18/04/2022 - 14:52

ចាត់​វិធាន​ការ​តឹង​រ៉ឹងចំ​ពោះ​បទ​ល្មើស​ផ្សាយ​ពាណិជ្ជ​កម្ម​អា​ហា​របំ​ប៉ន​សុខ​ភាព​

ក្រសួង​សុខា​ភិបាល​ ទើប​ចេញ​សារ​លិខិត​ផ្ញើ​ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​; ក្រសួង​ឧស្សា​ហពាណិ​ជ្ជកម្ម​; ក្រសួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍; ក្រសួង​ផែន​ការ​និង​វិនិយោ​គ; ក្រសួង​នគរ​បាល​; គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​នានា​ សំ​ណូម​ពរ​បង្កើន​កិច្ច​សហការ​គ្រប់​គ្រង​សកម្ម​ភាព​ផ្សាយ​ពាណិជ្ជ​កម្ម​អា​ហារ​បំ​ប៉ន​សុខ​ភាព​។​

ឱសថ​ទំ​នើប​និង​អា​ហារ​បំ​ប៉ន​សុខ​ភាព​មិន​ស្គាល់​ប្រ​ភព​ច្បាស់​លាស់​ បាន​ដាក់​តាំង​ក្នុង​ទូឱសថ​នៅ​ឱសថ​ស្ថាន​មួយ​កន្លែង​។​ រូប​ឧទាហរណ៍​៖ TTXVN

ឆ្លង​តាម​រយៈ​នោះ​ ជាមួយ​តួនាទី​ស្ថាប័ន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​អន្តរផ្នែក​មជ្ឈិម​ អំ​ពី​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ ក្រសួង​សុខា​ភិបាល​ស្នើ​ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ ចាត់​វិធាន​ការ​តឹង​រ៉ឹង ចំ​ពោះ​អង្គ​ការ​ បុគ្គ​ល ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​មិន​ពិត​ ផ្សាយ​ពាណិជ្ជ​កម្ម​ពុំ​ទាន់​មាន​ការ​ពិនិត្យ​វាយ​តម្លៃ​ពីស្ថាប័ន​ជំ​នាញ​ ឬ​មិន​សម​ស្រប​នឹង​ខ្លឹម​សារ​ដែល​បាន​អនុ​ម័ត​។​ ត្រូវ​មាន​វិធាន​ការ​វិនិច្ឆ័យ​តឹង​រ៉ឹង ចំ​ពោះ​ទំ​ព័រ​វែប​សៃថ៍​សង្គម​ ដូច​៖ facebook, tiktok, twitter ។​ល។​ រាល់​ប្រ​ភព​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​លើ​ google ads ដូច​៖ Youtube, coccoc, chrome ។​ល។​ សំ​ណូម​ពរត្រូវ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់តាម​ច្បាប់​វៀត​ណាម​ ស្ដី​ពីការ​ផ្សាយ​ពាណិជ្ជ​កម្ម​។​ ត្រួត​ពិនិត្យ​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​ពីលក្ខ​ខណ្ឌ​អនុ​ញ្ញាតិ​ឱ្យ​បើក​ទំ​ព័រ​វែប​សៃថ៍ ឈ្មោះ​ដែន​សកម្ម​ភាព​ សំ​ដៅ​ធានា​ ពេល​ប្រ​ទះ​ឃើញ​ពីកំ​ហុស​ឆ្គង​ក្នុង​ការ​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ ត្រូវ​បិទ​ជា​បណ្តោះ​អា​សន្ន​ ឬ​បិទ​ឈ្មោះ​ដែន​បំ​ពាន​នេះ​តែម្ដង​; បង្កើន​ការ​គ្រប់​គ្រង​សកម្ម​ភាព​ផ្សាយ​ពាណិជ្ជ​កម្ម​ឆ្លង​ដែន​។​

ក្រសួង​សុខា​ភិបាល​ ស្នើ​ក្រសួង​ឧស្សា​ហពាណិជ្ជ​កម្ម​ បង្កើន​អធិ​ការ​កិច្ច​ ត្រួត​ពិនិត្យ​សកម្ម​ភាព​ផ្សាយ​ពាណិជ្ជ​កម្ម​អា​ហារ​បំ​ប៉ន​សុខ​ភាព​លើ​ទីផ្សា​រដោះ​ដូរ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ ក្រុម​ហ៊ុន​តំ​ណាង​ចែក​ចាយ​ ធ្វើ​អា​ជីវ​កម្ម​លើ​ផលិត​ផល​អា​ហារ​បំ​ប៉ន​សុខ​ភាព​។​ មាន​វិធាន​ការ​ឃ្លាំ​មើល​សកម្ម​ភាព​តំ​ណាង​ចែក​ចាយ​ ពិសេស​ គឺ​រាល់​ពេល​បើក​សិក្ខា​សាលា​ពង្រីក​សមាជិក​របស់​ក្រុម​ហ៊ុន​ ដើម្បី​ជៀស​វាង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផ្ទាល់​មាត់​ខុស​ពី​ការ​ពិត​។​ មាន​វិធាន​ការ​ដាក់​ទណ្ឌ​កម្ម​យ៉ាង​តឹង​រ៉ឹងចំ​ពោះ​ទីផ្សារ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​។​ល។​

ក្នុង​សារ​លិខិត​នេះ​ ក្រសួង​សុខា​ភិបាល​ សំ​ណូម​ពរ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​នានា​ គប្បី​ចង្អុល​ការ​ដល់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​នៅ​ភូមិ​ភាគ​ (មន្ទីរ​ព័ត៌​មាន​និង​សារ​គមនា​គមន៍; មន្ទីរ​សុខា​ភិបាល​; មន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្ម​; មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍; គណៈ​គ្រប់​គ្រង​សុវត្ថិ​ភាព​ចំ​ណី​អា​ហារ; អធិ​ការ​កិច្ច​ខេត្ត​ ក្រុង​) បង្កើន​ការ​អធិ​ការ​កិច្ច​ ត្រួត​ពិនិត្យ​ និង​ចាត់​វិធាន​ការ​ចំ​ពោះ​បទ​ល្មើស​ ផ្សាយ​ពាណិជ្ជ​កម្ម​អា​ហារ​បំ​ប៉ន​សុខ​ភាព​លើ​ភូមិ​សាស្រ្ត​។​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​កុំ​ឱ្យ​ប្រ​ជា​ជន​ចូល​រួម​ក្នុង​ក្លិប ​វីឌីអូ​ផ្សាយ​ពាណិជ្ជ​កម្ម​ គ្មាន​ប្រ​សិទ្ធ​ភាព​ អត្ថប្រ​យោជន៍​នៃ​អា​ហារ​បំ​ប៉នសុខ​ភាព​; ផ្សាយ​ពាណិជ្ជ​កម្ម​អា​ហារ​បំ​ប៉ន​សុខ​ភាព​ដូច​ថ្នាំ​ព្យា​បាល​ជំងឺ​ជា​ដើម​។​

ក្រសួង​សុខា​ភិបាល​ ក៏​បាន​សំ​ណូម​ពរ​ដល់​ស្ថាប័ន​គ្រប់​គ្រង​អង្គ​ភាព​ធ្វើ​អា​ជីវ​កម្ម​ សេវា​កម្ម​ផ្សាយ​ពាណិជ្ជ​កម្ម​ ត្រូវ​តែត្រួត​ពិនិត្យ​ រំលឹក​ជា​រឿយ​ៗ​ និង​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​ចំ​ពោះ​ការ​ល្មើស​ច្បាប់​ពីការ​ផ្សាយ​ពាណិជ្ជ​កម្ម​ អា​ហារ​បំ​ប៉ន​សុខ​ភាព​របស់​អង្គ​ភាព​ធ្វើ​អា​ជីវ​កម្ម​ សេវា​កម្ម​ផ្សាយ​ពាណិជ្ជ​កម្ម​ក្នុង​ដែន​សមត្ថ​កិច្ច​ខ្លួន​គ្រប់​គ្រង​។​

ស្ថាប័ន​សារ​គមនា​គមន៍​ គប្បី​ជំរុញ​មាំការ​ងារ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ ទិញ​តែ​អា​ហារ​បំ​ប៉ន​សុខ​ភាព​នៅ​ពេល​មាន​តម្រូវ​ការ​ពិត​ប្រា​កដ​ មិន​គប្បី​ទិញ​តាម​រយៈ​រូប​ភាព​ផ្សព្វ​ផ្សាយ​លក់​បន្ត​មាត់​គ្នា​។​ ពេល​ទិញ​អា​ហារ​បំ​ប៉ន​សុខ​ភាព​ ត្រូវ​ស្គាល់​ប្រ​ភព​ច្បាស់​លាស់​ មាន​វិក្កយ​បត្រ​ លិខិត​បញ្ជាក់​ធ្វើ​ជា​មូល​ដ្ឋាន​និង​ភ័ស្តុ​តាង ដើម្បី​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​ពេល​មាន​តម្រូវ​ការ​៕​

         យោង​៖ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​- មុនី​  ​ 

ចែករំលែកអត្ថបទ