មកកាន់តឹងមី សួររកអ្នកគ្រូវ៉ឹង បង្រៀនសាលាមត្តេយ្យ ស្រាប់តែអ្នករាល់គ្នាសួរតបមកខ្ញុំវិញ៖ "តើមែនអ្នកគ្រូវ៉ឹង ដែលទទួលបណ្ណសរសើររបស់នាយករដ្ឋមន្ត្រីដែរទេ?"។
អ្នកគ្រូវ៉ឹង និងមិត្តរួមអាជីពធ្វើឧបករណ៍បង្ហាត់បង្រៀន (រូបថត
កាលជំងឺមិនទាន់ផ្ទុះរាលដាល)។
តាមពិត ការដែលអ្នកគ្រូវិញធីកឹមវ៉ឹង គ្រូបង្រៀនសាលាមត្តេយ្យតឹងមី ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង មានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ជូនបណ្ណសរសើរ មានមនុស្សជាច្រើនចាប់អារម្មណ៍ ដែលច្រើនបំផុតគឺអាណាព្យាបាលសិស្ស។ អ្នកគ្រូ ង្វៀងធីធូត្រាង នាយិកាសាលាមត្តេយ្យតឹងមី ឱ្យដឹង៖ "អាណាព្យាបាលសិស្សដែលមានកូនរៀនថ្នាក់មត្តេយ្យកម្រិត ២ តែងសុំចូលរៀនថ្នាក់អ្នកគ្រូវ៉ឹងកុះករណាស់។ មិនត្រឹមតែបង្រៀនពូកែប៉ុណ្ណោះទេ អ្នកគ្រូវ៉ឹងថែមទាំងស្រឡាញ់ក្មេងៗនិងមើលថែក្មួយៗបានល្អទៀតផង។ ពិសេសអ្នកគ្រូ ថែមទាំងជាអ្នកមានគំនិតច្នៃប្រតិដ្ឋបទពិសោធន៍របស់សាលាផងដែរ"។
ខ្ញុំជួបអ្នកគ្រូវ៉ឹង ជាលើកដំបូងនៅពេលដែលអ្នកគ្រូទទួលបានរង្វាន់គំនិតច្នៃប្រតិដ្ឋបទពិ សោធន៍ថ្នាក់ខេត្ត។ ខ្ញុំគ្រាន់តែចាំបានថាគឺជាគំនិតច្នៃប្រតិដ្ឋ ដែលអ្នកគ្រូប្រើប្រភេទបំពង់ជ័រទន់ និងតូច ដើម្បីកុំឱ្យក្មេងត្រូវដំណំ។ មកទល់ពេលនេះ អ្នកគ្រូវ៉ឹងមិនអាចចាំបានថាខ្លួនគាត់ទទួលបាន ប៉ុន្មានរង្វាន់ពីព្រោះរៀងរាល់ឆ្នាំ អ្នកគ្រូតែងមានគំនិតច្នៃប្រតិដ្ឋថ្មីៗអំពីឧបករណ៍ប្រើ និងប្រដាប់លេងរបស់ក្មេងៗ។ អ្នកគ្រូវ៉ឹង មានទេពកោសល្យពិសេសខាងកិច្ចការនេះ ម្ល៉ោះហើយអ្នកគ្រូតែងមានគំនិតច្នៃនូវរបស់របរប្រើប្រាស់ និងឧបករណ៍លេងជួយឱ្យក្មេងរីកចម្រើនលើគ្រប់ផ្នែក។ បងង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ឱ្យដឹង៖ "ខណៈពេលសាលារៀនត្រូវបានកសាងថ្មី នៅខ្វះឧបករណ៍ប្រើ ប្រដាប់លេងក្នុងថ្នាក់ នៃទីលានខាងក្រៅ។ អ្នកគ្រូវ៉ឹង ស្នើសុំសាលា និងភូមិភាគធ្វើដំណើរទៅទស្សនាសាលាគំរូរបស់ស្រុកភ្លាម រួចរួមជាមួយប្តីដែលជាជាងដែកជួសជុលតាមជ្រុងទីធ្លាសម្រាប់ក្មេងៗ ផងនោះ"។
អ្នកគ្រូវ៉ឹងរួមជាមួយក្មេងៗ។
ផ្ទះអ្នកគ្រូវ៉ឹងគឺជាផ្ទះ "ទ្រនំសហជីព" ជញ្ជាំងសងខាងព្យួរបណ្ណសរសើរ និងលិខិតសរសើរគ្រប់លំដាប់ថ្នាក់ជូនអ្នកគ្រូ ដោយស្នាដៃផ្សេងៗ ដែលអ្នកគ្រូសម្រេចបាន។ ផ្ទះតូច ម្ល៉ោះហើយជញ្ជាំងមិនអាចព្យួរអស់ អ្នកគ្រូរៀបពេញបណ្ណសរសើរ និងលិខិតសរសើរលើតុ។ ដោយឃើញខ្ញុំមានការភ្ញាក់ផ្អើលអំពីស្នាដៃរបស់ខ្លួន។ អ្នកគ្រូវ៉ឹង ពន្យល់ប្រាប់៖ "មានពេលខ្លះ ខ្ញុំបង្ខំចិត្តត្រូវឈប់រៀនដើម្បីទៅជួយធ្វើការឪពុកម្តាយចិញ្ចឹមប្អូនៗ ម្ល៉ោះហើយពេលមានការងារធ្វើ ពិសេសគឺជារបរដែលខ្លួនពេញចិត្តផង ដូច្នេះ ខ្ញុំរឹតតែស្រឡាញ់អាជីព ស្រឡាញ់ក្មេងៗ។ អាស្រ័យហេតុនោះ ពេលមានឱកាសគឺខ្ញុំចូលរួមរាល់សកម្មភាពមុខជំនាញ និងអង្គការមហាជន។ ចាប់ពីការប្រឡងគ្រូបង្រៀនពូកែ រហូតដល់ការចូលរួមសកម្មភាពវប្បធម៌កីឡាក្នុងវត្ត ឃុំ ស្រុក ខេត្ត ឬចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត និងអនាម័យសម្អាតបូជនីយដ្ឋាន។ល។"។
អ្នកគ្រូវ៉ឹង មិនអាចចាំបានអស់អំពីស្នាដៃដែលខ្លួនគាត់សម្រេចបាននោះទេ។ ក្នុងនោះ មានដីសរមាស គ្រូបង្រៀនពូកែថ្នាក់ខេត្ត បណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តវិញឡុង បណ្ណសរសើររបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល និងបណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៕
ហាថាញ-លីសៀ