទៅផ្សារលក់ ឬគ្មានដើមទុនដើម្បីទិញវត្ថុធាតុដើម។ អ្នកខ្លះធ្វើនំដូចៗគ្នា ជួនកាលលក់មិនដាច់។ ផ្ដើមពីនោះ យើងខ្ញុំបានពិគ្រោះយោបល់ជាមួយសហព័ន្ធសមាគមនារីខណ្ឌ ដើម្បីបង្កើតក្រុមចងសម្ព័ន្ធធ្វើនំប្រពៃណីទ្រឿងឡាក”។
ពេលទើបបង្កើត ក្រុមមានមនុស្សចូលរួមពី ៦-៧ នាក់ ក្នុងនោះ មានអ្នកធ្វើនំនិងអ្នកយកនំទៅលក់។ តាមការវាយតម្លៃរបស់មូលដ្ឋាន នេះគឺជាទម្រង់ល្អមួយ ព្រោះវាផ្សារភ្ជាប់រវាងអ្នកធ្វើនំនិងអ្នកលក់នំ។ សមាជិកជួបជុំគ្នានិងបែងការងារច្បាស់លាស់៖ អ្នកណាធ្វើនំអ្វីឆ្ងាញ់ នឹងទទួលបន្ទុកធ្វើនំនោះ។ ក្រៅពីការប្រគល់នំដល់អ្នកលក់នៅផ្សារបាសែ ផ្សារសាងត្រាំង ចំនួននំលក់ចល័តក៏បានគ្រាន់បើ។ ជាមួយនឹងអ្នកលក់ចល័តក៏មានកិច្ចសន្យាដែរ អ្នកណាលក់ផ្លូវណា គឺដើរតាមផ្លូវនោះមិនឱ្យជាន់គ្នា។ ពេលអ្នកនេះលក់ដាច់ គេនឹងទាក់ទងគ្នាដើម្បីលក់បន្ត។

នំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ រូប៖ លីយ៉ាង
តាមប្រសាសន៍អ្នកស្រី ង្វៀងធីថា នាយកសហករណ៍នំប្រពៃណីទ្រឿងឡាក ប្រភេទនំរបស់សហករណ៍បានអ្នកទិញចូលចិត្ត រួមមាន៖ នំគម នំបាញឌុក នំអន្សមជ្រូក នំពុម្ព នំពងទា នំប្រៃ បាយដំណើប ចេកចំហុយ ដំឡូងចៀន អំបុក នំលំអងចេក...។
បងស្រី លីធីទូត្រិញ ឱ្យដឹង៖ “ពេលចូលរួមពិធីបុណ្យនំប្រពៃណីណាមបូឬសម្រស់និទាឃរដូវតំបន់ជនបទនៅក្រុងនិញកេវ ប្រភេទនំលំអងចេក នំបំពង់ អំបុក... ជានំប្រពៃណីរបស់ជនរួមជាតិខ្មែរដែលមានមនុស្សជាច្រើននិយមចូលចិត្ត។ នោះហើយជាកម្លាំងចិត្តសម្រាប់យើងខ្ញុំ រក្សានូវអាហារឆ្ងាញ់បែបប្រពៃណីទាំងនេះ”។
តាមប្រសាសន៍អ្នកស្រីថា បច្ចុប្បន្នសហករណ៍មានសមាជិកចំនួន ២០ នាក់នៅគ្រប់មណ្ឌល ។ បងប្អូននារីម្នាក់ៗមានអាហារមួយមុខ “ទូ” ដូច្នេះនំប្រពៃណីរបស់សហករណ៍ មានរសជាតិឆ្ងាញ់និងគុណភាព។ ដូច្នេះ សហករណ៍អាចទទួលរាល់ការបញ្ជាទិញរបស់អតិថិជនសម្រាប់នំប្រពៃណីណាមបូ៕
ហាថាញ-ទីទុយ