មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/02/2022 - 14:21

ខ្នះ​ខ្នែង​អស់​ពីចិត្ត​នឹង​ភូមិ​ស្រុក

មក​កាន់​ភូមិ​សុក​បឹង​ ឃុំ​ថាញភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ សួរ​រក​លោក​កាវ​ដូរ៉ា មាមីង​ខ្មែរ​នៅ​ទីនេះ​អ្នក​ណាក៏​ស្គាល់​និង​គោរព​រាប់​អាន​គាត់​ដែរ​។​

លោក​កាវ​ដូរ​៉ា (ជួរ​មុខ​ខាង​ឆ្វេង​) តែង​អញ្ជើញ​ទៅ​វត្ត​ជួប​ព្រះ​ចៅ​អធិការ​វត្ត​
ពិភាក្សា​ការ​ងារ​សាង​សង់​ក្នុង​វត្ត​។​

លោកកាវ​ដូរ៉ា ធ្លាប់​ធ្វើ​ជាប្រ​ធាន​ភូមិ​ អស់​រយៈ​ពេល​ជាង​ ២០ ឆ្នាំ​ ហេតុ​នោះ​ គាត់​យល់​ច្បាល់​ពីភូមិ​ភាគ​ក៏​ដូច​ជា​ស្ថាន​ភាព​ មាមីង​ខ្មែរ​គ្រប់​គ្រួ​សារ​ក្នុង​ភូមិ​។​ កាល​នៅ​ធ្វើ​ជាប្រ​ធាន​ភូមិ​ គាត់​ចលនា​មាមីង​បរិច្ចាគ​ដី​ជូន​រដ្ឋ​ សាង​សង់​សាលា​បឋម​សិក្សា​ថាញ់ភូ ២ ដើម្បី​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ងាយ​ស្រួល​ក្នុង​ការ​រៀន​សូត្រ​។​ ម្យ៉ាង​ទៀត​ គាត់​នៅ​ទាំង​ចលនា​សប្បុរស​ជន​រៀប​ចំ​អំ​ណោយ​ជូន​គ្រួ​សារ​ក្រី​ក្រសង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ កសាង​ស្ពាន​ ផ្លូវ​ជន​បទ​ ម៉្លោះ​ហើយ​គាត់​តែង​បាន​ប្រ​ជា​ជន​នៅ​ភូមិ​ស្រុក​ទំ​នុក​ចិត្ត​ ស្រឡាញ់​រាប់​អាន។​ ពិសេស​ជាង​ទៀត​គាត់​មាន​កិត្តិយស​បាន​មាមីង​ និង​ព្រះ​ចៅ​អធិ​ការ​វត្ត​អំ​ពូយា ជ្រើស​រើស​ជាប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ និង​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​។​ ផ្តើម​ពីនោះ​ គាត់​តែង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ចលនា​មាមីង​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ចលនា​មាមីង​ខ្មែរ​ពង្រីក​ធ្លុង​មហា​សាម​គ្គី​ រស់​នៅ​ស្រុះ​ស្រួល​ និង​ខិត​ខំ​ពលកម្ម​ផលិត​ដើម្បី​ជីវ​ភាព​បាន​ធូរ​ធារ។​

លោក​កាវ​ដូរ៉ា មាន​ប្រ​សាសន៍​៖ “ខ្ញុំ​តែង​ប្រ​កាស​ជាសាធា​រណៈ​ច្បាស់​លាស់​ និយាយ​ដើរ​ទន្ទឹម​នឹង​ធ្វើ​ ហើយ​ធ្វើ​កិច្ច​ការ​មាន​ប្រ​យោជន៍​ដើម្បី​ប្រ​ជា​ជន​ ដើម្បី​ភូមិ​ស្រុក​។​ ខ្ញុំ​តែង​រំលឹក​មាមីង​ ត្រូវ​គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ រស់​នៅ​ប្រ​កប​ដោយ​សុចរិត​ គោរព​តាម​ច្បាប់​និង​ព្រួត​ដៃ​រួម​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ កសាង​ភូមិ​ស្រុក​”។​ ជាមួយ​នឹង​ការ​ឃោ​សនា ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​របស់​លោក​កាវ​ដូរ៉ា ទើប​មាមីង​ខ្មែរ​នៅ​ភូមិ​ភាគ​អនុវត្ត​ម៉ឺង​ម៉ាត់ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​អនុវត្ត​ល្អ​សារ​ ៥K ពេល​អញ្ជើញ​ទៅ​វត្ត​។​ ពិសេស​ រៀង​រាល់​ថ្ងៃ​សីល​ ថ្ងៃ​បុណ្យ​សែន​ដូន​តា បុណ្យ​កឋិន​ទាន​។​ល។​ មាមីង​អញ្ជើញ​មក​វត្ត​តែង​រក្សា​គម្លាត​សុវត្ថិ​ភាព​។​

មិន​ត្រឹម​អនុវត្ត​ល្អ​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ចលនា​សប្បុរ​ជន​ក្នុង​ និង​ក្រៅ​ខេត្ត​ រួម​វិភាគ​ទាន​អង្ករ​បាន​ជាង​ ៧ តោន​ សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​  កន្ទេល​   មុង   ខ្នើយ​   ។ល។​ ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រដែល​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩។​ ព្រះ​តេជព្រះ​គុណ​ឡឹម​សឿង ព្រះ​ចៅ​អធិ​ការ​វត្ត​អំ​ពូយា មាន​ថេរដី​កា​៖ “លោក​កាវ​ដូរ៉ា ជាមនុស្ស​ស្លូត​បូត ស្មោះ​ត្រង់​ ហើយ​កូន​ចៅ​ក្នុង​គ្រួ​សារ​តែង​លុះ​ក្នុង​ដំបូន្មាន​ បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​ មាន​ជីវ​ភាព​ធូរ​ធារ ម៉្លោះ​ហើយ​មាមីង​រឹតតែ​មាន​ទំ​នុក​ចិត្ត​។​ គាត់​តែង​ចូល​រួម​សកម្ម​ភាព​ការ​ងារ​ដោយ​អស់​ពីចិត្ត​ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ធ្លុង​មហា​សាម​គ្គី​ក្នុង​សហគមន៍​មាមីង​ពុទ្ធ​បរិស័ទ​ កិញ ខ្មែរ​ ចិន​ ព្រម​ទាំង​ចលនា​មាមីង​រួម​កម្លាំង​កសាង​វត្ត​អា​រាម​និង​ភូមិ​ស្រុក​”៕​

                                        យ្វីអាញ-មុនី​

  

ចែករំលែកអត្ថបទ