ប្រធានបទ “សាមគ្គី ច្នៃប្រតិដ្ឋ ប្រឡងប្រណាំង កសាងនិងការពារមាតុភូមិ” មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០ បានប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ) ។ ចូលរួមមហាសន្និបាតមានតំណាង ២.៣០០ រូប ក្នុងនោះ មានថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ព្រឹទ្ធាចារ្យបដិវត្តន៍ អ្នកម្តាយវៀតណាម វីរភាព និងគំរូជឿនលឿនតំណាងវិស័យនានា ដូចជា៖ សេដ្ឋកិច្ចសង្គម សន្តិសុខការពារប្រទេស ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាមួយនឹងក្រុមអ្នកកាន់សាសនា ក្រុមជនជាតិ បញ្ញវន្ត គ្រូពេទ្យ គ្រូបង្រៀន សិល្បករ និងអ្នកវិទ្យាសាស្ត្រ។
![តំណាង ២.៣០០ រូប អញ្ជើញចូលរួមមហាសន្និបាត ប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០](https://baocantho.com.vn/image/fckeditor/upload/2020/20201221/images/khmer/11.jpg)
អគ្គលេខា ប្រធានរដ្ឋ ង្វៀងភូត្រុង ប្រធានរដ្ឋសភា ង្វៀងធីគឹមង៉ឹង អនុប្រធានរដ្ឋ ដាំងធីង៉ុកធិន អញ្ជើញចូលរួមពិធីបើកមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១០ ។ រូប ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ផ្តើមពីចលនាប្រឡងប្រណាំងស្នេហាជាតិ បានលេចឡើងនូវសមូហភាព បុគ្គលឆ្នើម គំរូជឿនលឿនជាច្រើន។ ក្នុងរយៈកាល ៥ ឆ្នាំកន្លង បានលើកសរសើរនិងផ្តល់ជូន ៣៤៣.៧២៧ មេដាយគ្រឿងឥស្សរិយយស។ កិត្តិនាមកិត្តិយសរដ្ឋចំនួន ២៥.៩២០ (រួមទាំងគ្រូបង្រៀន គ្រូពេទ្យ សិល្បករ សិល្បករឆ្នើមប្រជាជន); វីរៈកងកម្លាំងប្រដាប់អាវុធ ២៨ រូប វីរពលកម្មសម័យផ្លាស់ថ្មី ៧៣ រូប; រង្វាន់ជាតិ រង្វាន់ហូជីមិញ ចំនួន ៣០៨ និងយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេសចំនួន ៣៨០ រូប។
មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០ សំដៅវាយតម្លៃលទ្ធផលនៃការអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិ និងការងារលើកសរសើរ ជូនរង្វាន់ ដំណាក់កាល ២០១៥-២០២០។ កំណត់គោលដៅ ទិសដៅភារកិច្ចនៃចលនាប្រឡងប្រណាំងស្នេហាជាតិ និងការងារលើកសរសើរជូនរង្វាន់ ដំណាក់កាល ២០២០-២០២៥ ។
ផ្តល់កិត្តិយសដល់សមូហភាព បុគ្គលវីរជន យុទ្ធជន ប្រឡងប្រណាំង គំរូជឿនលឿន គំរូឆ្នើម ក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងរយៈកាល ៥ ឆ្នាំកន្លង ។ បន្តការបំផុសកម្លាំងដ៏អស្ចារ្យនៃផែនសាមគ្គីជនជាតិ ។ បង្កើតកម្លាំងចលករថ្មីសម្រាប់អនុវត្តជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌សង្គម ការពារជាតិ និងសន្តិសុខរបស់ប្រទេសជាតិ និងសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XII របស់បក្ស ។ ទន្ទឹមនឹងនោះ បំផុសចលនាប្រឡងប្រណាំងលើគ្រប់វិស័យនៃជីវភាពសង្គម និងបន្តជំរុញខ្លាំងក្លាចលនាប្រឡងប្រណាំចំនួន ៤ អាស្រ័យនាយករដ្ឋមន្រ្តីបំផុស៖ “ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី”; “ ទូទាំងប្រទេសរួមដៃដើម្បីអ្នកក្រ - មិនទុកឱ្យអ្នកណាម្នាក់នៅខាងក្រោយ”; “អាជីវកម្មវៀតណាមសមាហរណកម្មនិងអភិវឌ្ឍន៍”; “កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករដ្ឋប្រឡងប្រណាំងអនុវត្តវប្បធម៌ស្ថាប័នរដ្ឋ” ផ្សារភ្ជាប់ជាមួយ “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”; បន្តការផ្លាស់ថ្មីការងារប្រឡងប្រណាំង លើកសរសើរ និងជូនរង្វាន់ក្នុងស្ថានភាពថ្មី តាមសារាចរលេខ 34-CT/TW របស់ការិយាល័យនយោបាយ និងច្បាប់ស្តីពីការប្រឡងប្រណាំង - លើកសរសើរនិងជូនរង្វាន់ ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍