|
លេខាសាខាបក្ស សើុងធីចៀង។ |
ជាលេខាសាខាបក្ស ប្រធានភូមិត្រឿង-ថ ឃុំត្រឿងខាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង បងស្រីសើុងធីចៀង តែងបានមាមីងជឿជាក់ ស្រឡាញ់រាប់អាន ដ្បិតអីបងស្រីតែងរស់នៅជិតដិត រួសរាយរាក់ទាក់ ស្ដាប់យោបល់ប្រជាជន រួមចំណែកដោយអស់ពីចិត្តក្នុងការអភិវឌ្ឍរបស់ភូមិភាគ។
បម្រើការងារនៅភូមិត្រឿង-ថ អស់រយៈពេលជាង ៣៨ ឆ្នាំ ក្នុងនោះ ជាលេខាសាខាបក្សជាង ២ អាណត្តិ ម្ល៉ោះហើយបងស្រីតែងយល់ច្បាស់ពីជីវភាពរបស់ប្រជាជននៅភូមិភាគ។ ចំពោះការងារទាក់ទិនដល់ផលប្រយោជន៍របស់ប្រជាជន បងស្រីចៀង ប្រកាសជាសាធារណៈ មានតម្លាភាព បានប្រជាជនជឿជាក់ គាំទ្រ។ រាល់គោលនយោបាយដែលរដ្ឋឧបត្ថម្ភសម្រាប់ជនរួមជាតិខ្មែរ បងស្រីតែងប្រជុំប្រជាជនផ្សព្វផ្សាយ អាទិភាពឧបត្ថម្ភចំពោះគ្រួសារដែលលំបាកខ្លាំង។ លោកត្រាជឿន ជាគ្រួសារក្រីក្រត្រូវបានឧបត្ថម្ភគោចិញ្ចឹម ឥឡូវបានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។ លោកត្រាជឿន ឱ្យដឹង៖ “កាលពីមុន បានបងចៀង គាត់ជួយស្នើថ្នាក់លើ ពិនិត្យផ្ដល់ជំនួយដល់គ្រួសារខ្ញុំគោមួយក្បាលនិងផ្ដល់បុលទុនអាទិភាព ទើបខ្ញុំមានលក្ខណសម្បត្តិធ្វើការងាររកស៊ី។ ក្រៅពីធ្វើការឈ្នួលនៅក្នុងភូមិ ខ្ញុំខិតខំថែទាំគោ ម្ល៉ោះហើយ គោរបស់ខ្ញុំក៏កើនឡើង។ ក្រោយមក ខ្ញុំលក់៣ក្បាលសម្រាប់ធ្វើអាជីវកម្មទិញគោមកចិញ្ចឹមបំប៉ន ហើយសន្សំ ប្រាក់ទិញដីស្រែ។ សព្វថ្ងៃ ខ្ញុំមានគោសាច់ ១៥ ក្បាល និងដីស្រែពីរបីកុង ហើយកូនៗរបស់ខ្ញុំក៏មានជីវភាពធូរធារ ផ្ដើមពីការចិញ្ចឹមគោផងដែរ។ ព្រោះហេតុនោះ ខ្ញុំមិនភ្លេចគុណបំណាចដែលបងចៀងជួយជ្រោមជ្រែងនោះទេ”។
បងចៀង ខ្នះខ្នែងចលនាប្រជាជនបរិច្ចាគដី ដំណាំរួមផ្សំ កម្លាំងពលកម្ម។ល។ រួមជាមួយនឹងរដ្ឋ កសាងផ្លូវជនបទ។ ព្រមជាមួយគ្នានោះគឺចលនា ដាំផ្កា ដាក់អំពូលអគ្គិសនីបំភ្លឺផ្លូវ ចាក់សំរាមត្រង់ កន្លែងកំណត់ដើម្បីរក្សាអនាម័យបៃតង - ជ្រះ - ស្អាត។ បងចៀង ឱ្យដឹង៖ “កាលពីដើម ភូមិត្រឿង-ថ ក្រីក្រណាស់ គ្មានអគ្គិសនី ផ្លូវថ្នល់ ទឹកស្អាតប្រើប្រាស់ទេ។ ខណៈពេលរដ្ឋបានវិនិយោគទុនកម្មវិធី ១៣៥ កសាងជនបទថ្មី មាមីងរីករាយសប្បាយគ្រប់គ្នា ពីព្រោះផ្លូវ-ស្ពាន អគ្គិសនី ទឹកស្អាតត្រូវបានតភ្ជាប់ដល់ផ្ទះ។ ផ្ដើមពីនោះ មាមីងកាន់តែមានភាព ជឿជាក់លើគោលនយោបាយរបស់បក្សនិងរដ្ឋ ម្ល៉ោះហើយតែងស្រុះស្រួលគ្នាគាំទ្រ គិតគូរការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារចាកផុតពីភាពក្រីក្រ”។
លោកថាច់វ៉ូវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងខាញ់ បានបញ្ជាក់៖ “បងសើុងធីចៀង គឺបក្ខជនគំរូអស់ពីចិត្តជាមួយការងារនិងជួយប្រជាជន ម្ល៉ោះហើយបានប្រជាជនជឿទុកចិត្ត។ អាស្រ័យប្រជាប្រិយភាពរបស់គាត់ក្នុងការចលនាប្រជាជនក៏បានរួមវិភាគទានកសាងផ្លូវជនបទថ្មីខ្នាតគំរូប្រវែងជាង ២ គីឡូម៉ែត្រ និងផ្លូវភូមិទាំង ១០០% ត្រូវបានកសាងរឹងមាំសម្រេចបទដ្ឋានជនបទថ្មី”៕
យ្វីអាញ់ - ថាច់ធី