ឆ្លងកាត់រយៈពេល ៥ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ០៣-NQ/TU ចុះថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦ របស់គណៈកម្មាធិការបក្សក្រុងកឹងធើ ស្ដីពីជំរុញការអភិវឌ្ឍទេសចរណ៍(សេចក្ដីសម្រេចចិត្ត ០៣) ទេសចរណ៍ក្រុងកឹងធើមានជំហានរីកចម្រើនជាបណ្ដើរៗ។
ភ្ញៀវទេសចរណ៍អនុវត្តការរាយការណ៍សុខាភិបាលនិងវាស់កម្ដៅខ្លួន ខណៈពេលធ្វើដំណើរតាមនាវាល្បឿនលឿនម៉ាយលិន Express ប្រព័ន្ធផ្លូវកឹងធើ-កូងដៅនៅខែមេសា ឆ្នាំ ២០២១។
សេចក្ដីសម្រេចចិត្ត ០៣-NQ/TU ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកធ្វើឱ្យជាក់ស្ដែងដោយឯកសារ កម្មវិធីសកម្មភាពសមស្របនឹងភូមិភាគ។ ផ្ដើមពីនោះ ទេសចរណ៍កឹងធើមានការវិវឌ្ឍសកម្មច្រើនបែបយ៉ាង; ជាជំហានៗបង្កបង្កើតបានផ្លាកសញ្ញាទេសចរណ៍កឹងធើក្លាយជា “គោលដៅទេសចរណ៍មនោរម្យ-សុវត្ថិភាព-ស្និទ្ធស្នាល-គុណភាព” កន្លែងប្រមូលផ្ដុំនៃ” អរិយ្យធម៌ ព្រែកទន្លេមេគង្គ”។ ដំណាក់កាល ២០១៦-២០២០ ទេសចរណ៍ក្រុងកឹងធើទទួលភ្ញៀវទេសចរមកកម្សាន្តប្រមាណ ៣៥ លានលើកនាក់ លើស ១២% បើប្រៀបនឹងភាគកម្រិតនៃសេចក្ដីសម្រេចចិត្តដាក់ចេញ; បូកសរុបភ្ញៀវទេសចរស្នាក់នៅមានប្រមាណ ១១,៥ លានលើកនាក់ លើស ១១% បើប្រៀបនឹងភាគកម្រិតនៃសេចក្ដីសម្រេចចិត្ត (ភ្ញៀវទេសចរអន្តរជាតិស្នាក់នៅសម្រេចជាង ១,៥ លានលើកនាក់; ភ្ញៀវទេសចរក្នុងប្រទេសស្នាក់នៅសម្រេចជាង ១០ លានលើកនាក់)។ ប្រាក់ចំណូលសរុបពីសេវាទេសចរណ៍ស្រូបអត្រាប្រមាណ ៨% នៃរចនាសម្ព័ន្ធ GRDP របស់ក្រុង។ បូកសរុបពលករបំពេញការងារផ្នែកទេសចរណ៍ផ្ទាល់ប្រមាណ ៦.០០០ នាក់ ក្នុងនោះ អត្រាពលករឆ្លងកាត់វគ្គបណ្ដុះបណ្ដាលសម្រេចប្រមាណ ៧០% ។
ភូមិភាគនានានៅកឹងធើ បានផ្ដោតសំខាន់ដល់ការកសាងផលិតផលទេសចរណ៍ពិសេស៖ ខ័ណ្ឌនិញកេវទាញយកប្រៀបខ្លាំងនៃទេសចរណ៍ MICE; ខ័ណ្ឌកៃរុាំងពង្រីកប្រៀបខ្លាំង ព្រែកទន្លេជាមួយនឹងគម្រោងអភិរក្សនិងអភិវឌ្ឍផ្សារអណ្ដែតកៃរុាំង; ស្រុកផុងដៀងទាញយកសក្ដានុពលក្លាយជាក្រុងអេកូ; ខ័ណ្ឌប៊ិញធ្វី អភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ជាមួយ នឹងកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌។ល។ ផ្ដើមពីទិសដៅខាងលើ មានផលិតផលថ្មីៗ ជាច្រើនបានបង្កើតឡើងដិតដាមដោយកត្តា វប្បធម៌ក្នុងស្រុក ត្រូវបានភ្ញៀវទេសចរជាច្រើនដឹងស្គាល់ មានដូច៖ ទេសចរណ៍សហគមន៍ កោងសើុង កោះតឹងឡុក; ទីតាំងអេកូ កសិដ្ឋាន មានដូច៖ អ៊ុងដេ ជិនហុង Cantho Farm បាវយ៉ាត្រាងវៀង។ល។ រាល់គោលដៅទេសចរណ៍របស់កឹងធើមានភាពសម្បូរបែបអមដោយការឆ្លងកាត់បទពិសោធន៍។ ជាក់ស្ដែង កោងសើុងមាន”ផលិតផលត្រីពិសេស” អមដោយការឆ្លងកាត់បទពិសោធន៍ថ្មីៗជាច្រើន៖ ត្រីផ្ទក់លោត ត្រីស៊ីចំណីដោយស្លាបព្រា។ល។ កោះតឹងឡុកគឺតំបន់ដីប្រកបដោយរសជាតិនៃចម្ការឈើហូបផ្លែជាច្រើន។ ទេសចរណ៍ក្រុងក៏មានផលិតផលទាញយកប្រៀបខ្លាំងនៃផ្លូវព្រែកទន្លេ មានដូច៖ នាវាទេសចរណ៍ Victoria Mekong ដោយប្រព័ន្ធផ្លូវទឹកកម្រិតខ្ពស់កឹងធើ-ចូវដុក-ភ្នំពេញ នាវាល្បឿនលឿន ម៉ាយលិន Express ប្រព័ន្ធផ្លូវកឹងធើ-កូងដៅ; នាវាទេសចរណ៍បម្រើការភ្ញៀវកម្សាន្តហូបចុកពេលរាត្រីចំនួន ៣ គ្រឿង។ល។ ៕
ហៀងម៉ាយ - ថាច់ធី