មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/01/2021 - 10:37

ជម្នះ​លំ​បាក​ក្នុង​រដូវ​ជំ​ងឺ​ COVID-១៩

ប្តី​ប្រ​ពន្ធ​បង​ គីមក្វឹ​កវ៉ូវ នៅ​ភូមិ​ភឿកទ័រ​ C ឃុំ​ភឿកទ័រ​ ស្រុក​តាម​ណុង ខេត្ត​ដុង​ថាប កំ​ពុង​ខិត​ខំ​ថែទាំ​ផ្កា​ស្បៃ​រឿង​ជាង​មួយ​ពាន់​ជាល​ឱ្យ​បាន​ល្អ​ ដើម្បី​ទាន់​ពេល​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តឹង​សឺវ ២០២១ ។​

បង​វ៉ូវ កំ​ពុង​ស្រោច​ទឹក​ផ្កា​ស្បៃ​រឿង​។​

បងស្រី​ដាវ​ធីហៀង ប្រ​ពន្ធ​បង​វ៉ូវ រៀប​រាប់​៖ “ផ្ទះ​ខ្ញុំ​នៅ​ក្បែរ​ឱទ្យាន​ជាតិ​ត្រាម​ជីម ម្ល៉ោះ​ហើយ​ទើប​បង​វ៉ូវ ​គាត់​ប្រ​កប​របរ​រត់ទូក​នាំភ្ញៀវ​ទេ​សចរ​។​ ចំ​ណែក​ខ្ញុំ​លក់​វត្ថុ​អនុស្សាវ​រីយ៍​ និង​ផលិត​ផល​ពិសេស​នៃ​ឱទ្យាន​ជាតិ​ឱ្យ​ភ្ញៀវ​​ទេស​ចរ​ ។​ ជីវ​ភាព​គ្រួ​សារ​លំ​នឹង​ ពី​ព្រោះ​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​ឱទ្យាន​ជាតិ​កើន​ជាលំ​ដាប់​។​ ប៉ុន្តែ​ដោយ​សារ​ជំ​ងឺ​ COVID-១៩ ផ្ទុះ​ឡើង​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ស្រាប់​តែ​ដាច់​អា​ជីព​ ។​ អស់​រយៈ​កាល​មួយ​ឆ្នាំ​កន្លង​ យើង​ខ្ញុំ​ស្ទើរ​តែ​គ្មាន​ប្រាក់​ចំ​ណូល​ពី​របរ​ចាស់​” ។​

ខណៈ​ពេល​លំ​បាក​ដោយ​សារ​ជំ​ងឺ​ COVID-១៩ បង​ស្រី​ហៀង បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ឧទ្ទេស​នា​មឱ្យ​ចូល​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​ផលិត​ត្រី​ងៀត ​។​ ចំ​ណែក​បង​វ៉ូវ បាន​ឧទ្ទេស​នាម​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈដាំ​ផ្កា​លម្អ​ អា​ស្រ័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចាត់​តាំង​ ។​ បង​វ៉ូវ រៀប​រាប់​៖ “ ខ្ញុំ​មាន​ដើម​កំ​ណើត​នៅ​ទីប្រ​ជុំ​ជន​ឡុង​ហូ ខេត្ត​វិញ​ឡុង​  ដូច្នេះ​ការ​ងារ​ចម្ការ​គ្មាន​អ្វី​លំ​បាក ​។​ ពី​ព្រោះ​ខ្ញុំ​អាច​ទទួល​យក​បាន​យ៉ាង​ឆាប់​នូវ​វិធី​សាស្រ្ត​ដាំ​ផ្កា​លម្អ​ អា​ស្រ័យ​បាន​សិប្ប​ករ​នៅ​ភូមិ​របរ​តឹង​ហ្វីដុង​ ជួយ​ណែ​នាំ ។​ ពេល​បាន​មក​ទស្សនា​កម្សាន្ត​ភូមិ​របរ​ ខ្ញុំ​សង្កេត​ឃើញ​មាន​គ្រួ​សារ​ជាច្រើន​ដែល​មាន​ដី​តិច​តួច ដាំ​ផ្កា​ធ្វើ​សេវា​កម្ម​ ទេស​ចរណ៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ខ្ញុំ​ពិត​ជារំភើប​ចិត្ត​ណាស់​”។​

ពង្រីក​ចំ​ណេះ​ដឹង​ដែល​រៀន​សូត្រ​បាន​ បង​វ៉ូវ បាន​ស្នើ​ភូមិ​ភាគ​ឧទ្ទេស​នាម​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​កិច្ច​ស្រុក​តាម​ណុង ដើម្បី​វិនិ​យោគ​ដាំ​ផ្កា​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណា​ម ២០២១ ។​ បង​វ៉ូវ រៀប​រាប់ ​៖ “ដោយ​សារ​ទើប​ដាំ​លើក​ដំ​បូង​ ម៉្លោះ​ហើយ​ខ្ញុំ​ជ្រើស​ដាំ​ផ្កា​ស្បៃ​រឿង​ ។​ ផ្កា​ស្បៃ​រឿង​ ចាប់​តាំង​ពី​ពេល​បណ្តុះ​គ្រាប់​រហូត​ដល់​ចេញ​ផ្កា​គឺ ៧៥ ថ្ងៃ​ ។​ ថ្ងៃ​ណា​ក្តៅ​ពេល​រសៀល​ ខ្ញុំ​ស្រោច​ទឹក​ពីរ​លើក​ ដើម្បី​រក្សា​សំ​ណើម​គ្រប់​ល្មម​ឱ្យ​ផ្កា​” ។​

ដោយ​បាន​ថែទាំ​យ៉ាង​ហ្មត់​ចត់​ ទើប​ផ្កា​ស្បៃ​រឿង​របស់​បង​វ៉ូវ លូត​លាស់​ស្មើ​ល្អ ។​ បង​ស្រី​ហៀង ឱ្យ​ដឹង​បន្ថែម ​៖ “បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ ខ្ញុំ​ដឹក​ផ្កា​ទៅ​លក់​នៅ​ផ្សារតាម​ណុងនិង​លក់​រាយ​នៅ​នឹង​ផ្ទះ​ ពី​ព្រោះ​ផ្ទះ​នៅ​ក្បែរ​ផ្លូវ​ថ្នល់​ ភ្ញៀវ​ដំ​ណើរ​ងាយ​ស្រួល​ឆៀង​ចូល​ទិញ​ ។​ ខ្ញុំ​លក់​ដោយ​ខ្លួន​ឯង​បាន​ថ្លៃ​ជាង​លក់​ដុំ​ឱ្យ​ឈ្មួញ​ ។​ ជំ​ងឺ​ COVID-១៩ ធ្វើ​ឱ្យ​មនុស្ស​ម្នា​ប្រ​ឈម​នឹង​ការ​លំ​បាក​ ដូច្នេះ​យើង​ត្រូវ​តែ​ជម្នះ​លំ​បាក​ ដើម្បី​គិត​គូរ​ឱ្យ​កូន​ៗ​រៀន​សូត្រ​” ៕​

                    អត្ថ​បទ​ & រូប​៖ ហា​ថាញ់

 

ចែករំលែកអត្ថបទ