មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/11/2020 - 15:13

បរិច្ចាគ​ដី​ថ្លៃ​រាប់​ពាន់​លាន​ដុង​ដើម្បី​សង់​អា​គារ​សិក្សា​

ដោយ​ឃើញ​គ្រួ​សារ​ជាច្រើន​ដែល​មាន​កូន​តូច ហើយ​ជួប​លំ​បាក​ពេល​ជូន​កូន​ទៅ​រៀន​ឆ្ងាយ​ ប្ដី​ប្រ​ពន្ធ​គ្រូ​ពេទ្យ​ ផាម​វ៉ាន់​ទៀង​ នៅ​ឃុំ​ផុងដុង​ ស្រុក​វិញ​ធ្វឹង​ ខេត្ត​គៀង​យ៉ាង​ ឋិត​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ក៏​បាន​បរិច្ចាគ​ដី​សាង​សង់​សាលា​មត្តេយ្យ។​

អ្នក​មីង​ពុង ប្រ​ពន្ធ​គ្រូ​ពេទ្យ​ផាមវ៉ាន់​ទៀង​ មក​សួរ​សុខ​ទុក្ខ​ក្មេង​ៗ​សាលា​មត្តេយ្យដែល​ប្ដី​ប្រ​ពន្ធ​គាត់​បរិច្ចាគ​ដី​សាង​សង់​។​

សា​លា​មត្តេយ្យថ្មី​ចើ​យ៉ាម ឋិត​នៅ​ភូមិ​ថាញ់​ដុង​ (ឃុំ​ផុងដុង​ ស្រុក​វិញ​ធ្វឹង​) បាន​កសាង​ឡើង​យ៉ាង​ស្អាត​ ទីធ្លា​ធំ​ទូលាយ​។​ ហើយ​តិច​មាន​អ្នក​ណា​ដឹង​ថា​ សាលា​នេះ​សង់​ឡើង​លើ​ចំ​ណែក​ដី​ដែល​បុគ្គល​ឯក​ជន​បរិច្ចាគ​នោះ​ឡើយ​។​

លោក​យឿងអុកកឹង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ផុងដុង​ ឱ្យ​ដឹង​ មុន​នេះ​សាលា​មត្តេយ្យ​និង​សាលា​បឋម​សិក្សា​នៅ​ក្បែរ​មជ្ឈ​មណ្ឌល​ឃុំ​។​ ប៉ុន្តែ​ទី​តាំង​នោះ​ ឋិត​នៅ​លើ​ផ្ទៃ​ដី​នៃ​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ ហើយ​ត្រូវ​បាន​ប្ដូរ​ទៅ​កន្លែង​ថ្មី​ ឆ្ងាយ​ពី​ទី​តាំង​សាលា​ចាស់​។​ ហេតុ​នេះ​ អា​ណា​ព្យា​បាល​កុមារ​មត្តេយ្យ ប្រ​ឈម​នឹង​ការ​លំ​បាក​ច្រើន​នៅ​ពេល​ជូន​កូន​ទៅ​រៀន​។​ ដោយ​សង្កេត​ឃើញ​ស្ថាន​ភាព​នេះ​ ការិ​យាល័យ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ស្រុក​ រួម​ជាមួយ​នឹង​រដ្ឋ​អំ​ណាច​ឃុំ​ បាន​រក​ដំ​ណោះ​ស្រាយ​សង្គមូប​នីយក​ម្ម​អប់​រំ ដោយ​អំ​ពាវ​នា​វប្រ​ជា​ជន​ចូល​រួម​បរិច្ចាគ​ដី​សាង​សង់​សាលា​រៀន​។​ ជ្រាប​ច្បាស់​ពី​តម្រូវ​ការ​ដ៏​ចាំ​បាច់​នោះ​ គ្រូ​ពេទ្យ​ផាម​វ៉ាន់​ទៀង​ (ដំ​ណាក់​សុខា​ភិបាល​ឃុំ​ផុង​ដុង​) ក៏​ពិគ្រោះ​ជាមួយ​នឹង​គ្រួ​សារ​ បរិច្ចាគ​ដី​ដើម្បី​កសាង​សាលា​មត្តេយ្យ​នេះ​។​

ចំ​ណែក​ដី ​៣.០០០ ម៉ែ​ត្រការ៉េ​នេះ​ ក្នុង​ដំ​ណាក់​កាល​នោះ​តម្លៃ​ជាង​ ២ ពាន់​លាន​ដុង​។​ ទោះ​បីដូច្នោះ​ក៏​ដោយ​ ជាមួយ​នឹង​ការ​ត្រិះ​រិះ​ដោយ​ក្ដី​ករុ​ណា​ “គ្រូ​ពេទ្យ​ដូច​ជា​សុភាព​មាតា​” ប្ដី​ប្រ​ពន្ធ​គ្រូ​ពេទ្យ​ នៅ​តំ​បន់​ដាច់​ស្រ​យាល​មួយ​នេះ​ មិន​បាន​គិត​គូរ​រឿង​លុយ​កាក់​ឡើយ​។​ ក្រោយ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ដំ​ណើរ​ការ​សាង​សង់​ ឆ្នាំ​សិក្សា​ថ្មី​ ២០១៩ - ២០២០ មណ្ឌល​សាលា​មត្តេយ្យ​ចើ​យ៉ាម បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ដោយ​ទទួល​កុមារ​មត្តេយ្យ អា​យុ​ ៤-៥ ឆ្នាំ​ប្រ​មាណ​ជាង​ ៣០ នាក់។​

ផ្ទះ​សំ​ណាក់​ ដែល​ប្ដី​ប្រ​ពន្ធ​គ្រូ​ពេទ្យ​ផាម​វ៉ាន់​ទៀង​ សាង​សង់​សម្រាប់​អា​ណា​ព្យា​បាល​សិស្ស​ចាំ​ទទួល​កូន​។​

សាលា​មត្តេយ្យ​ចើ​យ៉ាម នៅ​ភូមិ​ថាញ់​ដុង​ ក៏​ទទួល​កុមារ​ដែល​នៅ​ជាប់​ព្រំ​ប្រ​ទល់​របស់​ខេត្ត​បាក​លីវ​។​ បង​ស្រី​ង្វៀង​ធី​អឹង នៅ​ភូមិ​ប៊ិញ​ឡុក​ (ឃុំ​វិញ​ឡុក​ A ស្រុក​ហុង​យ៉ឹង ខេត្ត​បាក​លីវ​) ឱ្យ​ដឹង​ មុន​នេះ​ក្បែរ​ផ្ទះ​គាត់​ក៏​មាន​សាលា​មត្តេយ្យដែរ​ ប៉ុន្តែ​រយៈ​ពេល​ ២ ឆ្នាំ​មុន​ សាលា​នេះ​បាន​ប្ដូរ​ទី​តាំង​ថ្មី​ ឆ្ងាយ​ពី​ផ្ទះ​គាត់​ប្រ​មាណ​ជិត​ ១០ គីឡូ​ម៉ែ​ត្រ ដូច្នេះ​បង​ស្រី​ក៏​ផ្ញើ​កូន​រៀន​នៅ​សាលា​មត្តេយ្យ​ចើ​យ៉ាម​តែ​ម្ដង​។​ សាលា​នេះ​ មិន​ទាន់​អនុវត្ត​ឱ្យ​ក្មេង​ស្នាក់​នៅ​ពេល​ថ្ងៃ​ ទើប​អា​ណា​ព្យា​បាល​ត្រូវ​ជូន​កូន​ទៅ​មក​។​ ផ្ទះ​បង​ស្រី​អឹង ចម្ងាយ​ពី​សាលា​មត្តេយ្យ​ចើ​យ៉ាម​ប្រ​មាណ​ ៤ គីឡូ​ម៉ែត្រ ម្ល៉ោះ​ហើយ​ មាន​ការ​លំ​បាក​ពេល​ជូន​កូន​ចុះ​ឡើង​ម្ដង​ៗ​។​ ហេតុ​នេះ​ បង​ស្រី​ជូន​កូន​ទៅ​សាលា​ពេល​ព្រឹក​ ហើយ​សុំ​ស្នាក់​ក្នុង​សាលា​ ចាំ​កូន​រៀន​ចប់​ទទួល​មក​ផ្ទះតែ​ម្ដង​។​ បង​ស្រី​ង្វៀង​ធីវិត នៅ​ក្បែរ​ផ្ទះ​បង​អឹង និង​អា​ណា​ព្យា​បាល​សិស្ស​មួយ​ចំ​នួន​ក៏​មាន​ស្ថាន​ភាព​ដូច្នេះ​ដែរ​។​

ដោយ​មិន​អស់​ចិត្ត​ពេល​ឃើញ​អា​ណា​ព្យ​ាបាល​សិស្ស​ អង្គុយ​ចាំ​ទទួល​កូន​ខាង​ក្រៅ​ក្រោម​កម្ដៅ​ថ្ងៃ​ ប្ដី​ប្រ​ពន្ធ​គ្រូ​ពេទ្យ​ទៀង​ ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ ៦០ លាន​ដុង​សម្រាប់​សង់​ផ្ទះ​សំ​ណាក់​មួយ​ខ្នង​ ក្នុង​បរិវេណ​សា​លា​។​ ប្ដី​ប្រ​ពន្ធ​គាត់​រំភើប​ចិត្ត​ជា​មួយ​នឹង​ភាព​សប្បាយ​រីក​រាយ​របស់​អា​ណា​ព្យា​បាល​សិស្ស​មាន​ស្ថាន​ភាព​លំ​បាក​ ឥឡូ​វពួក​គេ​មាន​កន្លែង​សម្រាក​ស្រួល​បួល​ដើម្បី​ចាំ​ទទួល​កូន​។​

តាម​ប្រ​សាសន៍​លោក​ឡេវ៉ាន់​យ៉ិន អនុប្រ​ធាន​គណៈ​ឃោ​សនា​អប់​រំស្រុក​វិញ​ធ្វឹង​ គំ​រូ​បរិច្ចាគ​ដី​សាង​សង់​សាលា​រៀន​មត្តេយ្យ និង​សង់​ផ្ទះ​សំ​ណាក់​សម្រាប់​អា​ណា​ព្យា​បាល​សិស្ស​ចាំ​ទទួល​ កូន​របស់​ប្ដី​ប្រ​ពន្ធ​គ្រូ​ពេទ្យ​ផាម​វ៉ាន់​ទៀង​ ពិត​ជាពិសេស​ខ្លាំង​ណា​ស់​៕​

                             ឡេស៊ាង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គំ​រូ​បរិច្ចាគ​ដី​