29/03/2021 - 16:01

មាន​វិធី​ជម្រើស​សិស្ស​មហា​វិទ្យា​ល័យ​ជាច្រើន​សម្រាប់​ឆ្នាំ​២០២១

មហា​វិទ្យា​ល័យ​មួយ​ចំ​នួន​នៅ​ក្រុង​កឹង​ធើ បាន​ប្រ​កាស​គម្រោង​ជម្រើស​សិស្ស​សម្រាប់​ឆ្នាំ​២០២១ ដោយ​វិធី​ជា​ច្រើន​។​

 និស្សិត​សាក​ល​វិទ្យា​ល័យ​កឹង​ធើ នៅ​មជ្ឈ​មណ្ឌល​សម្ភារៈ​សិក្សា​របស់​សាលា​ (រូប​ថត​មុន​ពេល​មាន​សេច​ក្តី​ប្រ​កាស​រៀន​មិន​ប្រ​មូល​ផ្តុំ​ ដើម្បី​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩)។​

មហា​វិទ្យា​ល័យ​ណាម​កឹង​ធើ ជម្រើស​សិស្ស​សម្រាប់​មុខ​វិជ្ជា​ចំ​នួន ​៣៦ ក្នុង​នោះ​មាន​មុខ​វិជ្ជា​ចំ​នួន​ ៣ បម្រុង​នឹង​បើក​ក្នុង​ឆ្នាំ​នេះ​ (មុខ​វិជ្ជា​សិក្សា​អំ​ពី​មាត់​និង​ធ្មេញ​ វេជ្ជ​សាស្រ្ត​បង្ការ​ និង​សារ​ព័ត៌​មាន​)។​ សាលា​ជម្រើស​សិស្ស​ដោយ​វិធី​៖ ពិនិត្យ​ជម្រើស​សិស្ស​តាម​សិក្ខា​គារិក​វិទ្យា​ល័យ​ ពិនិត្យ​ជម្រើស​តាម​ពិន្ទុ​ប្រ​ឡង​វិទ្យា​ល័យ​ និង​ពិនិត្យ​ជម្រើស​តាម​លទ្ធ​ផល​នៃ​សម័យ​ប្រ​ឡង​វាយ​តម្លៃ​សមត្ថ​ភាព​ អា​ស្រ័យ​មហា​វិទ្យា​ល័យ​នានា​ដែល​សម្រេច​ការ​ពិនិត្យ​គុណ​ភាព​បណ្តុះ​បណ្តាល​ចាត់​តាំង​ឡើង​។​ ដោយ​ឡែក​ផ្នែក​មុខ​វិជ្ជា​ដែល​ស្ថិត​ក្នុង​ក្រុម​មុខ​វិជ្ជា​ផ្នែក​សុខ​ភាព​ ពិនិត្យ​ជម្រើស​តាម​លក្ខន្តិកៈ​ជម្រើស​សិស្ស​ជា​ធរ​មាន​របស់​ក្រសួង​អប់​រំ និង​បណ្តុះ​បណ្តា​ល​។​ ចាប់​ពីថ្ងៃ​ទី ១ ខែមីនា​ សាលា​នឹង​ទទួល​ការ​ដាក់​ពាក្យ​ពិនិត្យ​ជម្រើស​តាម​រយៈ​សិក្ខា​គា​រិក​វិទ្យា​ល័យ​របស់​បេក្ខ​ជន​ ជួយ​ឱ្យ​បេក្ខ​ជន​ឆាប់​បាន​ឱកាស​ចុះ​ឈ្មោះ​ផ្នែក​មុខ​វិជ្ជា​ ដែល​ខ្លួន​ពេញចិត្ត​ មាន​ឱកាស​ជាប់​ជម្រើស​ខ្ពស់​។​ល។​ បេក្ខ​ជន​អាច​មើល​ព័ត៌​មាន​លំ​អិតស្ដី​ពី​ការ​ជម្រើស​សិស្ស​តាម​វ៉េបសាយ៖  https:// www.nctu.edu.vn។​

មហា​វិទ្យា​ល័យ​តីដូ ជម្រើស​សិស្ស​សម្រាប់​មុខ​វិជ្ជា​ចំ​នួន ​២៨ ។​ មុខ​សញ្ញា​គឺ​ជា​បេក្ខ​ជន​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ​ឆ្នាំ​ ២០២១ និង​ឆ្នាំ​មុន​ៗ​។​ សាលា​មាន​វិធី​ពិនិត្យ​ជម្រើស​ ៤ បែប​ រួម​មា​ន៖ ពិនិត្យ​ជម្រើស​តាម​រយៈ​សិក្ខា​គា​រិក ពិនិត្យ​ជម្រើស​លទ្ធ​ផល​ប្រ​ឡង​វិទ្យា​ល័យ​ ពិ​និត្យ​ជម្រើស​បង្អែក​លើ​លទ្ធ​ផល​នៃ​សម័យ​ប្រ​ឡង​វាយ​តម្លៃ​សម​ត្ថ​ភាព​របស់​មហា​វិទ្យា​ល័យ​តីដូចាត់​តាំង​ឡើង​ (គ្រោង​ទុក​) និង​ពិនិត្យ​ជម្រើស​បង្អែក​លើ​លទ្ធ​ផល​ប្រ​ឡង​វាយ​តម្លៃ​សម​ត្ថ​ភាព​ឆ្នាំ​ ២០២១ របស់​សាកល​វិទ្យា​ល័យ​ជាតិ​ក្រុង​ហូជី​មិញ​។​ បេក្ខ​ជន​អាច​មើល​ព័ត៌​មាន​លំ​អិត​ស្ដី​ពីការ​ជម្រើស​សិស្ស​តាម​វ៉េបសាយ៖ https://​tdu.edu.vn។​

មហា​វិទ្យា​ល័យ​ FPT គ្រោង​នឹង​ជម្រើស​សិស្ស​ ៨.២០០ នាក់​ សម្រាប់​មុខ​វិជ្ជា​ចំ​នួន​ ៣ គឺ​៖ គ្រប់​គ្រង​អា​ជីវកម្ម​ ភាសា​និង​បច្ចេក​វិទ្យា​ព័ត៌​មាន​។​ ភាគ​កម្រិត​រួម​ខាង​លើ​បែង​ចែក​ដល់​សាខា​សាលា​ហាណូយ​ ក្រុង​ហូ​ជីមិញ​ ដាណាំង​ កឹង​ធើ និង​ក្វីញ្ញើុង។​ សាលា​មាន​វិធី​ជម្រើស​សិស្ស​ច្រើន​បែប​ បេក្ខ​ជន​អាច​មើល​ព័ត៌​មាន​លំ​អិត ស្ដី​ពីការ​ជម្រើស​សិស្ស​តាម​វ៉េបសាយ៖ https://​ daihoc.fpt.edu. vn/tuyen-sinh/quy-che។​

មហា​វិទ្យា​ល័យ​ស្ថាបត្យ​កម្ម​ក្រុង​ហូជី​មិញ​ គ្រោង​នឹង​ជម្រើស​សិស្ស​ ១.៥៥៥ ភាគ​កម្រិត​សម្រាប់​ផ្នែក​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​ចំ​នួន ​២០ នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​ក្រុង​ហូជីមិញ​ កឹង​ធើ និង​ដាឡាក។​ ក្នុង​នោះ​ នៅ​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​កឹង​ធើ បេក្ខ​ជន​ចូល​រួម​ដាក់​ពាក្យ​ជម្រើស​ ត្រូវ​មាន​បញ្ជី​គ្រួ​សារ​នៅ​តាម​ខេត្ត​ ក្រុង​ចំ​នួន ​១៣ នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ព្រម​ទាំង​មាន​ការ​ជម្រើស​សិស្ស​ ១៤០ ភាគ​កម្រិត​សម្រាប់​មុខ​វិជ្ជា​ចំ​នួន ​៣ គឺ​៖ ស្ថាបត្យ​កម្ម​ រចនា​ខាង​ក្នុង​ផ្ទះ​ បច្ចេក​ទេស​សំ​ណង់​។​ បេក្ខ​ជន​អាច​មើល​ព័ត៌​មាន​លំ​អិត ស្ដី​ពីការ​ជម្រើស​សិស្ស​តាម​វ៉េប​សាយ៖  http://www.uah.edu.vn/router/dai-hoc-353.html៕​

                                         ប៊ិច​ង៉ុក​-វិមាន​

 ​

ចែករំលែកអត្ថបទ