ទោះបីមានភូមិសាស្រ្តចំណុះក្រុងវីថាញ ខេត្តហូវយ៉ាង ប៉ុន្តែហ្វាលឺវជាឃុំជាយក្រុង នៅលំបាកច្រើន។ ចាប់តាំងពីរដ្ឋបានវិនិយោគនូវគោលនយោបាយអនុគ្រោះពិសេសដោយឡែកជាច្រើន ឃើញថាហ្វាលឺវ មានភាពវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
វត្តខ្មែរនៅហ្វាលឺវ ត្រូវបានកសាងយ៉ាងសមរម្យ។
បងង្វៀងង៉ុកឡើយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ ឱ្យដឹងដោយក្តីរីករាយ៖ “ក្រោយពីបុណ្យចូលឆ្នាំថ្មីវៀតណាម គឺមាមីងខ្មែរនៅទីនេះបម្រុងដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរវិញ។ បម្រុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មាមីងនៅតាមភូមិនានាតំបន់ជនជាតិនឹងនរចិត្តជួញដូរ ធ្វើការរកស៊ី ពីព្រោះផ្លូវបេតុងត្រូវបានកសាងគ្រប់ទីកន្លែង។ ក្នុងនោះ ផ្លូវតភ្ជាប់ពីផ្លូវកៅស៊ូចូលកាន់វត្ត រួចកាត់ទៅភូមិថាញ់ភូ តភ្ជាប់ភូមិថាញ់ទ្រុង ត្រូវបានពង្រីកបន្ថែមសម្រេចបទដ្ឋានជនបទថ្មី ម្ល៉ោះហើយមាមីងមិនត្រឹមតែមកកាន់វត្តបានងាយស្រួលប៉ុណ្ណោះទេ នៅទាំងងាយស្រួលប្រកបការងារជួញដូរ ធ្វើការរកស៊ីទៀតផង។ តាំងពីផ្លូវបានពង្រីកបន្ថែម ឃើញថារថយន្តអាចបើកបរចូលដល់ភូមិតែម្តង។ កាលពីប៉ុន្មានឆ្នាំមុន ផ្តើមពីប្រភពទុននៃកម្មវិធី ១៣៥ គណៈកម្មាធិការប្រជាជនឃុំបានវិនិយោគកសាងផ្លូវ ២ ខ្សែឆ្លងស្ពានប៉ាវលិញនិងស្ពានយ័ញសាត់ នៅភូមិថាញ់ឡើយ និងថាញ់ទ្រុង។ ទន្ទឹមនឹងនោះ ឧបត្ថម្ភវត្តខ្មែរនៅលើភូមិសាស្រ្តជួសជុល កសាងយ៉ាងសមរម្យ បង្កលក្ខណៈងាយស្រួល ដើម្បីប្រជាជនចូលរួមប្រជុំជីវភាពវប្បធម៌ប្រពៃណី”។
លោកយ័ញទី អ្នកមានប្រជាប្រិយនៅភូមិថាញ់ទ្រុង ឱ្យដឹង៖ “រដ្ឋមិនត្រឹមតែឧបត្ថម្ភគ្រួសារជាច្រើននៅក្នុងភូមិចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ នៅទាំងបង្កលក្ខណៈដើម្បីជនរួមជាតិខ្មែរប្រជុំជីវភាពវប្បធម៌ប្រពៃណីមានភាពងាយស្រួលទៀតផង។ ពីមុន ផ្លូវគមនាគមន៍ធ្វើដំណើរទៅមកលំបាកលំបិន មាមីងទៅវត្តម្តងៗត្រូវចំណាយពេលច្រើន។ ឥឡូវនេះ ស្ពានផ្លូវត្រូវបានកសាងដោយបេតុងរួចរាល់ ម្ល៉ោះហើយអាចបើកបរម៉ូតូចូលដល់វត្តយ៉ាងរហ័ស។ ពិសេសគឺកូនចៅជនរួមជាតិខ្មែរមកវត្តរៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលក៏មានភាពងាយស្រួលផងដែរ”។
លោកវ៉ូវវ៉ាន់ដឿក ប្រធានភូមិថាញ់ឡើយ ឃុំហ្វាលឺវ ឱ្យដឹង៖ “ក្រៅពីគ្រួសារដែលបានឧបត្ថម្ភផ្ទាល់ គ្រួសារខ្មែរដទៃទៀតនៅលើភូមិសាស្រ្តភូមិ នៅទាំងបានបុលទុនអនុវត្តទម្រង់ ចិញ្ចឹមកន្ធាយ ជ្រូក អន្ទង់។ល។ ម្ល៉ោះហើយ សេដ្ឋកិច្ចក៏រីកចម្រើន។ ចាប់ពីផ្លូវជាតិលេខ ៦១C ពីក្រុងកឹងធើរហូតដល់ស្រឡាងចម្លងកៃតឺឆ្លងកាត់ភូមិ មាមីងជាច្រើនបានជ្រើសរបរលក់ដូរកំប៉ិកកំប៉ុកក្បែរផ្លូវ រកបានប្រាក់ចំណូលលំនឹង”។
យោងតាមគណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ នៅលើភូមិសាស្រ្តឃុំមានជនរួមជាតិខ្មែរជាង ៤៤០ គ្រួសារ។ អាស្រ័យភូមិភាគម្ចាស់ការអនុវត្តបានល្អនូវគោលនយោបាយអនុគ្រោះរបស់បក្ស រដ្ឋ សម្រាប់ជនរួមជាតិខ្មែរ ម្ល៉ោះហើយចំនួនគ្រួសារខ្មែរក្រីក្រនៅលើភូមិសាស្រ្តឃុំថយចុះរៀងរាល់ឆ្នាំ។ តួយ៉ាងដូចគ្រួសារបងយ័ញមី នៅភូមិថាញ់ឡើយ និងបងថាច់វ៉ូវភឿង នៅភូមិថាញ់ទ្រុងជាដើម៕
ហាថាញ-វិមាន