សុកត្រាំងគឺជាខេត្តមួយក្នុងចំណោមខេត្ត ក្រុង នានា នៅតំបន់វាលរាបទន្លេគឺវឡុង ដែលមានលក្ខណៈវប្បធម៌ពិសេសដោយឡែក ដោយមានជនជាតិចំនួន ៣ គឺ កិញ-ខ្មែរ-ចិន រួមរស់ជាមួយគ្នា។ ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ហេតុនោះខេត្តមានសក្តានុពលដ៏ធំដើម្បីអភិវឌ្ឍអេកូទេសចរណ៍។
ភ្ញៀវទេសចរដើរទស្សនាវត្តស្រឡូង។
មណ្ឌលសមាធិទ្រុកឡឹមខេត្តសុកត្រាំង ជាទីតាំងទេសចរណ៍ជំនឿសាសនាកំពុងតែទាក់ទាញភ្ញៀវជាច្រើន។
ក្រៅពីតំបន់ទេសចរណ៍បុរាណដូចជា៖ វត្តមហាទប់, វត្តស្រឡូង, វត្តដឹកសែក, វត្តឃ្លាំងនិងអាគារតាំងពិព័រណ៍វប្បធម៌ខ្មែរ វត្តពុទ្ធិកសិក្សា ២ វត្តសំរោង។ល។ ខេត្តសុកត្រាំងនៅមានទីតាំងទេសចរណ៍ជំនឿសាសនាដែលបាននិងកំពុងតែវិនិយោគកសាងដូចជា៖ មណ្ឌលសមាធិទ្រុកឡឹម ដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ ២០២០ ; តំបន់វប្បធម៌និងជំនឿសាសនាយ៉ៀងតៀង។ វត្តក្វាងអឹម ដុងហាយ នៅទីរួមខេត្តវិញចូវ។ល។ ក្រៅពីនេះ ជារៀងរាល់ឆ្នាំ ខេត្តក៏មានពិធីបុណ្យជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅខេត្តមកទស្សនាយ៉ាងកុះករ។ ពិសេសគឺពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងរបស់ជនជាតិខ្មែរ បានក្លាយជាពិធីបុណ្យដ៏ធំមួយនៅតំបន់ណាមបូ។ កាលពីឆ្នាំ ២០១៩ ប្រាក់ចំណូលសរុបផ្នែកទេសចរណ៍ សម្រេចជាង ១.០០០ ពាន់លានដុង។
លោក ផាមវុាំងដូវ នាយករងមន្ទីរវប្បធម៍ កីឡា និងទេសចរណ៍ខេត្តសុកត្រាំង បានមានប្រសាសន៍៖ “ខេត្តបានកំណត់ការអភិវឌ្ឍទេសចរណ៍សហគមន៍ គឺជាភារកិច្ចដ៏សំខាន់មួយសំដៅជំរុញផ្នែកទេសចរណ៍ក្លាយជាខឿនសេដ្ឋកិច្ចចម្បង។ យោងតាមគម្រោងអភិវឌ្ឍទេសចរណ៍របស់ខេត្ត នៅពេលខាងមុខនឹងអភិវឌ្ឍបណ្ដុំទេសចរណ៍សហគមន៍សំខាន់ៗចំនួន ៤ នោះគឺ បណ្ដុំទេសចរណ៍សហគមន៍ នៅឃុំហឹងភូ ស្រុកមីទូ - ង៉ាណាំ ជាទេសចរណ៍ បរិយាកាសវប្បធម៌ណាមបូសុទ្ធសាធតាមបណ្តោយផ្លូវពុងហេបនិងតំបន់ផ្សារអណ្តែតង៉ាណាំ។ បណ្ដុំទេសចរណ៍សហគមន៍កោះមីភឿក និងកោះផុងណឹម នៅស្រុកកេសាច់ ជាអេកូទេសចរណ៍សម្រាកលំហែកាយគុណភាពខ្ពស់ដិតដាមដោយលក្ខណៈតីណាមបូ។ បណ្ដុំទេសចរណ៍ សហគមន៍កោះកូវឡាវយ៉ុង ជាទេសចរណ៍ឆ្លងកាត់បទពិសោធន៍ ស្វែងយល់ធម្មជាតិនិងប្រវត្តិសាស្ត្រ។ បណ្ដុំទេសចរណ៍បរិយាកាសវប្បធម៌ខ្មែរនៅឃុំភូតឹង (ស្រុកចូវថាញ់) - ឃុំភូតឹម (ស្រុកចូវថាញ់) និងភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ ដោយមានស្ថាបត្យកម្មពិសេសៗជាច្រើនដិតដាមដោយលក្ខណៈវប្បធម៌ខ្មែរណាមបូ។ នៅពេលបណ្ដុំទេសចរណ៍ទាំង ៤ អភិវឌ្ឍមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតការងារលំនឹងដល់ពលករនៅជនបទទៀតផង។ ព្រមទាំងលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីរបស់ភូមិភាគនិងរួមចំណែកកាត់បន្ថយភាពក្រីក្រចីរភាព៕
យ្វីអាញ់-សុផន