16/08/2021 - 08:00

គិត​គូរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​

ខេត្ត​សុក​ត្រាំង​ បានគិតគូរល្អដល់អ្នកមានប្រជាប្រិយ ជួយពួកគាត់ពង្រីកល្អនូវតួនាទីរបស់ខ្លួននៅភូមិភាគ។

​ សម​មិត្ត​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ សួរ​សុខ​ទុក្ខ​ និង​ប្រ​គេន​ជូន​ទេយ្យ​វត្ថុ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សាសនា​នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​

ខេត្ត​សុក​ត្រាំង​ មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​ចំ​នួន ​៦០៨ រូប​។​ ភូមិ​ភាគ​តែង​ទៅ​សួរ​សុខ​ទុក្ខ​ជារឿយ​ៗ​ និង​ជូន​អំ​ណោយ​ក្នុង​ឱកាស​បុណ្យ​ទាន​ ឧប​ត្ថម្ភ​សម្ភារៈ​និង​ផ្តល់​ជូន​បណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ផង​ដែរ​។​ ទន្ទឹម​នឹង​នោះ​ រៀប​ចំ​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ទៅ​ទស្សន​កិច្ច​ សិក្សា​បទ​ពិសោ​ធ​ន៍នៅ​ខេត្ត​ផ្សេង​ៗ​។​ល។​

ខេត្ត​ក៏​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សា​យ ផ្តល់​ព័ត៌​មាន​អំ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ ស្ថាន​ភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​ និង​ការ​ផ្ដល់​ជូន​កាសែត​ ទស្សនា​វដ្ដី ។​ល។​ ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ជាប្រ​ចាំ​ ដើម្បី​ពួក​គាត់​ក្តាប់​ច្បាស់​នូវ​ព័ត៌​មាន​ រួម​ចំ​ណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។​ លោក​ត្រឹង​លីវ​ អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​នៅ​ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​ទទួល​នូវ​របប​គោល​នយោ​បាយ​គ្រប់​សព្វ​ និង​អនុ​វត្ត​ល្អ​នូវ​តួនាទី​របស់​ខ្លួន​ជា​និច្ច​។​ ខ្ញុំ​តែង​ចលនា​មាមីង​ខ្មែរ​អនុ​វត្ត​ល្អ​ផ្នត់​រស់​នៅ​វប្ប​ធម៌​ និង​រួម​ចំ​ណែក​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង​ ដើម្បី​កសាង​ លូបង្ហូរ​ទឹក​ ស្ពាន​-ផ្លូវ​គមនាគ​មន៍​ជន​បទ​ ឬ​ជួយ​ដល់​អ្នក​ក្រី​ក្រ។​ល។​ ពិសេស​ មាមីង​ក្នុង​ភូមិ​ ស្រុក​តែង​សាម​គ្គី​ ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ញុាំងឱ្យ​ភូមិ​បឹង​ត្រៀក​កាន់​តែ​សម្បូរ​សប្បាយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។​ រីឯ​លោក​សើុង​សុខ​ហៀង នៅ​ឃុំ​ថាញ់​តឹង​ ស្រុក​ថាញ់​ទ្រី ឱ្យ​ដឹង​៖ “ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​និង​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ពង​ទឹក​ចាស់​ ខ្ញុំ​តែង​ផ្សព្វ​ផ្សា​យនូវ​គោល​ការណ៍​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ជា​និច្ច​។​ ជា​ពិសេស​ គឺ​ផ្សព្វ​ផ្សាយពីការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩​ ដើម្បី​មាមីង​ខ្មែរ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ក្នុង​គ្រួ​សារ​និង​សហគម​ន៍”។​

គណៈ​ជន​ជាតិ​ខេត្ត​ សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​

តាម​ប្រ​សាសន៍​លោក​ ឡឹម​សិដ្ឋ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ គឺ​ជាជំនួយ​ការ​ដ៏​ពិសេស​ ជា​ស្ពាន​តភ្ជាប់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់ថ្នាក់​ ក្នុង​ការ​ពាំនាំ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​មាមីង​ជន​ជាតិ​ភាគ​តិច​។​ រយៈ​ពេល​ខាង​មុខ​ ខេត្ត​នឹង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គោល​នយោ​បាយ​ជាច្រើន​ទៀត​ម្រាប់​ឧប​ត្ថម្ភ​អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​គ្រួ​សារ​ពួក​គាត់​ សំ​ដៅ​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​មាន​ប្រ​ជា​ប្រិយ​ ខ្នះ​ខ្នែង​ចូល​រួម​និង​សម្រេច​ល្អ​ភារ​កិច្ច​ដែល​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​ប្រ​គល់​ជូន​៕ 

លីធាន​-លីសៀ

ចែករំលែកអត្ថបទ