17/08/2020 - 16:46

សាលា​រៀន​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid-១​៩​

តាម​ប្រ​សាសន៍​លោក​ ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ គណៈ​ជន​ជាតិ​បាន​សំ​ណូម​ពរ​ដល់​កម្មា​ភិបាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៅ​ភូមិ​ភាគ​ សហកា​រជិត​ស្និទ្ធ​ជាមួយ​សាលា​រៀន​លើ​ភូមិ​សាស្រ្ត​ ដើម្បី​ផ្សព្វ​ផ្សាយ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid-១៩ ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​។​

​បរិវេណ​សាលា​បឋម​សិក្សា​តឹង​មី មាន​ភាព​ស្ងប់​ស្ងាត់​ក្នុង​ដំ​ណា​ក់​កាល​ជំ​ងឺ​Covid-១​៩​។​

បងថាច់​ថាញ់កុង​ កម្មា​ភិបាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​នៅ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ រួម​ជាមួយ​នឹង​សម័្ពន្ធ​យុវជន​ឃុំ​ បាន​ចុះ​ទៅ​តាម​ទីតាំង​សាលា​លើ​ភូមិ​សាស្រ្ត​ ដើម្បី​ពិនិត្យ​ស្ថាន​ភាព​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid-១​៩​ តាម​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​។​ បង​កុង​ ឱ្យ​ដឹង​៖ “យោ​ងតាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ សាលា​រៀន​មិន​ត្រូវ​បើក​បង្រៀន​ក្នុង​រដូវ​វិស្សមកាល​ និង​នៅ​តាម​មណ្ឌល​ទារ​កដ្ឋាន​ឯក​ជន​ មិន​ត្រូវ​ទទួល​មើល​ថែទាំ​កុមារ​ រហូត​ដល់​មាន​សេច​ក្ដី​ប្រ​កាស​ថ្មី​។​ រាល់​មណ្ឌល​ទារកដ្ឋាន​ សាលា​រៀន​ ដែល​យើង​ខ្ញុំ​ចុះ​ទៅ​ដល់​សុទ្ធ​សឹង​អនុវត្ត​បាន​ត្រឹម​ត្រូវ​តាម​សេច​ក្ដី​ណែ​នា​ំស្ដី​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid-១៩ ។​ ការ​ធ្វើ​អនា​ម័យបន្ទប់​រៀន​ ប្រើ​ប្រាស់​សារ​ធាតុ​សម្លាប់​មេរោគ​ និង​ការ​ពាក់​ម៉ាស់ការ​ពារ​ ក៏​ត្រូវ​បាន​លោក​គ្រូ​ អ្នក​គ្រូ​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់តាម​ការ​ណែ​នា​ំរបស់​ថ្នាក់​លើ​ផង​ដែរ​”។​

លោក​គ្រូ​ថាច់​លឿក នា​យក​សាលា​បឋម​សិក្សា​តឹង​មី ឱ្យ​ដឹង​៖ “សាលា​បាន​ចង្អុល​ការ​ដល់​គ្រូ​បង្រៀន​គ្រប់​រូប​ ដាច់​ខាត​មិន​ត្រូវ​ទទួល​បង្រៀន​សិស្ស​ក្នុង​រដូវ​វិស្សម​កាល​។​  ព្រម​គ្នា​នោះ​ដែរ​ សាលា​ក៏​បាន​រួម​សហកា​រជាមួយ​នឹង​ភូមិ​ភាគ​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​ឪ​ពុក​ម្ដាយ​សិស្ស​ អ្នក​ភូមិ​ត្រូវ​ពាក់​ម៉ាស់ការ​ពារ​ ប្រើ​ប្រាស់​សារ​ធាតុ​សម្លាប់​មេរោគ​ លាង​សម្អាត​ដៃ​ជាប្រ​ចាំ​។​ មាន​តម្រូវ​ការ​ចាំ​បាច់​ដោយ​ខាន​មិន​បាន​ ទើប​គ្រូ​បង្រៀន​មក​សាលា​រៀន​។​ យើង​ខ្ញុំ​សំ​ណូម​ពរ​ គ្រូ​បង្រៀន​គ្រប់​រូប​ បង្កើន​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន​ ឆ្លៀត​ឱកាស​ឈប់​សម្រាក​វិស្សម​កាល​ ឈប់​សម្រាក​បង្ការ​ជំ​ងឺ​ Covid-១៩ សិក្សា​ស្រាវ​ជ្រាវ​ ស្វែង​រក​វិធី​សាស្រ្ត​បង្រៀន​ថ្មី​ៗ​ ដើម្បី​ចូល​កម្ម​វិធី​អប់​រំថ្មី​បង្រៀន​ឱ្យ​កាន់​តែល្អ​ រង់​ចាំ​មាន​ការ​ណែ​នា​ំជាបន្ត​របស់​ផ្នែក​អប់​រំនិង​បណ្ដុះ​បណ្ដាល​”។​

លោក​គឹម​កាញ់​ ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុកតាម​ប៊ិញ ឱ្យ​ដឹង​៖ កម្មា​ភិបាល​ការិ​យាល័យ​ជន​ជាតិ​ បាន​ទៅ​តាម​វត្ត​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ស្រុក​ ពិភាក្សា​ជាមួយ​នឹង​ព្រះ​ចៅ​ធិការ​វត្ត​នា​នា​ពី​ការ​បើក​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​រដូវ​វិស្សមកាល​។​ ដ្បិត​ថា​ឆ្នាំ​នេះ​ សិស្ស​សម្រាក​វិស្សមកាល​យឺត​ ម្យ៉ាង​ទៀត​ឋិត​ក្នុង​ដំ​ណាក់​កាល​ដែល​ជំ​ងឺ​Covid-១៩ កំ​ពុង​រីក​រាល​ដាល​ ទើប​នៅ​តាម​វត្ត​មិន​មាន​ការ​បើក​បង្រៀន​អក្សរ​ខ្មែរ​ រដូវ​វិស្សមកាល​។​ បង​ស្រី​ថា​ច់​ធីហាំង នៅ​ភូមិ​ព្រែក​ឈូក​ ឃុំ​ឡងមី ស្រុក​តាម​ប៊ិញ រៀប​រាប់​៖ “រដូវ​វិស្សម​កាល​រៀង​រាល់​ឆ្នាំ​ ខ្ញុំ​តែង​នាំកូន​ទៅ​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ និង​ទៅ​រៀន​ថែម​នៅ​ផ្ទះ​គ្រូ​បង្រៀន​ ប៉ុន្តែ​ឆ្នាំ​នេះ​ ខ្ញុំ​សាក​សួរ​គឺគ្មាន​កន្លែង​ណា​ទទួល​បង្រៀន​ទេ​។​ អ្នក​គ្រូ​បង្រៀន​កូន​ខ្ញុំ​ថ្នាក់​ទី ៤​ បាន​ផ្ដាំ​ខ្ញុំ​ថា​ កុំភ្លេច​ពាក់​ម៉ាស់ការ​ពារ​ខ្លួន​យើង​និង​កូន​ៗ​ ពេល​ជួប​ប្រា​ស្រ័យ​នឹង​អ្នក​ដទៃ​”៕​

     ហា​ថាញ -ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ