មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/12/2020 - 09:26

ព្រះ​តេជព្រះ​គុណ​ថាច់​ភុក

រយៈ​ពេល​ជាង​ ២៩ ឆ្នាំ​សាង​ផ្នួស​បួស​រៀន​ ព្រះ​តេជព្រះ​គុណ​ថាច់​ភុក ព្រះ​ចៅ​អធិ​ការ​វត្ត​កោះ​កែវ​សិរី​ សង្កាត់​ ៨ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ អស់​ពី​ព្រះ​ទ័យ​ដើម្បី​ការ​ងារ​សាសនា​ ការ​ងារ​សង្គម​។​ ព្រះ​អង្គ​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ​ និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​ ជួយ​គ្រួ​សារ​ក្រី​ក្រជាច្រើន​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព​។​

ព្រះ​តេជព្រះ​គុណ​ថា​ច់​ភុក។​

ឆ្នាំ ១៩៩១ ថាច់​ភុក បាន​ចូល​សាង​ផ្នួសនៅ​វត្ត​កោះ​កែវ​សិរី​ ។​ ក្នុង​រយៈ​ពេល​បួស​រៀន​ ព្រះ​តេជព្រះ​គុណ​ថាច់​ភុក ព្យា​យាមសិក្សា​ធម៌​វិន័យ​ អក្សរ​សាស្រ្ត​ រួម​ជា​មួយ​ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​គិត​គូរ​កសាង​វត្ត​អា​រាម​ ចលនា​ពុទ្ធ​បរិស័ទ​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​។​ ឆ្នាំ​ ២០០០ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ភុក បាន​តែង​តាំង​ជាព្រះ​ចៅ​អធិ​ការ​វត្ត​កោះ​កែវ​សិរី​ រហូត​មក​ដល់​សព្វ​ថ្ងៃ​។​

 ព្រះ​តេជព្រះ​គុណ​ថាច់​ភុក កំ​ពុង​ពិភាក្សា​ជាមួយ​គណៈ​កម្ម​ការ​វត្ត​កោះ​កែ​វ​សិរី​។​

ចាប់​តាំង​ពី​ទទួល​នា​ទីជា​ព្រះ​ចៅ​អធិ​ការ​ ព្រះ​តេជ​ព្រះ​គុណ​ បាន​កសាង​នូវ​សំ​ណង់​ជាច្រើន​ ដូច​ជា​ឧបដ្ឋាន​សាលា​ ខ្លោង​ទ្វារ​ ជួស​ជុល​ព្រះ​វិហារ​ កសាង​ឈាប​នដ្ឋាន​ របង​វត្ត​ ។​ល។​ ក្រៅ​ពី​នេះ​ ព្រះ​អង្គ​ចលនា​ពុទ្ធ​បរិស័ទ​និង​សប្បុរស​ជន​ ក្នុង​និង​ក្រៅ​ខេត្ត​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ទៀត​ផង​។​ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ភុក មាន​ថេរដី​កា​៖ “គោល​ការ​ណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ តែង​គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ជា​ការ​ល្អ​ប្រ​សើរ​ណាស់​។​ មា​មីង​ខ្មែរ​មាន​លំ​នៅ​ឋាន​ កូន​ចៅ​បាន​រៀន​សូត្រ​ងាយ​ស្រួល​។​ល។​ បច្ចុប្បន្ន​ អា​ត្មា​ភាព​រួម​ជាមួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ខ្នះ​ខ្នែង​ចលនា​មាមីង​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​”។​

លោក​ថាច់​ងៀ លេខា​គណៈ​កម្មា​ធិការ​បក្ស​ សង្កាត់​៨ ឱ្យ​ដឹង​៖ “ក្រៅ​ពី​តួនា​ទីជាព្រះ​ចៅ​អធិ​ការ​វត្ត​កោះ​កែវ​សិរី​ ព្រះ​អង្គ​ជា​អនុប្រ​ធាន​គណៈ​កម្ម​ការ​អប់​រំ សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​ត្រា​វិញ​។​ ព្រះ​អង្គ​រួម​ជា​មួយ​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​ខិត​ខំ​កសាង​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​។​ ជា​ពិសេស​ ព្រះ​អង្គ​តែង​ឆ្លៀត​ពេល​ដើម្បី​ផ្សព្វ​ផ្សាយ​ ចលនា​ពុទ្ធ​បរិស័ទ​អនុវត្ត​ល្អ​នូវ​គោល​មាគ៌ា​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ និង​រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ទៀត​ផង​”៕​

                           ស៊ឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ