លោកកៀងមិញ នៅភូមិដៃទែន ឃុំលឿងហ្វាA ស្រុកចូវថាញ់ ខេត្តត្រាវិញ ជាកសិករម្នាក់ក្នុងចំណោមកសិករគំរូលេចធ្លោក្នុងការចលនាប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែរបស់ភូមិភាគ។
លោកកៀងមិញ (ខាងឆ្វេង) ពិភាក្សាការងារជាមួយនឹងសាខាសមាគមកសិករភូមិ។
លោកកៀងមិញ រៀបរាប់៖ "ឆ្នាំ ១៩៨៣ ខ្ញុំរៀបការចេញនៅ ដោយឡែក ឪពុកម្តាយចែកដីស្រែបាន ៨ កុង។ ប៉ុន្តែពេលកូនកើតមកបន្តបន្ទាប់ ជីវភាពគ្រួសារធ្លាក់ក្នុងស្ថានភាពបានមុខខ្វះក្រោយ ។ កាលនោះ ភូមិដៃទែនជាតំបន់ដីជ្រាបជាតិប្រៃធ្វើបានតែស្រូវធ្ងន់មួយរដូវប៉ុណ្ណោះ ម៉្លោះហើយ ជីវភាពគ្រួសារជួបការលំបាកច្រើន ប្តីប្រពន្ធទៅធ្វើការឈ្នួលដើម្បីរកប្រាក់ចិញ្ចឹមកូន"។ ធ្វើការនឿយហត់ បានប្រាក់ខ្ញុំប្រើប្រាស់ប្រិតសំចៃ សន្សែសន្សំទិញដីបង្កបង្កើនផល ទិញគោចិញ្ចឹម។ល។ ផ្តើមពីនោះ ជីវភាពគ្រួសារឈានឡើងធូរធារជាបណ្តើរៗ។
ចំពោះការចិញ្ចឹមគោ លោកកៀងមិញ ឱ្យដឹង៖ ជារៀងរាល់ឆ្នាំ គាត់ចិញ្ចឹមគោបន្តពូជពី ៣ ដល់ ៤ ក្បាល លក់កូនគោពី១ ដល់ ២ ក្បាល។ល។ បច្ចុប្បន្ន គាត់មានគោមេចំនួន ៤ ក្បាលឋិតក្នុងដំណាក់កាលរៀបចំកើតកូន។ លោកកៀងមិញ ចែករំលែក៖ "អាស្រ័យបានឃុំឧទ្ទេសនាមចូលរួមវគ្គហ្វឹកហាត់បច្ចេកទេស ដាំដុះ ចិញ្ចឹមសត្វជារឿយៗ ទើបខ្ញុំរៀនសូត្របានបទពិសោធន៍សំខាន់ៗជាច្រើនយកមក អនុវត្តក្នុងការបង្កបង្កើនផល ដើម្បីបង្កើនប្រាក់ចំណូល។ អាស្រ័យហេតុនេះ ជីវភាពគ្រួសារខ្ញុំមានភាពធូរធារជាងមុនច្រើន"។ បច្ចុប្បន្ន គ្រួសារខ្ញុំមានដីស្រែ ៣៥ កុង ចម្ការដូង ៨ កុង ។ល។ ប្រាក់ចំណូលរួមពីការធ្វើស្រែ លក់ដូង លក់គោ បន្ទាប់ពីទូទាត់រួចនៅចំណេញជាង ៣៧៥ លានដុងក្នុងមួយឆ្នាំ"។
លោក ថាច់ចន្ធី ប្រធានក្រុមប្រឹក្សាប្រជាជនឃុំលឿងហ្វា A ឱ្យដឹង៖ "លោកកៀងមិញ ជាកសិករផលិតពូកែរបស់ភូមិដៃទែនជាច្រើនឆ្នាំបន្តបន្ទាប់។ ក្នុងដំណាក់ការផលិត ដាំដុះ ចិញ្ចឹមសត្វ គាត់ចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្កបង្កើនផល ម៉្លោះហើយសម្រេចទិន្នផលគុណភាពខ្ពស់។ គាត់នៅទាំងជួយមាមីងភូមិផងជួបការលំបាក ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រទាំងអស់គ្នា"៕
សឺនម៉ាល័យ-មុនី