កីឡា - ទេសចរណ៍ ទេសចរណ៍

20/12/2021 - 08:30

គូជីមិន​ត្រឹម​តែជា​ផ្លូវ​រូង​ក្រោម​ដី​វីរ​ភាព​

កេរ​ដំណែល​ប្រ​វត្តិ​សាស្រ្ត​ផ្លូវ​រូង​ក្រោម​ដី​គូជី (តំ​បន់មូល​ដ្ឋាន​គូជី) ទើប​បាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ក្រុង​ហូជីមិញ​ ទទួល​ស្គាល់​ជាកន្លែង​ទេស​ចរណ៍។​ នេះ​គឺ​ជាបុព្វ​បទ​ដើម្បី​តំ​បន់​មូល​ដ្ឋាន​នេះ​ អភិវឌ្ឍ​នៅ​ពេល​អនា​គ​ត​។​

ផ្លូវ​ចូល​រូង​ក្រោម​ដី​ ត្រូវ​បាន​ពង្រីក​ធំ​ ដើម្បី​ភ្ញៀវ​ទេស​ចរ​ងាយ​ចូល​ទៅ​ក្នុង​ (រូប​ថត​កាល​ជំងឺ​COVID-១៩មិន​ទាន់​កើត​មាន​ឡើង​)។​  

បន្ទប់​កាត់​ដេរសម្លៀក​បំ​ពាក់​ខាង​ក្នុង​រូង​ក្រោម​ដី​ (រូប​ថត​កាល​ជំងឺ​ COVID-១៩មិន​ទាន់​កើត​មាន​ឡើង​)។​

មគ្គុ​ទេស​ក៍​ទេស​ចរណ៍ ផឹងធីប៊ិច​ត្វៀង​ អត្ថា​ធិប្បាយ​ពីផ្លូវ​រូង​ក្រោម​ដី​ (រូប​ថត​កាល​ជំងឺ​COVID-១៩មិន​ទាន់​កើត​មាន​ឡើង​)។​

ភ្ញៀវ​ទេស​ចរ​អង្គុយ​ផឹកតែហូប​ដំឡូងមី ស្ងោរ​នៅ​ក្រោម​ម្លប់​ដើម​ឫ​ស្សី​ត្រជាក់​។​

បើសិន​ជា​មិត្ត​នៅ​ក្រុង​ហូជីមិញ​ ហើយ​ចង់​ទទួល​យក​បរិយា​កាស​ស្រស់​ស្រាយ​នៃ​តំ​បន់​ជន​បទ​ គប្បី​ទៅ​កាន់​មណ្ឌល​កេរ​ដំណែល​ប្រវត្តិ​សាស្រ្ត​ផ្លវរូង​ក្រោម​ដី​គូជី។​ ពីមុន​ ថ្វី​ដ្បិត​ពុំ​ទាន់​បាន​កំ​ណត់​ឈ្មោះ​ជា​មណ្ឌល​ទេស​ចរណ៍ ប៉ុន្តែ​គូជីនៅ​តែមាន​ផលិត​ផលសំ​ខាន់​ៗ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។​ ពីព្រោះ​នៅ​ទីនេះ​មាន​ដើម​ឈើ​ខ្ពស់​ៗ​ ចោល​ម្លប់​ត្រឈឹង​ត្រឈៃ​ជួយ​ការ​ពារ​បិទ​បាំង​ដល់​កង​ទ័ព​ មាន​កៅ​អី​វែង​ក្រោម​ជួរ​ដើម​ឫ​ស្សី​ មាន​ផ្លូវ​លំ​ បត់បែន​ សាយ​ក្លិន​ឈ្ងុយ​ចេញ​ពីចង្រ្កាន​បាយ​ហ្វាង​កឹម។​ បើ​ធ្វើ​ដំណើរ​រោយ​ជើង​ គូជីនឹង​ទទួល​ស្វាគមន៍​មិត្ត​ដោយ​កន្លែង​សម្រាក​លម្ហែដ៏​អស្ចារ្យ​ នោះ​គឺ​នៅ​ក្រោម​ម្លប់​ជួរ​ដើម​ឫ​ស្សី​ដ៏​ត្រ​ជាក់​មាន​ចម្រៀង​ដ៏​ពិរោះ​រណ្ដំ ឬ​ក៏​ប្រ​ព័ន្ធ​ផ្លូវ​រូង​តូចៗ​ជា​ផ្លូវ​ចូល ​ប៉ុន្តែ​ចូល​ខាង​ក្នុង​ធំ​ទូលាយ​។​ គូជី​គឺ​ជាទីតាំង​ស្វែង​យល់​ដ៏​ទាក់​ទាញ​ គួរ​ឱ្យ​ចំ​ណាប់​អា​រម្មណ៍​និង​ពោរ​ពេញ​ដោយ​មោទន​ភាព​របស់​ប្រ​ជា​ជាតិ​វៀត​ណាម​។​ មិត្ត​នឹង​មិន​នឹក​ស្មាន​ថា​ ត្រោក​កណ្តៀ​ដ៏​ធំ​នោះ​ គឺ​ជា​រន្ធ​ខ្យល់​នៃ​ប្រ​ព័ន្ធ​ផ្លូវ​រូង​វែង​រាប់​រយ​គីឡូ​ម៉ែត្រ ហើយ​នៅ​មិន​ឆ្ងាយ​ពីមណ្ឌល​រដ្ឋ​បាល​អា​យ៉ង​អា​មេរិក​នោះ​។​

មាន​ដើម​ឈើ​ធំ​ៗ​ ដូច្នេះ​មណ្ឌល​កេរ​ដំណែល​ប្រ​វត្តិ​សាស្រ្ត​គូជីត្រ​ជាក់​ស្រិប ភ្ញៀវ​ទេស​ចរ​អាច​ដើរ​ទស្សនា​កម្សាន្ត​ ស្រូប​យក​ខ្យល់​ដ៏​បរិសុទ្ធ​តាម​ចំ​ណូល​ចិត្ត​។​ បើ​មាន​អា​រម្មណ៍​អស់​កម្លាំង​ អាច​អង្គុយ​ផឹកតែ ហូប​ដំឡូង​មី​ស្ងោរ​ល្មួត​ឆ្ងាញ់​ ជាលិត​ផល​របស់​គូជី។​ ស្តាប់​មគ្គុទេស​ក៍​ទេស​ចរណ៍ ផឹងធីប៊ិច​ត្វៀង​ អត្ថា​ធិប្បាយ​ ហេតុ​អ្វី​បាន​ជាដូន​តាយើង​អាច​ជម្នះ​បាន​ “គ្រាប់​បែក​ គ្រាប់​កាំភ្លើ​ង​” ដើម្បី​កសាង​ជោគ​ជ័យ​ផ្លូវ​រូង​ ក្រោម​ដី​នៅ​ជាប់​នឹង​សាយ​ហ្គង​យ៉ាង​ដូច្នេះ​។​ នេះ​គឺ​ស្នាដៃ​ដ៏​អស្ចារ្យ​ ពេល​ត្រូវ​រង​សម្ពាធ​គួរ​ឱ្យ​រន្ធត់​ពីគ្រាប់​បែក​ គ្រាប់​កាំភ្លើ​ង​ សារ​ធាតុ​គីមី​រាប់​តោន​ ប៉ុន្តែ​ដូន​តាយើង​នៅ​តែព្យា​យាម​កសាង​សម្រេច​ផ្លូវ​រូង​ក្រោម​ដី​មាន​ប្រ​វែង​ជាង​ ២០០ គីឡូ​ម៉ែត្រ។​ ផ្លូវ​រូង​ក្រោម​ដី​គូជី រួម​មា​ន៖ សាល​ប្រ​ជុំ​ បន្ទប់​ប្រ​ជុំ​។​ល។​ ឋិត​នៅ​ក្នុង​ប្រ​ព័ន្ធ​ផ្លូវ​រូង​ក្រោម​ដី​តភ្ជាប់​គ្នា​។​ល។​

មុន​នឹង​ចាក​ចេញ​ពីគូជី មិត្ត​អាច​ចូល​ហាង​ណា​មួយ​ដែល​មាន​លក់​មុខ​ម្ហូប​ច្នៃ​ពីសាច់​គោ ហើយ​ហៅ​បបរ​សាច់​គោគូជី។​ ម្ចាស់​ហាង​លើក​មក​ឆ្នាំ​ងបបរ ដោយ​មាន​បន្លែ​គ្រប់​មុខ​ សំ​ខាន់​គឺ​មាន​កន្ទុយ​គោនិង​ដំឡូង​មីគូជី។​ មិន​មែន​ធម្ម​តា​ដែល​មុខ​ម្ហូប​នេះ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ ”នឹក​រលឹក​មិន​ភ្លេច​”នោះ​ទេ។​ ចូរ​ភ្លក់​សាក​ម្តង​មើល​ មិត្ត​ប្រាកដ​ជា​លាន់​មាត់​“ឆ្ញាញ់​ខ្លាំង​ណាស់​”ជាមិន​ខាន​៕​        

                                         ហាថាញ-មុនី​

ចែករំលែកអត្ថបទ