សមាគមកសិករខេត្តត្រាវិញ បានធ្វើពិធីស្ងើចសរសើរបុគ្គលឆ្នើមលើកទី II (ដំណាក់កាល ២០១៥-២០២០)។ ក្នុងពិធីជួបជុំនេះ មានកសិករឆ្នើម ១៤៦ នាក់ ត្រូវបានជ្រើសរើសមកពីមូលដ្ឋាន តំណាងឱ្យគ្រួសារកសិករ ១៩១.៥២៥ គ្រួសារ សម្រេចលក្ខឋានជាកសិករផលិតធ្វើជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ ត្រូវបានស្ងើចសរសើរ។
លោកង៉ោហែន អនុប្រធានសមាគមកសិករខេត្តត្រាវិញ
ជូនលិខិតសរសើរដល់បុគ្គលឆ្នើម។
ដំណាក់កាល ២០១៥ - ២០២០ ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ សំខាន់គឺចលនា “កសិករផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងកាត់បន្ថយក្រីក្រដោយចីរភាព” “កសិករធានាការពារប្រទេស-សន្តិសុខ” “ទូទាំងប្រទេសសាមគ្គីរួមកម្លាំងដើម្បីអ្នកក្រ - មិនទុកម្នាក់ណាឱ្យនៅក្រោយឡើយ។ល។” ប្រព្រឹត្តឡើងយ៉ាងផុសផុល ជួយឱ្យបរិមាណផលកសិកម្មសម្រេចទិន្នផលនិងគុណភាពខ្ពស់ ហើយជីវភាពកសិករកើនឡើងជាលំដាប់៕
ស៊ឺនម៉ាល័យ-លីសៀ