មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/03/2022 - 14:20

គំ​រូ​ឈាន​មុខ​

បង​ង៉ោ​ថាញ់​ឡៀង (អ៊ុក​ភូន) លេខា​សាខា​បក្ស​ភូមិ​ផ្នោ​រ​ត្រប់ ឃុំ​ឡុង​ថើយ​ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​។​ បង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង​ ១.០០០ ម៉ែត្រ​ការ៉េ​ សង់​ទីស្នាក់​ការ​ភូមិ​ផ្នោរ​ត្រប់ និង​ធ្វើ​ផ្លូវ​ជន​បទ​ថ្មី​។​

  បង​ង៉ោថាញ់​ឡៀង (ខាង​ស្តាំ​) កំ​ពុង​ពិភាក្សា​ការ​ងារ​ជាមួយ​បង​ត្រឹង​វ៉ាន់​ហាញ់។​

សមមិត្ត​ ត្រឹង​វ៉ាន់​ហាញ់ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ឡុង​ថើយ​ ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តមគតិ​សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ នៅ​ឃុំ​ឡុង​ថើយ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ទូលំ​ទូលាយ​ ម៉្លោះ​ហើយ​មាន​កម្មា​ភិបាល​និង​ប្រ​ជា​ជន​​ជា​ច្រើន​ចូល​រួម​គាំ​ទ្រ។​ ក្នុង​នោះ​ មាន​សមមិត្ត​ ង៉ោ​ថាញ់​ឡៀង ជា​មួយ​នឹង​ការ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ទ្រព្យ​សម្បត្តិ​ កម្លាំង​ពលកម្ម​ដើម្បី​ធ្វើ​ផ្លូវ​ និង​អនុវត្ត​សុខុមាល​ភាព​សង្គម​។​ ការ​រួម​វិភាគ​ទាន​របស់​សម​មិត្ត​ បាន​បំ​ផុស​ស្មារតី​ភ្ញាក់​រលឹក​ រីក​សាយ​ភាយយ៉ាង​សកម្ម​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ ពិសេស​ គឺ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ សមមិត្ត​បាន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​អំ​ពី​ស្នាដៃ​លេច​ធ្លោ​ក្នុង​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​”។​

បង​ង៉ោថា​ញ់ឡៀង ឱ្យ​ដឹង​៖ “ជាមួយ​នឹង​តួនាទី​លេខា​សាខា​បក្ស​ យើង​ត្រូវ​ធ្វើ​ជាគំ​រូ​ឈាន​មុខ​។​ កាល​បើ​មាមីង​មើល​ឃើញ​និង​យល់​ពីទង្វើ​របស់​យើង​ មាមីង​នឹង​មាន​គំ​និត​វិជ្ជមាន​។​ ទោះ​បីដឹង​ថា​ដី​មាន​តម្លៃ​ ប៉ុន្តែ​ចំ​ពោះ​ខ្ញុំ​ចង់​បាន​ភូមិ​រីក​ចម្រើន​ ប្រ​ជា​ជន​គ្រប់​រូប​ធ្វើ​ជាគំ​រូ​។​ ដូច្នេះ​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង​ ១.០០០ ម៉ែត្រ​ការ៉េ​ដើម្បី​កសាង​សំ​ណង់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​ ដូច​៖ ទីស្នាក់​ការ​ភូមិ​ ធ្វើ​ផ្លូវ​គមនាគមន៍​និង​ជីក​ស្តារ​ធារា​សាស្រ្ត​...” ។​

 ដងផ្លូវ​អា​ស្រ័យ​បង​ង៉ោថាញ់​ឡៀង​បរិច្ចាគ​ដី​ បម្រុង​នឹង​បង្កើន​កម្រិត​។​

មិន​ត្រឹម​តែបរិច្ចាគ​ដី​ ជួយ​គ្រួ​សារ​ក្រី​ក្រក្នុង​ភូមិ​ប៉ុណ្ណោះ​ទេ បង​ឡៀងនៅ​ទាំង​ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ ដើម​ឈើ​ ដំណាំ​ កម្លាំង​ពលកម្ម​ ប្រាក់​កាស​។​ល។​ ដើម្បី​កសាង​សំ​ណង់​ជន​បទ​។​ អា​ស្រ័យ​ហេតុ​នេះ​ ដងប្រ​ឡាយ​ ដែល​ប៉ះ​ពាល់​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​ជាង​ ៦០ គ្រួ​សារ​ ត្រូវ​បាន​ដំណើរ​ការ​យ៉ាង​រលូន​ ។​ ក្រៅ​ពីនោះ​ បង​ឡៀង ថែម​ទាំង​ចលនា​គ្រួ​សារ​និង​សប្បុរស​ជន​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​ ឧបត្ថម្ភ​អំ​ណោយ​ ៥០០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ គ្រួ​សារ​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រក្នុង​ឃុំ​ គិត​ជាតម្លៃ​ទឹក​ប្រាក់​ជាង​ ៥០ លាន​ដុង​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែ​ជា​មួយ​ភូមិ​ភាគ​ អនុវត្ត​ល្អ​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ កសាង​ជន​បទ​ថ្មី​៕​

               សឺន​ម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ