12/04/2022 - 10:22

ឈាន​មុខ​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩

វេជ្ជ​បណ្ឌិត​ យ័ញ​ក្វី បច្ចុប្បន្ន​ជាប្រ​ធាន​បន្ទប់​ផែន​ការ​វិជ្ជា​ជីវៈនៃ​មណ្ឌល​សុខា​ភិបាល​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​។​ ក្នុង​អំ​ឡុង​ពេល​ចំ​ណុច​កំ​ពូល​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ ​COVID-១៩ វេជ្ជ​បណ្ឌិត​ក្វី បាន​ប្រ​ចាំ​ការ​ប្រ​យុទ្ធ​ជាច្រើន​ថ្ងៃ​ ហើយ​តែង​ជា​អ្នក​ឈាន​មុខ​ទៅ​តំ​បន់​ជំ​ងឺ​ផ្ទុះ​រាល​ដាល​។​

 វេជ្ជ​បណ្ឌិត​ឯក​ទេស I យ័ញ​ក្វី។​

វេជ្ជ​បណ្ឌិត​ឯក​ទេ​ស I យ័ញ​ក្វី បាន​ឱ្យ​ដឹង​៖ “ផ្ទះ​របស់​ខ្ញុំ​នៅ​ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ជាង​ ១ គីឡូ​ម៉ែត្រ​ប៉ុន្តែ​ ក្នុង​កំ​ឡុង​ប៉ុន្មាន​ខែ​ចំ​ណុច​កំ​ពូល​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​ ខ្ញុំ​មិន​បាន​ទៅ​ផ្ទះ​ទេ​។​ សំ​ណាង​ល្អ​មាន​ Zalo គ្រាន់​ហៅ​ទូរ​ស័ព្ទ​ទៅ​ ឃើញ​មុខ​ប្រ​ពន្ធ​កូន​ ម្ល៉ោះ​ហើយ​មិន​សូវ​មាន​ការ​នឹក​រលឹក។​ តាម​ពិត​ទៅ​ មាន​ពេល​ខ្លះ​ខ្ញុំ​បញ្ចប់​វេន​ប្រ​ចាំ​ការ​ បាន​ឈប់​សម្រាក​ ប៉ុន្មាន​ថ្ងៃ​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​ទេ​ ព្រោះ​ធ្វើ​ការ​ជួប​ផ្ទាល់​នឹង​អ្នក​ជំ​ងឺ​ F0 គ្រប់​ពេល​ ដូច្នេះ​មិន​ដឹង​ថា​ខ្លួន​យើង​មាន​មេរោគ​ឬ​អត់​។​ បាន​ទៅ​ផ្ទះ​ជួប​ជុំ​គ្រួ​សារ​សប្បាយ​ចិត្ត​ណា​ស់​ ប៉ុន្តែ​អកុសល​ចម្លង​ជំ​ងឺ​ទៅ​ប្រ​ពន្ធ​កូន​ក៏​វេទ​នា​ដែរ​”។​ ទូរ​ស័ព្ទ​ឃើញ​កូន​ពី​ចម្ងាយ​ បង​ក៏​នឹង​នរ​ចិត្ត​ បំ​ពេញ​ការ​ងារ​បាន​ល្អ​ ម៉្យាង​ភរិយា​របស់​បង​ ជាស្រ្តី​មេផ្ទះ​ដ៏​ល្អ​និង​យល់​ពី​ធុរៈ​របស់​ប្តី​។​ ដោយ​មាន​សមរភូមិ​ក្រោយ​រឹង​មាំ បង​កាន់​តែមាន​ទំ​នុក​ចិត្ត​បោះ​ជំ​ហាន​ ឈាន​ចូល​ទៅ​ជួរ​មុខ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំ​ងឺ​រាត​ត្បាត​។​ ក្នុង​នាម​ជាប្រ​ធាន​បន្ទប់​ផែន​ការ​វិជ្ជា​ជីវៈ បង​បាន​កសាង​ផែន​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ​ដ៏​សម​ស្រប​ ដើម្បី​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ។​ នៅ​ក្នុង​ផែន​ការ​អនុវត្ត​ ចាប់​តាំង​ពី​ការ​យក​សំ​ណាក​ចាក់​វ៉ាក់សាំង​ វេជ្ជ​បណ្ឌិត​ក្វី តែង​មាន​វត្ត​មាន​ចូល​រួម​រាល់​សកម្ម​ភាព​។​ និយាយ​អំ​ពី​ការ​ស៊ូ​ទ្រាំ​លំ​បាក​អស់​ពី​ចិត្ត​នឹង​ការ​ងារ​ វេជ្ជ​បណ្ឌិត​ក្វី បាន​ប្រាប់​៖ “ខ្ញុំ​ កើត​នៅ​ឃុំ​ថើយ​ក្វាង​ ស្រុក​ហ្គ​ក្វាវ ពេល​ធំ​ឡើង​ឃុំ​ក៏​ក្រ គ្រួ​សារ​ខ្ញុំ​ក៏​ក្រខ្លាំង​ណាស់​។​ សំ​ណាង​ជាង​បង​ប្អូន​ ៧ នាក់​ក្នុង​គ្រួ​សារ​ ខ្ញុំ​បាន​ឪ​ពុក​ម្ដាយ​ឱ្យ​រៀន​សូត្រ​ចប់​វិទ្យា​ល័យ​។​ គ្រួ​សារ​ក្រី​ក្រ លក្ខណៈ​រៀន​សូត្រ​កាល​នោះ​លំ​បាក​ខ្លាំង​ណាស់​ ប៉ុន្តែ​ ខ្ញុំ​គិត​ថា​ឱ្យ​តែមាន​ឱកាស​ គឺយើង​ត្រូវ​ចេះ​ចាប់​យក​ ហើយ​ខ្ញុំ​មិន​ធ្វើ​ឱ្យ​ឪ​ពុក​ម្តាយ​ខក​ចិត្ត​។​ ទោះ​បីខំប្រឹង​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ឪ​ពុក​ម្តាយ​មិន​អាច​គិត​គូរ​ ឱ្យ​ខ្ញុំ​រៀន​មហា​វិទ្យា​ល័យ​ពេទ្យ​នៅ​កឹង​ធើបាន​ឡើយ​។​ ក្តី​សុបិន​ចង់​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ តែង​ជំ​រុញ​ឱ្យ​ខ្ញុំ​ខិត​ខំ​រៀន​សូត្រ​។​  ដូច្នេះ​ ខ្ញុំ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​មធ្យម​សិក្សា​ពេទ្យ​ខេត្ត​គៀង​យ៉ាង​។​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ ខ្ញុំ​ត្រូវ​បាន​ចាត់​មក​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ហ្គ​ក្វាវ។​

ដោយ​ស្រ​ឡាញ់​របរ​និង​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ ម្ល៉ោះ​ហើយ​បង​ក្វី​ក្តាប់​បាន​ការ​ងារ​យ៉ាង​រហ័ស​និង​សម្រេច​ល្អ​រាល់​កិច្ច​ការ​ដែល​បាន​ប្រ​គល់​ឱ្យ​ ម៉្យាង​បង​តែង​តែ​ស្វះស្វែង​ស្រាវ​ជ្រាវ​រៀន​សូត្រ​។​ មាន​ការ​ជិត​ដិតនឹង​អ្នក​ជំ​ងឺ​យល់​ពី​ការ​ឈឺ​ចាប់​ ទុក្ខ​លំ​បាក​របស់​អ្នក​ជំ​ងឺ​ ជាពិសេស​អ្នក​ជំ​ងឺ​ក្រី​ក្រ បាន​ញុំង​ឱ្យ​បង​កាន់​តែ​ប្តេជ្ញា​ចិត្ត​រៀន​សូត្រ​ឱ្យ​បាន​ខ្ពស់​ ដើម្បី​មាន​ចំ​ណេះ​ដឹង​និង​សមត្ថ​ភាព​សម្រាប់​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​។​ បំ​ណង​ប្រាថ្នា​របស់​បង​ក្វី ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​យល់​ជ្រាប​ ហើយ​បាន​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ឱ្យ​បង​ប្រ​ឡង​ចូល​រៀន​វេជ្ជ​សាស្រ្ដ តាម​របប​វិក្រិដ្ឋ​ការ​នៅ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​ក្រុង​ កឹង​ធើ ឆ្នាំ​ ២០០០។​ បង​ក្វី បាន​ឱ្យ​ដឹង​បន្ថែម​៖ “អ្នក​ណា​រស់នៅ​តំ​បន់​ដាច់​ស្រយាល​ និង​តំ​បន់​លំ​បាក​អំ​ឡុង​ឆ្នាំ​ ១៩៨០ ទើប​ដឹង​ថា​តំ​បន់​ជន​បទ​ត្រូវ​ការ​វេជ្ជ​បណ្ឌិត​យ៉ាង​ណា​។​ ដូច្នេះ​ ខ្ញុំ​បាន​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ ក៏​បាន​ជួយ​ជំ​រុញ​ទឹក​ចិត្ត​យុវ​វ័យ​ជាច្រើន​ នៅ​ស្រុក​ខ្ញុំ​ឱ្យ​មាន​កម្លាំង​ចលករ​ជំ​នះ​ការ​លំ​បាក​ ដើម្បី​ឈាន​ឡើង​”។​ ធ្លាប់​ឆ្លង​កាត់​ការ​លំ​បាក​ជាច្រើន​ ម្ល៉ោះ​ហើយ​ចំ​ពោះ​វេជ្ជ​បណ្ឌិត​ក្វី គ្មាន​ការ​លំ​បាក​ណា​ដែល​គាត់​មិន​អាច​ឆ្លង​ផុត​នោះ​ទេ​។​ តាំង​ពី​ការ​ហូប​ចុកដេក​នៅ​តាម​ដំ​ណាក់​សុខា​ភិបាល​ ដើម្បី​យក​សំ​ណាក ទោះ​ដើរ​កាត់​ផ្លូវ​ភក់​ល្បាប់​ ភ្លៀង​ខ្យល់​ ឬ​ជិះ​ទូក​តាម​ដង​ព្រែក​ ដើម្បី​រក​ដាន​ជំ​ងឺ​។​ល។​ គ្មាន​សកម្ម​ភាព​ណា​ដែល​គ្មាន​មុខ​វេជ្ជ​បណ្ឌិត​ក្វីនោះ​ទេ​។​ ក្នុង​អំ​ឡុង​ពេល​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ COVID -១៩ វេជ្ជ​បណ្ឌិត​ក្វី បាន​កសាង​ផែន​ការ​សម​ស្រប​ នឹង​ភូមិ​សាស្រ្ត​នីមួយ​ៗ​ ដូច្នេះ​ អត្រា​ការ​ស្លាប់​ដោយ​ជំ​ងឺ​ COVID-១៩ នៅ​ហ្គក្វាវ​មាន​កម្រិត​ទាប​ ហើយ​ការ​ព្យា​បាល​នៅ​តាម​ផ្ទះ​ក៏​ស្រប​តាម​តម្រូវ​ការ​។​ អត្រា​ការ​ចាក់​វ៉ាក់​សាំង​ខ្ពស់​។​ល។​ ការ​រួម​ចំ​ណែ​ក​របស់​វេជ្ជ​បណ្ឌិត​ក្វី ត្រូវ​បាន​កត់​សម្គាល់​ដោយ​លិខិត​សរ​សើរ​របស់​ខេត្ត​គៀង​យ៉ាង​ ព្រោះ​មាន​ស្នា​ដៃ​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ​រាតត្បាត​ពីរ​ឆ្នាំ​ជាប់​គ្នា​ ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១។​ តែង​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ក្នុង​រយៈ​ពេល​បំ​ពេញ​ការ​ងារ​ ម្ល៉ោះ​ហើយ​វេជ្ជ​បណ្ឌិត​យ័ញ​ក្វី ក៏​ទទួល​បាន​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​ ទទួល​បាន​លិខិត​សរ​សើរ​ ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ពី​គ្រប់​ថ្នាក់​។​ល។​  វេជ្ជ​បណ្ឌិត​ ហ្វិញ​វ៉ាន់​ញ៉ឹង ប្រ​ធាន​បន្ទប់​ចាត់​តាំង​នៃ​មជ្ឈ​មណ្ឌល​ស្រុក​ហ្គក្វាវ បាន​ផ្តល់​ព័ត៌​មាន​៖ “ក្រៅ​ពី​ភារ​កិច្ច​ជាប្រ​ធាន​បន្ទប់​ វេជ្ជ​បណ្ឌិត​ក្វី ក៏​ជា​លេខា​សាខា​បក្ស​និង​ជា​អនុប្រ​ធាន​សហជីព​នៃ​មជ្ឈ​មណ្ឌល​ទៀត​ផង​។​ ទោះ​មុខ​តំ​ណែង​ណា​​ក៏​ដោយ​ វេជ្ជ​បណ្ឌិត​ក្វី ក៏​តែង​សម្រេច​បាន​ល្អ​ជា​និច្ច​។​ គាត់​តែង​ជិត​ដិត​ស្និទ្ធ​ស្នា​ល​និង​លើក​ទឹក​ចិត្ត​មិត្ត​រួម​ការ​ងារ​ឱ្យ​ខិត​ខំ​ដើម្បី​សម្រេច​បាន​ស្នា​ដៃ​រួម​”។​ ដោយ​របៀប​រស់​នៅ​ របៀប​ធ្វើ​ការ​របស់​គាត់​ក៏​ទទួល​បាន​ការ​ទំ​នុក​ចិត្ត​ពី​សំ​ណាក់​អ្នក​ជំ​ងឺ​។​ អ្នក​មីង​ធីជា នៅ​ទីប្រ​ជុំ​ជន​ហ្គក្វាវ បាន​និយាយ​៖ “វេជ្ជ​បណ្ឌិត​ក្វី តែង​យក​ចិត្ត​ទុក​ដាក់​មើល​ថែអ្នក​ជំ​ងឺ​ដោយ​អស់​ពី​ចិត្ត​ ដូច្នេះ​នរណា​ក៏​គោ​រព​ស្រឡាញ់​រាប់​អាន​គាត់​ដែរ​”៕​

ទ្រុងធឿង-បកប្រែ៖ សុផន

 

 

ចែករំលែកអត្ថបទ