ច្រើនឆ្នាំកន្លង សមាគមសហព័ន្ធនារីខេត្តសុកត្រាំង តែងសកម្មកសាងសកម្មភាពនិងទម្រង់ជាច្រើន ដើម្បីជួយនារីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ បានជួយសមាជិកជាច្រើនចាកផុតពីភាពក្រីក្រ។
មានដើមទុនវិនិយោគ បងស្រីហឿង បានទិញដីពង្រីកចម្ការបណ្ដុះកូនដើមទម្លាប់ លក់ចែកចាយតាមខេត្ត ក្រុងនានាក្នុងទូទាំងប្រទេស រកបានប្រាក់ចំណូល ទើបជីវភាពបានធូរធារជាងមុន។
ជាមួយនឹងទិសស្លោក “ទីណាមាននារី ទីនោះមានសកម្មភាពសមាគម” សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសុកត្រាំង បានកសាងនិងបន្តសកម្មភាពក្លឹប ក្រុម ប្រមាណជាង ៥.៩២៨ មានដូច៖ សកម្មភាពឥណទាន ទម្រង់សេដ្ឋកិច្ចសមូហភាព ឧបត្ថម្ភនារីសាងអាជីព។ល។ បានទាក់ទាញនារីចូលរួមយ៉ាងកុះករ។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីខេត្ត នៅទាំងបង្កើតទម្រង់ជាច្រើនទៀតសម្រាប់នារី និងកុមារ មានដូច៖ ក្លឹប “ម្តាយនិងកូនស្រី ឪពុក និងកូនប្រុស” ក្លឹប “ក្តីជំនឿកុមារ” និងក្លឹបកសាងគ្រួសារសុភមង្គល។ល។ ផ្តើមពីនោះ ជួយឱ្យសមាជិកគ្រូបង្រៀន អ្នកថែទាំកុមារ អ្នកធ្វើការផ្ទាល់ជាមួយនឹងកុមារយល់ច្បាស់ពីច្បាប់កុមារ។ល។ ដើម្បីការពារកុមារ ទប់ស្កាត់ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាលើកុមារ។ បងស្រីចូវហុងហ្វា នៅឃុំភូតឹង ស្រុកចូវថាញ់ ឱ្យដឹង៖ “ចូលរួមប្រជុំជីវភាពក្នុងសមាគម ខ្ញុំមានក្តីត្រេកអរយ៉ាងខ្លាំង បានរួមជាមួយនឹងបងប្អូននារីចែករំលែក លើកទឹកចិត្តគ្នាឈានឡើងក្នុងជីវភាព។ ខ្ញុំរៀនរបៀបស្តាប់មតិរបស់កូន ប្រៀនប្រដៅកូនចេះការពារខ្លួន និងចេះគោរពគ្នា ម្ល៉ោះហើយគ្រួសារខ្ញុំរស់នៅមានសុភមង្គល។ ខ្ញុំយល់ថាទម្រង់ “ក្ដីជំនឿកុមារ” ពិតជាល្អណាស់”។
ផ្តើមពីប្រភពទុនឧបត្ថម្ភរបស់អង្គការសង្គមនានា សមាគមនារីគ្រប់លំដាប់ថ្នាក់បានកសាងទម្រង់ជាច្រើន សមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ច សមត្ថភាពរបស់សមាជិក ដើម្បីបន្តរក្សាប្រសិទ្ធភាព ស្ថេរភាព។ បងស្រីលីធីង៉ុកហឿង នៅឃុំភូតឹង ឱ្យដឹង៖ “ផ្តើមពីប្រភពទុន ឧបត្ថម្ភនារីច្នៃប្រតិដ្ឋបង្កើតអាជីព អភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន ខ្ញុំបានបុលទុន ៥០ លានដុង ដើម្បីពង្រីករោងបណ្ដុះកូនដើមទម្លាប់។ បច្ចុប្បន្ន កូនដើមទម្លាប់របស់គ្រួសារខ្ញុំ បានលក់ចែកចាយនៅតាមខេត្ត ក្រុងនានា ជួយឱ្យខ្ញុំរកបានប្រាក់ចំណូលលំនឹងជីវភាពបានធូរធារ”។
តាមប្រសាសន៍លោកស្រី ត្រឹងធីធូហាំង អនុប្រធានសមាគមសហព័ន្ធនារីខេត្តសុកត្រាំង កម្មាភិបាលសមាគមគ្រប់លំដាប់ថ្នាក់ តែងអស់ពីចិត្តពីថ្លើមព្រោះការអភិវឌ្ឍរបស់នារី សមាជិកតែងរស់នៅសាមគ្គី ស្វាហាប់ ម្ល៉ោះហើយកាន់តែបញ្ជាក់ពីតូនាទីរបស់នារីក្នុងសង្គមនាបច្ចុប្បន្ន៕
លីធាន-វិមាន