ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/01/2022 - 08:55

សម័យ​ប្រ​ជុំ​វិសាមញ្ញ​លើកទី១ រដ្ឋ​សភា​ នីតិ​កាល​ XV

ពិនិត្យ​ផ្ទៀង​ផ្ទាត់​ សម្រេច​នូវ​បញ្ហា​ធំ​សំ​ខាន់​ៗ​ បន្ទាន់​មួយ​ចំ​នួន​អំ​ពី​សេដ្ឋ​កិច្ច​-សង្គម​

កាល​ពី​សប្តាហ៍​កន្លង​ សម័យ​ប្រ​ជុំ​វិសាមញ្ញ​លើក​ទី១ រដ្ឋ​សភា​ សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម​ នីតិ​កាល​ XV ប្រ​ព្រឹត្ត​ឡើង​នៅ​អគារ​រដ្ឋ​សភា​ រដ្ឋ​ធានី​ហាណូយ​។​

សម័យ​ប្រ​ជុំ​វិសាម​ញ្ញ​លើកទី ១ រដ្ឋ​សភា​ នីតិ​កាល​XV។​ រូប​៖ QH

សម័យ​ប្រ​ជុំ​វិសាមញ្ញ​លើកទី១ រដ្ឋ​សភា​ នីតិ​កាល​ XV បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិការណ៍​ទូទាំង​ប្រ​ទេស​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ភារ​កិច្ច​នយោ​បាយ​ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី XIII របស់​បក្ស​ សេច​ក្តី​សម្រេច​ចិត្ត​សន្និ​បាត​លើក​ទី ៤ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII និង​សេច​ក្តី​សម្រេច​ចិត្ត​សម័យ​ប្រ​ជុំ​លើក​ទី២ រដ្ឋ​សភា​ នីតិ​កាល​ XV។​ ពិសេស​ សម័យ​ប្រ​ជុំ​លើក​នេះ​ប្រ​ព្រឹត្ត​ឡើង​ក្នុង​ស្ថាន​ភាព​ប្រ​ទេស​ជួប​លំ​បាក​ សាកល្បង​ថ្មី​ កាន់​តែតឹង​រុឹង ដោយ​សារ​ជំងឺ​ COVID-១៩ ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ពិបាក​ប៉ាន់​ស្មាន​មុន​ នៅ​តាម​ភូមិ​ភាគ​ជាច្រើន​ក្នុង​ទូទាំង​ប្រ​ទេស​។​ ដើម្បី​រួម​ចំ​ណែក​ស្តារ​និង​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ សម័យ​ប្រ​ជុំ​ប្រ​ព្រឹត្ត​ឡើង​ដើម្បី​មាន​ការ​កំ​ណត់​នយោ​បាយ​បាន​ទាន់​ពេល​អំ​ពី​ឆ្នាំ​សារ​ពើ​ពន្ធ​ រូបិយ​វត្ថុ​ ដើម្បី​ឧបត្ថម្ភ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ដោះ​ស្រាយ​នូវ​បញ្ហា​ជាប់​ទាក់​ទិន​នឹង​គតិ​យុត្តិ​សម្រាប់​វិនិ​យោគ​អភិវឌ្ឍន៍។​

ឆ្លង​តាម​រយៈ​នោះ​ ក្នុង​រយៈ​ពេល​ធ្វើ​ការ​ ៥ ថ្ងៃ​ រដ្ឋ​សភា​បាន​ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ ពិភាក្សា​និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ ១ ពង្រាង​សេចក្តី​សម្រេច​ចិត្ត​ចំ​នួន​ ៣ ។​ នោះ​គឺ​៖ ច្បាប់​វិសោ​ធនកម្ម​ បំ​ពេញ​បន្ថែម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ស្តីពី​ការ​វិនិ​យោគ​សាធា​រណៈ ​ច្បាប់​ស្តីពី​ការ​វិនិ​យោគ​តាម​របៀប​ដៃ​គូសាធា​រណៈ​ និង​ឯក​ជន​ ច្បាប់​ស្តីពី​ការ​វិនិ​យោគ​ ច្បាប់​ស្តី​ពី​ការ​ដេញ​ថ្លៃ​ ច្បាប់​ស្តីពី​អគ្គិ​សនី ច្បាប់​ស្តីពី​អា​ជីវ​កម្ម​ ច្បាប់​ស្តីពី​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ពិសេស​ និង​ច្បាប់​ស្តីពី​ការ​អនុវត្ត​សាល​ក្រម​រដ្ឋ​ប្បវេណី​; សេចក្តី​សម្រេច​ចិត្ត​ធ្វើ​ពិសោធន៍​យន្ត​ការ​ គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​មួយ​ចំ​នួន​អភិវឌ្ឍ​ក្រុង​កឹង​ធើ; សេចក្តី​សម្រេច​ចិត្ត​ស្តីពី​គោល​នយោ​បាយ ​ឆ្នាំ​សារ​ពើ​ពន្ធ​ រូបិយ​វត្ថុ​ ឧបត្ថម្ភ​ផ្សព្វ​ផ្សាយ​ក​ម្ម​វិធី​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​; សេច​ក្តី​សម្រេច​ចិត្ត​ស្តីពី​គោល​ការណ៍​វិនិ​យោគ​គម្រោង​ កសាង​សំ​ណង់​ផ្លូវ​គោក​ល្បឿន​លឿន​បាក់​-ណាម​ នៅ​ភាគ​ខាង​កើត​ ដំណាក់​កាល​ ២០២១-២០២៥។​

ដោយ​សារ​តែ​ស្ថាន​ភាព​នៃ​ជំងឺ​ COVID-១៩ ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ រដ្ឋ​សភា​ប្រ​ជុំ​អន​ឡាញ​ពេញមួយ​អា​ណត្តិ​ តភ្ជាប់​តាម​រយៈ​ការ​តភ្ជាប់​ទូរ​ទស្សន៍​ពីអគារ​រដ្ឋ​សភា​ ទៅ​ទីតាំង​គណៈ​ប្រតិភូ​តំ​ណាង​រដ្ឋ​សភា​ នៅ​តាម​ខេត្ត​ ក្រុង​ក្រោម​ឱវាទ​មជ្ឈិម​ទាំង​ ៦២ ៕​

                                         យោង​៖ dangcongsan.vn-វិមាន​

ចែករំលែកអត្ថបទ