មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/11/2020 - 09:32

គំ​រូ​ចលនា​បរិច្ចាគ​ដី​

នោះ​គឺបក្ខ​ជន​កៀង​ថាញ់​ប៊ិញ កើត​ឆ្នាំ​ ១៩៥០ នៅ​ភូមិ​រោង​វាល​ ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​។​ អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ដើម្បី​សង់​ផ្ទះ​ជូន​អ្នក​ក្រ ធ្វើ​សាលា​រៀន​ ផ្លូវ​គមនា​គមន៍​និង​ធារា​សាស្រ្ត​។​ល។​

លោក​កៀង​ថាញ់​ប៊ិញ បាន​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ជូន​បណ្ណ​សរ​សើរ​។​

លោកស៊ឺនផុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ីប ឱ្យ​ដឹង​៖ ចលនា​ “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថ​ហូ​ជី​មិញ​” នៅ​តឹង​ហ៊ីប ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ ម្ល៉ោះ​ហើយ​កម្មា​ភិបាល​និង​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​សកម្ម​។​ ក្នុង​នោះ​ មាន​លោក​កៀង​ថាញ់​ប៊ិញ ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ប្រាក់​កាស​និង​កម្លាំង​កាយ​ដើម្បី​ធ្វើ​ផ្លូវ​ សាលា​រៀន​និង​អនុវត្ត​សុខុ​មាល​ភាព​សង្គម​។​ល។​ ការ​រួម​វិភាគ​ទាន​របស់​គាត់​បាន​រួម​ចំ​ណែ​ក​បំ​ផុស​ស្មារតី​ភ្ញាក់​រលឹក​ និង​រីក​សាយ​សុស​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​ ពិសេស​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ គាត់​ក៏​បាន​ខេត្ត​ជូន​បណ្ណ​សរ​សើរ​អំ​ពី​ស្នា​ដៃ​គំ​រូ​ក្នុង​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​”។​

លោក​កៀង​ថាញ់​ប៊ិញ ចែក​រំ​លែក៖ “ពិត​មែន​ដឹង​ថា​ដី​ជារបស់​ទ្រព្យ​មាន​តម្លៃ​ ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​ភូមិ​ស្រុក​មាន​ការ​រីក​ចម្រើន​ប្រ​ជា​ជន​ម្នា​ក់ៗ​ត្រូវ​ធ្វើ​ជាគំ​រូ​។​ អា​ស្រ័យហេតុ​នោះ​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជាង​ ២.០០០ ម៉ែត្រ​ការ៉េ​ ដើម្បី​កសាង​សំ​ណង់​សុខុ​មាល​ភាព​សង្គម​ ដូច​៖ សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ សង់​សា​លា​រៀន​ ធ្វើ​ផ្លូវ​គមនា​គមន៍​ ធារា​សាស្រ្ត​”។​ លោក​កៀង​ថាញ់​ប៊ិញ ថែម​ទាំង​សកម្ម​ចលនា​ ផ្សព្វ​ផ្សាយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ឯទៀត​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​បើក​ផ្លូវ​ ហើយ​មាន​គ្រួ​សារ​ជាច្រើន​ក្នុង​ភូមិ​បាន​ធ្វើ​តាម​។​

ក្រៅ​ពី​នេះ​ ក្នុង​នា​មជាប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ឃុំ​តឹង​ហ៊ីប និង​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​រោង​វាល​ រៀង​រាល់​ឆ្នាំ​ គាត់​តែង​ចលនា​សប្បុរស​ជន​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​ ឧបត្ថម្ភ​អំ​ណោយ​ជាង​ ៦.០០០ ចំ​ណែក​ជូន​ដល់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ក្រី​ក្រ គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​កៀក​បន្ទាត់​ក្រី​ក្រ​ក្នុង​ឃុំ​ទៀត​ផង​៕​

                       សឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កៀង​ថាញ់​ប៊ិញ