តាមប្រសាសន៍លោកង្វៀងភុកតាំង នាយករងមន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុងកឹងធើ គុណភាពអប់រំលើភូមិសាស្រ្ត ក្រុង កាន់តែមានភាពលំនឹងនិងលើកកម្ពស់គុណភាព។
សាលាបឋមសិក្សាធើយស្វឹង១ ត្រូវបានកសាងថ្មី។
មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលសម្រេចបានស្នាដៃខាងលើ គឺអាស្រ័យការបំប៉ននិងបង្កើនកម្រិតវិជ្ជារបស់គ្រូបង្រៀនត្រូវបានបណ្តាសាលាក្រោមឱវាទ និងគ្រប់ការិយាល័យអប់រំយកចិត្តទុកដាក់។ លោកភុកតាំង ឱ្យដឹង៖ “អង្គភាពនីមួយៗបានបង្កលក្ខណសម្បត្តិដើម្បីគ្រូបង្រៀនបានចូលរួមវគ្គបង្កើនចំណេះដឹង ឬបំប៉នមុខជំនាញវិជ្ជាជីវៈ។ ដោយឡែកមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុង បានផ្សព្វផ្សាយបធានបទជាក់ស្តែងរៀងរាល់ឆ្នាំសិក្សា ដូចជា៖ “ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ថ្មីការគ្រប់គ្រង” “កសាងសាលារៀនស្និទ្ធស្នាល សិស្សសកម្ម” “ឆ្នាំសិក្សាបន្តការផ្លាស់ថ្មី និងលើកកម្ពស់គុណភាពអប់រំ”។
ទន្ទឹមនឹងកងជួរគ្រូបង្រៀនត្រូវបានលើកកម្ពស់មុខជំនាញជាប្រចាំ ភូមិភាគនីមួយៗថែមទាំងយកចិត្តទុកដាក់វិនិយោគកសាងមូលដ្ឋានសម្ភារៈ ឆ្លើយតបទៅនឹងតម្រូវការបង្រៀននិងរៀនរបស់គ្រូនិងសិស្ស។ បច្ចុប្បន្ន ទូទាំងក្រុងមានសាលារៀនជាង ៧១% សម្រេចបទដ្ឋានជាតិ កើនប្រមាណ ៣០% បើធៀបនឹងឆ្នាំ ២០១៥។ លោកហ្វិញវ៉ាន់ហ្វាច់ ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ឱ្យដឹង៖ “កើ-ដ ជាស្រុកមួយមានសិស្សជនជាតិខ្មែរច្រើនបំផុតរបស់ក្រុង ម្ល៉ោះហើយក្រៅពីកម្មវិធីវិនិយោគអភិវឌ្ឍអប់រំរួមទូទាំងស្រុក ក្រុងកឹងធើនៅទាំងយកចិត្តទុកដាក់ផ្គួបបញ្ចូលកម្មវិធី គម្រោងពិសេសដោយឡែកសម្រាប់ឃុំ ទីប្រជុំជនដែលមានសិស្សជនជាតិខ្មែររៀនច្រើនទៀតផង។ ឆ្លងតាមរយៈនោះ ដើមឆ្នាំសិក្សា ២០២០-២០២១ សាលាបឋមសិក្សាធើយស្វឹង ១ ត្រូវបានកសាងថ្មី ដោយថវិការាប់សិបពាន់លានដុង។ ដោយឡែកក្នុងចំណោមភូមិចំនួន ២ ដែលលំបាកខ្លាំងរបស់ឃុំធើយស្វឹង ស្រុកក៏បានដាក់ឱ្យប្រើប្រាស់ទីតាំងសាលាមតេ្តយ្យនៅភូមិធើយត្រឿង ១ ផងដែរ”។
បណ្តាសាលារៀននៅតំបន់ជនជាតិភាគតិចនៅឌិញម៉ូង ទីប្រជុំជនធើយឡាយ ត្រឿងថាញ់ ធើយតឹង របស់ស្រុកធើយឡាយ សង្កាត់ត្រឿងឡាក ចូវវ៉ាន់លីម របស់ខណ្ឌអូរម៉ូង ក៏បានកសាងថ្មីតាមទិសដៅសម្រេចបទដ្ឋានជាតិផងដែរ។ លោកង្វៀងវ៉ាន់ជី ប្រធានការិយាល័យអប់រំបណ្តុះបណ្តាលស្រុកធើយឡាយ ឱ្យដឹង៖ “អាស្រ័យមានមូលដ្ឋាន សម្ភារៈទំនើបៗ ម្ល៉ោះហើយផ្នែកអប់រំបានផ្សព្វផ្សាយអនុវត្តព្រមៗគ្នាកម្មវិធីអប់រំចំណេះទូទៅថ្មី ពិសេសគឺនៅតំបន់មានសិស្សជនជាតិភាគតិចច្រើន”៕
ហាថាញ់-លីសៀ