លោកថាច់ខេន នៅភូមិ ៧ ឃុំវីតឹង ក្រុងវីថាញ ខេត្តហូវយ៉ាង គឺជា “ឃោសនិកឆ្នើម” បានជួយមាមីងខ្មែរអនុវត្តល្អតាមគោលការណ៍ គោលមាគា៌របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។
លោកថាច់ខេន (ខាងឆ្វេង) តែងមកចលនាមាមីងខ្មែរសកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក ថាច់ខេន បានមាមីងគោរពស្រឡាញ់និងមានកិត្តិយសក្នុងភូមិស្រុក ព្រោះថាលោកតែងស្តាប់យោបល់ ស្វែងយល់ និងវិភាគច្បាស់លាស់ពីទង្វើខុសឆ្គងនិងផលប្រយោជន៍នៃការធ្វើត្រូវ ម៉្លោះហើយ ទើបមាមីងខ្មែរបានយល់ដឹង។ លោកថាច់ខេន មានប្រសាសន៍៖ “ចង់ឱ្យមាមីងខ្មែរជឿនិងធ្វើតាម គឺយើងត្រូវតែធ្វើជាគំរូ ហើយតែងតែយកចិត្តទុកដាក់ជួយពួកគាត់ក្នុងគ្រាលំបាក។ ពិសេស ត្រូវមានចំណេះដឹងអំពីច្បាប់ រក្សាកិត្តិយសនិងគោរពគ្នាទៅវិញទៅមក”។
ថ្មីៗនេះ លោកថាច់ខេន រួមនឹងរដ្ឋអំណាចភូមិភាគ ធ្វើការស្ទង់មតិប្រជាជនក្នុងការជីកស្តារប្រឡាយ ៥៩ បម្រើដល់ការផលិតនិងងាយស្រួលដល់ការដឹកជញ្ជូន។ នៅទីនេះ លោកថាច់ខេន បកប្រែជាភាសាខ្មែរនិងបានវិភាគយ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃការជីកស្តារប្រឡាយ ម្ល៉ោះហើយបានប្រជាជនយល់ស្របគាំទ្រ។ អ្នកមីងធីធឿង នៅភូមិ ៧ សំណេះសំណាល៖ “លោកពូខេន នាំមុខឃោសនា រាល់បញ្ហាគឺខ្ញុំនិងមាមីងខ្មែរទាំងអស់ធ្វើតាម។ ពីព្រោះរាល់បញ្ហាដែលគាត់លើកឡើងនិងចលនា សុទ្ធតែមានផលប្រយោជន៍ដល់ប្រជាជន ស្របតាមទឹកចិត្តនិងគោលបំណងរបស់ប្រជាជន”។ ចំណែកបង យ័ញដារ៉ា ឱ្យដឹង៖ “មុននឹងធ្វើការចលនា ឬចង់និយាយអ្វី លោកពូខេន បានវិភាគច្បាស់ពីគុណសម្បត្តិនិងគុណវិបត្តិ។ ដូចក្នុងគ្រួសាររបស់ខ្ញុំដែរ ជាធម្មតាខ្ញុំច្រៀងខារ៉ាអូខេលើសពី ២២ ម៉ោងហើយគិតថាវាជារឿងធម្មតា។ ពេលស្តាប់ការវិភាគរបស់ លោកពូខេន ខ្ញុំដឹងថាខ្ញុំច្រៀងហួសពេលកំណត់ ប៉ះពាល់ដល់ពេលវេលាសម្រាករបស់អ្នកជិតខាង ជាពិសេសមនុស្សចាស់។ ខ្ញុំពិតជាគោរព លោកពូខេនណាស់ មិនថាអ្នកណាធ្វើខុសទេ គាត់គោរពនិងណែនាំដោយទន់ភ្លន់ ដូច្នេះ ហើយកាន់តែធ្វើឱ្យខ្ញុំយល់និងគោរពច្បាប់ ដើម្បីចំណងមិត្តភាពរវាងភូមិផងរបងជាមួយកាន់តែមានភាពជិតស្នទ្ធិ” ។ ទន្ទឹមនឹងនោះ លោកពូខេន ក៏ជាអ្នកឃោសនាយ៉ាងសកម្ម ក្នុងការងារផ្សះផ្សាជម្លោះរវាងគ្រួសារ និងអ្នកជិតខាងនៅភូមិ ៧។ ករណីផ្សះផ្សាដែលលោកពូខេន ចូលរួមគឺជោគជ័យលើករណីជម្លោះក្នុងមូលដ្ឋានជាង ៨០%។
លោកថាច់ខេន តែងមកសួរសុខទុក្ខពីជីវភាពសេដ្ឋកិច្ចរបស់មាមីងខ្មែរនៅភូមិ៧។
លោកង្វៀងថាញ់ឡុក លេខាបក្សភូមិ ៧ មានប្រសាសន៍៖ “លោកថាច់ខេន គឺជាមនុស្សម្នាក់មានប្រជាប្រិយឆ្នើមក្នុងការឃោសនា ចលនានិងជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចនិងប្រជាជនខ្មែរនៅមូលដ្ឋាន។ ការប្រជុំប្រជាជន ការផ្សះផ្សានិងការឃោសនាដែលលោកខេន ចូលរួមសុទ្ធតែទទួលបានជោគជ័យ។ លោកថាច់ខេន ក៏ជាអ្នកធ្វើសេដ្ឋកិច្ចពូកែម្នាក់តាំងពីបាតដៃទទេ មកទល់ពេលនេះ លោកក៏បានធ្វើម្ចាស់ដីជាង ៣៥ កុង ដូច្នេះហើយ លោកសក្តិសមជាគំរូដ៏ល្អសម្រាប់ប្រជាជនក្នុងភូមិជឿទុកចិត្ត និងរៀនសូត្រតាម”៕
យ្វីអាញ់-លេងមី