មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/04/2022 - 14:52

គំ​រូ​លេច​ធ្លោ​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​

នោះ​គឺ​លោក​គឹមបា នៅ​ភូមិ​នាល​កោះ​ ឃុំ​ស៊ុង​ឡុក​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​។​ គាត់​បាន​បរិច្ចាគ​ដី​ ដំណាំ​រួម​ផ្សំ​ កម្លាំង​ពល​កម្ម​ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ ​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។​

ប្តី​ប្រ​ពន្ធ​លោក​គឹមបា ប​ង្ហាញ​ដី​ដែល​គ្រួ​សារ​គាត់​ បរិច្ចាគ​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​។​

ពីមុន​ ផ្លូវ​ចូល​កាន់​ភូមិ​នាល​កោះ​ជា​ផ្លូវ​ដី​ តូច​ចង្អៀត​ ម្ល៉ោះ​ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ និង​ដឹក​ជញ្ជូន​ទំ​និញ​របស់​មាមីង​ក្នុង​ភូមិ​មាន​ការ​លំ​បាក​យ៉ាង​ខ្លាំង​ បំ​ផុត​គឺ​នៅ​រដូវ​វស្សា​។​ ខណៈ​ពេល​ឮ​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​ លោក​គឹម​បា ក៏​បាន​ចលនា​មាមីង​ក្នុង​ភូមិ​បរិច្ចាគ​ដី​ ដើម​ឈើ​ ដំ​ណាំ​រួម​ផ្សំ​ និង​ចូល​រួម​កម្លាំង​ពលកម្ម​ផង​ដែរ​ ដើម្បី​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ។​ ដើម្បី​ជា​គំ​រូ​ឈាន​មុខ​ គ្រួ​សារ​គាត់​ក៏​បាន​បរិច្ចាគ​ដី​ ៧០០ ម២ មាន​តម្លៃ​ជាង​ ៤០០ លាន​ដុង​។​

ដងផ្លូវ​បាន​ពង្រីក​ ៣ ម៉ែ​ត្រ មាន​ប្រ​វែង​ជិត​ ១៦.០០០ ម៉ែ​ត្រ ត្រូវ​បាន​ចាក់​បេតុង​រាប​រលូន​រឹង​មាំ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ ដឹក​ជញ្ជូន​ទំ​និញ​របស់​មាមីង​ និង​សិស្សា​នុសិស្ស​ទៅ​សាលា​រៀន​។​ លោក​គឹមបា ឱ្យ​ដឹង​៖ “ពេល​មាន​គោល​ការណ៍​កសាង​ផ្លូវ​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ដើម្បី​សង្គម​គ្រួ​សារ​ខ្ញុំ​ និង​មាមីង​ក្នុង​ភូមិ​ស្រុក​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។​ ទោះ​ដឹង​ថា​ដី​មាន​តម្លៃ​មាន​ពិត​ ប៉ុន្តែ​ខ្ញុំ​បាន​កំ​ណត់​ច្បាស់​ ចង់​ឱ្យ​ភូមិ​ភាគ​អភិ​វឌ្ឍ​ឈាន​ឡើង​ ប្រ​ជា​ជន​ម្នាក់​ៗ​ត្រូវ​តែធ្វើ​ជា​គំ​រូ​ រួម​កម្លាំង​កាយ​កម្លាំង​ចិត្ត​ និង​សម្ភារៈ​ក្នុង​ការ​ផ្លាស់​ថ្មី​មុខ​មា​ត់ជន​បទ​។​ ខ្ញុំ​ក៏​បាន​ចលនា​ប្រ​ជា​ជន​អប់រំ​កូន​ចៅ​សកម្ម​ធ្វើ​នូវ​អំ​ពើ​ល្អ​ ជានិច្ច​កាល​ រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូ​ជី​មិញ​”។​

លោក​ យ៉ីបភឿង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ស៊ុង​ឡុក​ ឱ្យ​ដឹង​៖ “ភូមិ​នាល​កោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។​ ប្រ​ជា​ជន​ក្នុង​ភូមិ​តែង​សកម្ម​ចូល​រួម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។​ ពិសេស​គឺ​លោក​គឹមបា ជាអ្នក​ដែល​រួម​វិភាគ​ទាន​ច្រើន​បំ​ផុត​។​ ការ​រួម​វិភាគ​ទាន​របស់​គាត់​ បាន​រួម​ចំ​ណែក​ដាស់​ស្មារតី​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​ និង​រីក​សាយ​ភាយក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​ បំ​ផុត​គឺ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ លោក​ គឹមបា បាន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ដោយ​មាន​ស្នាដៃ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​”៕​

​                      អត្ថ​បទ​ & រូប​ថត​៖ សាហ្វៀង​

ចែករំលែកអត្ថបទ